មូល​ហេតុ​ដែល​និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​

TVU –  ជា​សាកលវិទ្យាល័យ​រដ្ឋ​ មាន​វិសាល​ភាព​ជ្រើសរើស​​និស្សិត​ទូទាំង​ប្រ​ទេស​។ សាកលវិទ្យាល័យ​ត្រាវិញ​មាន​បណ្តុះ​បណ្តាលមុខ​ជំ​នាញ​ឯក​ទេស​​​ចំ​នួន ៥៨ មុខ​ជំ​នាញនៅ​​កម្រិត​បរិញ្ញាបត្រ ៣៣ មុខ​ជំនាញ ​នៅ​កម្រិត​ក្រោយ​បរិញ្ញាបត្រ (ក្នុង​នោះ​អនុបណ្ឌិតមាន​ ២៥ មុខ​ជំ​នាញ បណ្ឌិតមាន​ ០៨ មុខ​ជំ​នាញ) និង​កម្រិត​បរិញ្ញាបត្រ​រង ២៥ មុខ​ជំ​នាញ។ មុខ​ជំ​នាញ​ទាំង​អស់​នោះ​គឺ​ផ្តោត​លើ​វិស័យសំខាន់ៗ​ដូច​ជា​​ ៖ កសិកម្ម ជលវប្បកម្ម វិស្វកម្ម បច្ចេកវិទ្យា វេជ្ជសាស្ត្រ ឱសថ ភាសា​បរទេស ភាសា​-​វប្បធម៌​-​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ សេដ្ឋ​កិច្ច​-​នីតិសាស្ត្រ​ គីមី​អនុវត្ត​ គរុកោសល្យ គ្រប់​គ្រង​រដ្ឋ​បាល​សាធារណៈ​-គ្រប់​គ្រង​ការិយាល័យ​-​ទេសចរណ៍​ ទ្រឹស្តី​នយោបាយ វិទ្យាសាស្ត្រ​មូល​ដ្ឋាន ធ្មេញ​-​ថ្គាម-​មុខ​​(កែ​សម្ផស្ស​)​​។

student tvu

១. TVU ​ជា​សាកលវិទ្យាល័យ​ដំ​បូង​គេ​ចំ​ណុះ​ខេត្ត​បាន​​ប្រ​គល់​​អនុវត្ត​​គម្រោង​ដំ​ណើរ​ការ​​ដោយ​ស្វ័យ​ភាព​ ​ក្នុង​​កម្រិត​បង់​ថ្លៃ​សិក្សា​នៃ​សាកលវិទ្យាល័យ​រដ្ឋ​។

សាកលវិទ្យាល័យ​ត្រាវិញ​បាន​នាយករដ្ឋ​មន្ត្រី​ប្រ​គល់​សិទ្ធិ​​​ស្វ័យ​ភាព​​​តាម​​សេចក្តី​សម្រេច​លេខ ៤៨៦/QĐÐ – TTg ចុះ​ថ្ងៃ​ទី ១៣ ខែ មេសា ឆ្នាំ ២០១៧ ក្នុង​គោល​បំ​ណង​អភិវឌ្ឍសាកលវិទ្យាល័យត្រាវិញ​ក្លាយ​​ជា​​​សាកល​វិទ្យាល័យ​​តាម​ទំ​នោរ​អនុវត្ត​ក្នុង​លំ​ដាប់​​​ថ្នាក់​តំ​បន់​និង​អន្តរជាតិ។​

