ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញនិងខណ្ឌ Suechou ប្រទេសជប៉ុន

(TVU) – ថ្ងៃ​ទី ២៥ ខែ​មេសា ២០១៩ សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​ស្វាគមន៍​គណៈ​ប្រតិភូ​​ធុរកិច្ច​ជប៉ុន​មក​បំពេញ​ការ​ងារ​និង​ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រ​តិបត្តិការ​ជា​មួយ​ខណ្ឌ​ Suechou។ ស្វាគមន៍​គណៈ​ប្រតិភូ​នៅមាន​លោក ង្វៀន វ៉ាន់ ឃីម​ នាយក​រង​នៃ​មន្ទីរ​ពលកម្ម​យុទ្ធ​ជន​ពិការ​និង​សង្គម​​កិច្ច​​ខេត្ត​ត្រាវិញ។

DSC 0269

នេះ​ជា​លើក​ទី ២ ដែល​គណៈ​ប្រតិភូធុរកិច្ច​ជប៉ុន​វិល​មក​ត្រាវិញ​ដើម្បី​បន្ត​​សហប្រតិបត្តិការ​​​​។​ ​ លោក​ វ៉​ ហ្វាង ខាយ សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​​ជា​មួយ​លោក Hiramatsu Shuichi អភិបាល​ខណ្ឌ​ Suechou។

លោក វ៉ ហ្វាង ខាយ ថ្លែង​ថា៖ «ក្រោយ​ពី​​ទំ​នាក់​ទំ​នង​ពិភាក្សា​ ​​​ភាគី​ទាំង​ពីរព្រម​ព្រៀង​គ្នា​​ជា​ឯកច្ឆន្ទ​​ចុះ​ហត្ថលេខា។ សាកលវិទ្យាល័យ​ត្រាវិញ​សង្ឃឹម​ក្លាយ​​ជា​ស្ពាន​ទំ​នាក់​ទំ​នង​រវាង​ខណ្ឌ​ Suechou នឹង​អង្គ​ភាព​ក្នុង​ខេត្ត​ត្រាវិញ​។​» លោក​អោយ​ដឹង​បន្ថែម​​ថា រវាង​មួយខែ​មុន​នេះ​ ថ្នាក់​ដឹក​នាំ​ខេត្ត​ត្រាវិញ​បាន​ឯក​ភាព​និង​ប្រ​គាល់​សាកលវិទ្យាល័យ​ត្រាវិញ​ជា​អង្គ​ភាព​នាំ​មុខ​​​ផ្នែក​វិនិយោគ​​ទុន​​ជា​មួយ​​បរទេស​ ព្រោះ​ឃើញ​ថា​សាកលវិទ្យាល័យ​ត្រាវិញ​មិន​ត្រឹម​តែ​ជា​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល ស្រាវ​ជ្រាវ​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​​មាន​សក្តានុពល​​លើ​វិស័យ​ជំ​រុញ​សហប្រ​តិបត្តិការ​អន្តរជាតិ​យ៉ាង​ទូលំ​ទូលាយ។

លោក​​ Hiramatsu Shuichi និយាយ​ថា កង្វះ​ខាត​ធន​ធាន​មនុស្ស​ជា​បញ្ហា​មួយ​សម្រាប់​ជប៉ុន ជា​ពិសេសគឺ​​សេវា​ថែ​ទាំ​​ជំ​ងឺ​។ ដោះ​ស្រាយ​បញ្ហា​នេះ​បាន​គឺ​ជា​មូលដ្ឋាន​​ក្នុង​អភិវឌ្ឍ​សេដ្ឋកិច្ច​​របស់​ជប៉ុន។ ឆ្លង​តាម​សាកលវិទ្យាល័យ​ត្រាវិញ​ គណៈ​ប្រ​តិភូ​ជ្រើស​រើស​បាន​​ធន​ធាន​មនុស្ស​​មួយ​ចំ​នួន​ធំ​ដែរ​ ទន្ទឹម​នឹង​នោះ​ក៏​បង្កលក្ខណៈ​ ការ​ងារ​សម្រាប់​និស្សិត​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា។ មកដល់​​ជប៉ុន​ អ្នក​នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ សិក្សា​បទ​ពិសោធ លើក​កម្ពស់​សមត្ថភាព​។ បំ​ណង​របស់​លោក​ Hiramatsu គឺបង្ក​លក្ខណៈ​ងាយ​ស្រួល​ បរិយាកាស​ល្អ​បំ​ផុត​ដើម្បី​អ្នក​ស្ងប់​អារម្មណ៍​ក្នុង​ការ​ងារ​និង​សិក្សា។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញនិងខណ្ឌ Suechou ប្រទេសជប៉ុន