មូលហេតុដែលនិស្សិតសិក្សានៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 11 ឧសភា 2019
- ចុចដង៖ 391
TVU – ជាសាកលវិទ្យាល័យរដ្ឋ មានវិសាលភាពជ្រើសរើសនិស្សិតទូទាំងប្រទេស។ សាកលវិទ្យាល័យត្រាវិញមានបណ្តុះបណ្តាលមុខជំនាញឯកទេសចំនួន ៥៨ មុខជំនាញនៅកម្រិតបរិញ្ញាបត្រ ៣៣ មុខជំនាញ នៅកម្រិតក្រោយបរិញ្ញាបត្រ (ក្នុងនោះអនុបណ្ឌិតមាន ២៥ មុខជំនាញ បណ្ឌិតមាន ០៨ មុខជំនាញ) និងកម្រិតបរិញ្ញាបត្ររង ២៥ មុខជំនាញ។ មុខជំនាញទាំងអស់នោះគឺផ្តោតលើវិស័យសំខាន់ៗដូចជា ៖ កសិកម្ម ជលវប្បកម្ម វិស្វកម្ម បច្ចេកវិទ្យា វេជ្ជសាស្ត្រ ឱសថ ភាសាបរទេស ភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ សេដ្ឋកិច្ច-នីតិសាស្ត្រ គីមីអនុវត្ត គរុកោសល្យ គ្រប់គ្រងរដ្ឋបាលសាធារណៈ-គ្រប់គ្រងការិយាល័យ-ទេសចរណ៍ ទ្រឹស្តីនយោបាយ វិទ្យាសាស្ត្រមូលដ្ឋាន ធ្មេញ-ថ្គាម-មុខ(កែសម្ផស្ស)។
១. TVU ជាសាកលវិទ្យាល័យដំបូងគេចំណុះខេត្តបានប្រគល់អនុវត្តគម្រោងដំណើរការដោយស្វ័យភាព ក្នុងកម្រិតបង់ថ្លៃសិក្សានៃសាកលវិទ្យាល័យរដ្ឋ។
សាកលវិទ្យាល័យត្រាវិញបាននាយករដ្ឋមន្ត្រីប្រគល់សិទ្ធិស្វ័យភាពតាមសេចក្តីសម្រេចលេខ ៤៨៦/QĐÐ – TTg ចុះថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ ក្នុងគោលបំណងអភិវឌ្ឍសាកលវិទ្យាល័យត្រាវិញក្លាយជាសាកលវិទ្យាល័យតាមទំនោរអនុវត្តក្នុងលំដាប់ថ្នាក់តំបន់និងអន្តរជាតិ។
២. TVU ឆ្ពោះទៅសាកលវិទ្យាល័យបៃតងទាំងមូល
នៅខែធ្នូ ឆ្នាំ ២០១៨ អង្គការវាយតម្លៃ UI GreenMetric World University Rankings (UI GreenMetric) បានបញ្ចូលសាកលវិទ្យាល័យត្រាវិញស្ថិតនៅក្នុងចំណោម ៣០០ សាកលវិទ្យាល័យដែលមាននិរន្តរភាពនិងបរិស្ថានល្អបំផុតនៅលើពិភពលោក។ អង្គការ Webometrric វាយតម្លៃជារៀងរាល់ឆ្នាំ (តាំងពីឆ្នាំ ២០១៦ រហូតដល់ ២០១៩) សាកលវិទ្យាល័យត្រាវិញស្ថិតក្នុងចំណាត់ថ្នាក់ទី ១០ ដល់ ២៨ នៅទូទាំងប្រទេស។
៣. TVU ជាសាកលវិទ្យាល័យតែមួយបណ្តុះបណ្តាលលើវិស័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ
ជាអង្គភាពទទួលបន្ទុកក្នុងការចងក្រងវចនានុក្រមទ្វេភាសា វៀត-ខ្មែរ និងខ្មែរ-វៀតមានមេពាក្យចំនួន ៨៤ ០០០ ពាក្យ និងកំពុងអនុវត្តគម្រោងស្រាវជ្រាវថ្នាក់ជាតិនិងថ្នាក់ក្រសួងអំពី «វប្បធម៌ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និរតី» «បញ្ហាជាមូលដ្ឋាននិងបន្ទាន់ក្នុងសហគមន៍ខ្មែរបច្ចុប្បន្ននៅវៀតណាម» និងប្រធានបទ «អភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌នៃតន្ត្រីប្រជាប្រិយខ្មែរ។»