២. TVU ​ឆ្ពោះ​ទៅ​សាកលវិទ្យាល័យ​បៃ​​តង​ទាំង​មូល​

នៅ​ខែ​ធ្នូ ឆ្នាំ ២០១៨ អង្គ​ការ​វាយ​តម្លៃ​ UI GreenMetric World University Rankings (UI GreenMetric) បាន​​បញ្ចូល​​សាកលវិទ្យាល័យ​ត្រាវិញ​ស្ថិត​នៅ​ក្នុង​ចំ​ណោម​ ៣០០ សាកលវិទ្យាល័យ​ដែល​មាន​និរន្តរភាព​និង​បរិស្ថាន​ល្អ​បំផុត​​នៅ​លើ​ពិភព​លោក។ អង្គ​ការ​ Webometrric ​វាយ​តម្លៃ​​ជា​រៀង​រាល់​ឆ្នាំ​ (តាំង​​ពី​ឆ្នាំ ២០១៦ រហូត​ដល់ ២០១៩) សាកល​វិទ្យាល័យ​ត្រាវិញ​ស្ថិត​​ក្នុង​ចំ​ណាត់​ថ្នាក់​ទី ១០ ដល់​ ២៨ នៅ​ទូទាំង​ប្រ​ទេស។

៣. TVU ជា​សាកលវិទ្យាល័យ​តែ​មួយ​​បណ្តុះ​បណ្តាល​លើ​វិស័យ​ភាសា - វប្បធម៌ -​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ

ជា​អង្គ​ភាព​ទទួល​បន្ទុក​​ក្នុង​ការ​​ចង​ក្រង​​​​វចនានុក្រម​ទ្វេ​ភាសា​ វៀត​-ខ្មែរ និង​ខ្មែរ​-វៀត​មាន​មេពាក្យ​ចំ​នួន​ ៨៤ ០០០ ពាក្យ​ និង​កំពុង​អនុវត្ត​គម្រោង​ស្រាវ​ជ្រាវ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រ​សួង​អំពី​ «វប្បធម៌​ក្នុង​​ការ​​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​តំបន់​និរតី​» ​ «បញ្ហា​ជា​មូល​ដ្ឋាន​និង​បន្ទាន់​ក្នុង​សហគមន៍​ខ្មែរ​បច្ចុប្បន្ន​នៅ​វៀត​ណាម»​ និងប្រ​ធាន​បទ «អភិរក្ស​និង​លើក​កម្ពស់​តម្លៃ​វប្បធម៌​នៃ​តន្ត្រី​ប្រ​ជា​ប្រិយ​ខ្មែរ។»

៤. TVU មាន​កម្មវិធី​បណ្តុះ​បណ្តាល​សហប្រ​តិបត្តិការ​ជា​មួយ​សហគ្រាស​ (CO-OP) ចាប់​តាំង​ពី​ឆ្នាំ ២០០៧

និស្សិត​ដែល​​​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​មាន​បទ​ពិសោធន៍​អាជីព​​«ពិត​ប្រា​កដ»​នៅ​ក្នុង​អាជីវកម្ម​ និង​ទទួល​បាន​ប្រាក់​កម្រៃ​នៅ​ពេល​ចូល​រួម​ក្នុង​ឆមាស​សិក្សា​ CO-OP។ បាន​សិក្សា​បណ្តើរ​ធ្វើ​ការ​បណ្តើរ​នៅ​ក្នុង​​និង​ក្រៅ​ប្រទេស​​ដូចជា៖ ​ជប៉ុន កាណាដា អ៊ី​ស្រា​អែល​ មាន​ឱកាស​ទទួល​បាន​បច្ចេកវិទ្យា​​ទំ​នើប​និង​ប្រាក់​ចំ​ណូល​ខ្ពស់។

៦. TVU ​ មាន​កម្មវិធី​បណ្តុះ​បណ្តាល​​អត់​គិត​ថ្លៃ​និង​គោលនយោបាយ​​អាហារូបករណ៍​ជា​ច្រើន​សម្រាប់​និស្សិត

អត់​គិត​ថ្លៃ​សិក្សា​ចំពោះ​និស្សិត​សិក្សា​មុខ​ជំ​នាញ​ដូច​ជា៖ គរុកោសល្យ​អក្សរ​សាស្ត្រ​ គរុកោសល្យ​ភាសា​ខ្មែរ អប់រំ​មត្តេយ្យ​សិក្សា អប់រំ​បឋម​សិក្សា​ ប្រ​គំ​ឧបករណ៍​តន្ត្រី​ប្រ​ពៃណី​។ ម្យ៉ាង​វិញ​ទៀត​ និស្សិត​សិក្សា​នៅ​មុខ​ជំ​នាញ​ក្នុង​ការ​ចិញ្ចឹម​សត្វ​​ទទួល​បាន​អាហារូបករណ៍​ស្មើ​នឹង​ ៣០% នៃ​តម្លៃ​សិក្សា។

