និស្សិតសាកលវិទ្យាល័យ Vancouver Island ផ្លាស់ប្តូរបទពិសោធន៍ជាមួយនិស្សិតសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 23 ឧសភា 2019
- ចុចដង៖ 405
(TVU) - នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩ និស្សិត ០៩នាក់និងសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Vancouver Island (VIU) ប្រទេសកាណាដា បានចូលរួមការផ្លាស់ប្តូរវប្បធម៌និងការសិក្សាជាមួយនិស្សិតមហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យានៅសាកលវិទ្យាល័យត្រាវិញ (TVU)។
កម្មវិធីផ្លាស់ប្តូរនឹងធ្វើឡើងក្នុងរយៈ ៣ សប្តាហ៍ចាប់ពីថ្ងៃទី ១៣ ខែឧសភា ដល់ថ្ងៃទី ០២ ខែមិថុនា។ និស្សិត ០៩នាក់របស់ VIU រួមជាមួយនិស្សិត TVU ០៩នាក់ ត្រូវបានបែងចែកជា ៣ក្រុមដើម្បីធ្វើការរួមគ្នា។ ក្រុមទាំងនោះនឹងរៀបចំក្នុងបន្ទប់ជាមួយគ្នាដើម្បីផ្លាស់ប្តូរ សហការទៅវិញទៅមក ស្វែងយល់បទពិសោធន៍អំពីវប្បធម៌និងការសិក្សា។
បណ្ឌិត ង្វៀន មីញ ហ្វា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យាថ្លែងអោយដឹងថា៖ «រាល់សកម្មភាពនៃកម្មវិធីនេះត្រូវបានភាគីទាំងពីរសហការរៀបចំដោយគិតគូរយ៉ាងពិស្តារនិងម៉ត់ចត់។ គោលដៅគឺជួយដល់និស្សិតទាំងឡាយ រៀនក៏ដូចលេង លេងក៏ដូចរៀន។»
ក្នុងថ្ងៃទី ១ ពួកគេបានឧទ្ទេសនាមព័ត៌មានអំពីខេត្តត្រាវិញ សាកលវិទ្យាល័យត្រាវិញ និងបណ្តាកម្មភាពទូទៅនៃកម្មវិធីសិក្សានេះ។ ទន្ទឹមនឹងនោះ និស្សិតទាំងឡាយឧទ្ទេសនាមទៅវិញទៅមកឆ្លងតាមល្បែងកម្សាន្ត «Ice Breaking» ដោយសប្បាយរីករាយ។ និស្សិតម្នាក់ៗ នៃ VIU សំណេះសំណាលជាមួយនិស្សិត TVU ដើម្បីស្វែងយល់គ្នា រួចឧភាសកម្មមិត្តរបស់យើងឡើងលើក្រដាស និងធ្វើបទបង្ហាញជាមួយក្រុម។ ឆ្លងតាមល្បែងនេះជួយដល់ពួកគេ កាន់តែកៀកជិតជាមួយគ្នានិងបង្កើតចំណងមិត្តភាពក្នុងកិច្ចការខាងក្រោយៗទៀត។
ក្នុងរយៈអំឡុងក្រោយមក ពួកគេបន្តចូលរួមក្នុងសកម្មភាពនានាដូចជា៖ ទៅទស្សនារមណីយដ្ឋាន កេតនភណ្ឌដ្ឋាននៅត្រាវិញ ប្រឡងអ្នកចុងភៅចំណាន រៀនសុវត្ថិភាពពលកម្ម និងដើរកម្សាន្តនៅរមណីយដ្ឋាន កោនភុង ខេត្តបេនត្រែ។
ទន្ទឹមនឹងនោះ និស្សិតទាំងពីរសាកលវិទ្យាល័យចូលរួមរត់ប្រណាំងពានរង្វាន់ Sacombank ត្រាវិញ។ ក្នុងនោះនិស្សិតស្រីនៃ VIU ៣ នាក់ទទួលបានរង្វាន់លើកទឹកចិត្ត។
Nickolas ជានិស្សិតនៃ VIU និយាយថា៖ នៅប្រទេសកាណាដា យើងខ្ញុំក៏ធ្លាប់ហាត់ប្រាណ កីឡារត់គឺពេញនិយមបំផុត ដោយឡែកខ្ញុំនៅមានចំណង់ចំណុលចិត្តហាត់ GYM ទៀត។ នេះជាលើកទី ១ ដែលខ្ញុំចូលរួមពានរង្វាន់នៅវៀតណាម កីឡាករទាំងឡាយសែនរំភើបដែលក្នុងនោះមានពួកយើងទទួលបានរង្វាន់។
បណ្ឌិត Brian ជាសាស្ត្រាចារ្យមួយរួបរបស់ VIU ថ្លែងថា៖ ក្នុងអំឡុងកម្មវិធីប្រព្រឹត្តឡើង និស្សិតសាកលវិទ្យាល័យទាំងពីររួមសកម្មភាពរួមគ្នាជាច្រើនមានលក្ខណៈជាសហគមន៍ រហូតលក្ខណៈជាបច្ចេកទេសដូចជា៖ កែច្នៃ និងជួសជុលអគ្គីសនីសម្រាប់គ្រួសារជួបការលំបាក និងរចនាវត្ថុដែលជាល្បែងលេងសម្រាប់កុមារ ។ល។