៤. TVU មានកម្មវិធីបណ្តុះបណ្តាលសហប្រតិបត្តិការជាមួយសហគ្រាស (CO-OP) ចាប់តាំងពីឆ្នាំ ២០០៧
និស្សិតដែលចូលរួមក្នុងកម្មវិធីនេះមានបទពិសោធន៍អាជីព«ពិតប្រាកដ»នៅក្នុងអាជីវកម្ម និងទទួលបានប្រាក់កម្រៃនៅពេលចូលរួមក្នុងឆមាសសិក្សា CO-OP។ បានសិក្សាបណ្តើរធ្វើការបណ្តើរនៅក្នុងនិងក្រៅប្រទេសដូចជា៖ ជប៉ុន កាណាដា អ៊ីស្រាអែល មានឱកាសទទួលបានបច្ចេកវិទ្យាទំនើបនិងប្រាក់ចំណូលខ្ពស់។
៦. TVU មានកម្មវិធីបណ្តុះបណ្តាលអត់គិតថ្លៃនិងគោលនយោបាយអាហារូបករណ៍ជាច្រើនសម្រាប់និស្សិត
អត់គិតថ្លៃសិក្សាចំពោះនិស្សិតសិក្សាមុខជំនាញដូចជា៖ គរុកោសល្យអក្សរសាស្ត្រ គរុកោសល្យភាសាខ្មែរ អប់រំមត្តេយ្យសិក្សា អប់រំបឋមសិក្សា ប្រគំឧបករណ៍តន្ត្រីប្រពៃណី។ ម្យ៉ាងវិញទៀត និស្សិតសិក្សានៅមុខជំនាញក្នុងការចិញ្ចឹមសត្វទទួលបានអាហារូបករណ៍ស្មើនឹង ៣០% នៃតម្លៃសិក្សា។
ពិសេសទៅទៀត ចំពោះនិស្សិតដែលជាស្រីភេទសិក្សានៅមុខជំនាញវិស្វកម្មសាងសង់សំណង់គមនាគមន៍ វិស្វកម្មសាងសង់សំណង់ស៊ីវិល វិស្វកម្មមេកានិក វិស្វកម្មអគ្គិសនី-អេឡិចត្រូនិច វិស្វកម្មបញ្ជានិងស្វ័យប្រវត្តិកម្ម បច្ចេកវិទ្យាវិស្វកម្មរថយន្ត វិទ្យាសាស្ត្រសម្ភារៈ ទទួលបានអាហារូបករណ៍ស្មើនឹង ៥០% នៃតម្លៃសិក្សា។ ចំណែកមុខជំនាញបច្ចេកវិទ្យាវិស្វកម្មគីមីសាស្ត្រទទួលបានអាហារូបករណ៍ជារៀងរាល់ឆ្នាំស្មើនឹង ៣០% នៃតម្លៃសិក្សា។
៦. បរិយាកាសសិក្សាស្និទ្ធស្នាល ស្រាវជ្រាវអនុវត្តចម្រុះ និងថាមវន្ត
បណ្ណាល័យគឺជាទីកន្លែងមួយល្អបំផុតសម្រាប់និស្សិត ត្រូវបានសាកលវិទ្យាល័យរៀបចំអោយមានទីធ្លាធំទូលាយ ស្រស់ស្អាត ត្រជាក់ បន្ទប់បំពាក់ដោយប្រព័ន្ធម៉ាស៊ីនត្រជាក់ និងសៀវភៅពុម្ពចម្រុះចំនួនជាង ១០០ ០០០ ក្បាល ព្រមទាំងមានប្រព័ន្ធកុំព្យូទ័រតភ្ជាប់បណ្តាញអ៊ីនធឺណិតចំនួន ១៥០ គ្រឿង បណ្ណាល័យអេឡិចត្រូនិចនិងឌិជីថលនៃឯកសារស្រាវជ្រាវ សៀវភៅ ទស្សនាវដ្តីក្នុងនិងក្រៅប្រទេសសម្រាប់និស្សិតដោយអត់គិតថ្លៃ។ អន្តេវាសិកដ្ឋានសម្រាប់និស្សិតដែលមានចំណុះ ៤៣០០ កន្លែង បានកសាងឡើងក្នុងបរិវេណធំទូលាយគ្របដណ្តប់ដោយដើមឈើធំៗមានម្លប់ត្រជាក់ ទេសភាពស្រស់ស្អាត សុវត្ថិភាពនិងងាយស្រួលសម្រាប់និស្សិតសិក្សានិងស្នាក់នៅ។
ហិញសាង