​ពិសេស​ទៅ​ទៀត​ ចំពោះ​និស្សិត​ដែល​ជា​ស្រី​ភេទ​​សិក្សា​នៅ​មុខ​ជំ​នាញ​វិស្វកម្ម​សាង​សង់​សំ​ណង់​គមនាគមន៍​ វិស្វកម្ម​សាង​សង់​សំ​ណង់ស៊ីវិល​ វិស្វកម្ម​មេកានិក​ វិស្វកម្ម​អគ្គិសនី​-​អេឡិច​ត្រូ​និច​ វិស្វកម្ម​បញ្ជា​និង​ស្វ័យ​ប្រ​វត្តិ​កម្ម​ បច្ចេក​វិទ្យា​វិស្វកម្ម​​រថ​យន្ត​ វិទ្យាសាស្ត្រ​សម្ភារៈ​ ទទួល​បាន​អាហារូបករណ៍​ស្មើ​នឹង​ ៥០​% នៃ​តម្លៃ​សិក្សា​។ ចំណែក​មុខ​ជំ​នាញ​បច្ចេក​វិទ្យា​វិស្វកម្ម​គីមី​សាស្ត្រ​ទទួល​បាន​អាហារូបករណ៍​ជា​រៀង​រាល់​ឆ្នាំ​ស្មើ​នឹង​ ៣០​% នៃ​តម្លៃ​សិក្សា។

៦. បរិយាកាស​សិក្សា​ស្និទ្ធ​ស្នាល​ ស្រាវ​ជ្រាវ​អនុវត្ត​ចម្រុះ ​​និង​ថាម​វន្ត​

បណ្ណាល័យគឺ​​ជា​ទី​កន្លែង​​មួយ​ល្អ​បំ​ផុត​សម្រាប់​និស្សិត​ ត្រូវ​បាន​សាកលវិទ្យាល័យ​រៀប​ចំ​អោយ​មាន​​ទី​ធ្លា​​ធំ​ទូលាយ​ ស្រស់​ស្អាត ត្រ​ជាក់​ បន្ទប់​​បំ​ពាក់​ដោយ​​ប្រ​ព័ន្ធ​​ម៉ាស៊ីន​ត្រ​ជាក់ ​​​និង​សៀវ​ភៅពុម្ព​​​ចម្រុះ​ចំ​នួន​ជាង ១០០ ០០០​ ក្បាល​ ព្រម​ទាំង​មាន​ប្រ​ព័ន្ធ​កុំ​ព្យូ​ទ័រ​​ត​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​ចំ​នួន ១៥០ គ្រឿង បណ្ណាល័យ​អេឡិច​ត្រូនិច​និង​ឌិ​ជី​ថល​​នៃ​ឯកសារ​ស្រាវ​ជ្រាវ​ សៀវ​ភៅ ទស្សនាវដ្តី​ក្នុង​និង​ក្រៅ​ប្រទេស​សម្រាប់​និស្សិត​ដោយ​អត់​គិត​ថ្លៃ​។ អន្តេវាសិកដ្ឋាន​​សម្រាប់​និស្សិត​ដែល​មាន​ចំ​ណុះ ៤៣០០ កន្លែង​ បាន​កសាង​ឡើង​ក្នុង​បរិវេណ​ធំ​ទូលាយ​គ្រប​ដណ្តប់​​​ដោយដើម​ឈើ​ធំៗ​មាន​ម្លប់​ត្រ​ជាក់​ ទេសភាព​ស្រស់​ស្អាត ​​សុវត្ថិភាព​​និង​ងាយ​ស្រួល​សម្រាប់​​និស្សិត​​សិក្សា​និង​ស្នាក់​នៅ​។

Untitled-2

ហិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មូល​ហេតុ​ដែល​និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​