​​និស្សិត​សាកលវិទ្យាល័យ Vancouver Island ផ្លាស់​ប្តូរ​បទ​ពិសោធន៍ជា​មួយ​និស្សិត​​សាកលវិទ្យាល័យ​​ត្រាវិញ​

(TVU) - នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា ឆ្នាំ​២០១៩ និស្សិត​ ០៩​នាក់​និង​សាស្ត្រាចារ្យម្នាក់​មក​ពី​​សាកលវិទ្យាល័យ ​Vancouver Island (VIU) ប្រ​ទេស​កាណាដា បាន​ចូល​រួមការ​​ផ្លាស់​ប្តូរ​​វប្បធម៌​និង​​ការ​សិក្សា​ជា​មួយ​និស្សិត​មហាវិទ្យាល័យ​បច្ចេកទេស​​​និង​បច្ចេកវិទ្យា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ (TVU)។

image002

កម្ម​វិធី​ផ្លាស់​ប្តូរ​នឹង​​ធ្វើ​ឡើង​ក្នុង​រយៈ​ ៣ សប្តាហ៍​ចាប់​ពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា​ ដល់​ថ្ងៃ​ទី​ ០២ ខែ​មិថុនា​។ និស្សិត​ ០៩​នាក់​របស់ VIU រួម​ជា​មួយ​និស្សិត​ TVU ០៩​នាក់​​ ត្រូវ​បាន​​បែង​ចែក​ជា ​៣​ក្រុម​ដើម្បី​ធ្វើ​ការ​រួម​គ្នា​។ ក្រុម​ទាំង​នោះ​នឹងរៀប​ចំ​ក្នុង​បន្ទប់​ជា​មួយ​គ្នា​ដើម្បី​ផ្លាស់​ប្តូរ​ សហការ​ទៅ​វិញ​ទៅ​មក​ ស្វែង​យល់​បទ​ពិសោធន៍​អំពី​វប្បធម៌​និង​ការ​សិក្សា​។

បណ្ឌិត ង្វៀន មីញ ហ្វា ព្រឹទ្ធបុរស​នៃ​មហា​វិទ្យាល័យ​បច្ចេក​ទេស​​និង​បច្ចេក​វិទ្យា​ថ្លែង​អោយ​ដឹង​ថា៖ «រាល់​សកម្មភាព​នៃ​កម្មវិធី​នេះ​ត្រូវ​បាន​ភាគី​ទាំង​ពីរ​សហការ​រៀប​ចំ​ដោយគិត​គូរ​យ៉ាង​​ពិស្តារ​និង​ម៉ត់​ចត់​។ គោល​ដៅ​គឺ​ជួយ​ដល់​និស្សិត​ទាំង​ឡាយ រៀន​ក៏​ដូច​លេង លេង​ក៏​ដូច​រៀន​​។»

ក្នុង​ថ្ងៃ​ទី ១ ពួក​គេ​បាន​ឧទ្ទេសនាម​ព័ត៌មាន​​អំពី​ខេត្ត​ត្រាវិញ សាកលវិទ្យាល័យ​ត្រាវិញ និង​បណ្តា​កម្មភាព​ទូទៅ​នៃ​កម្មវិធី​សិក្សា​​នេះ​។ ទន្ទឹម​នឹង​នោះ​ និស្សិត​ទាំង​ឡាយ​ឧទ្ទេស​នាម​ទៅ​វិញ​ទៅ​មក​​ឆ្លង​តាម​ល្បែង​កម្សាន្ត​ ​«Ice Breaking» ដោយ​សប្បាយ​រីក​រាយ។ និស្សិត​ម្នាក់ៗ នៃ VIU សំ​ណេះ​សំ​ណាល​ជា​មួយ​និស្សិត TVU ដើម្បី​ស្វែង​យល់​គ្នា​ រួច​ឧភាសកម្ម​មិត្ត​របស់​យើង​ឡើង​លើ​ក្រ​ដាស និង​ធ្វើ​បទ​បង្ហាញ​ជា​មួយ​ក្រុម។ ឆ្លង​តាម​ល្បែង​នេះ​ជួយ​ដល់​ពួក​គេ​ កាន់តែ​កៀក​ជិត​ជា​មួយ​គ្នា​និង​បង្កើត​ចំ​ណង​មិត្ត​ភាព​ក្នុង​កិច្ច​ការ​ខាង​ក្រោយ​ៗទៀត។

ក្នុង​រយៈ​អំឡុង​​ក្រោយមក​ ពួក​គេ​បន្ត​​ចូល​រួម​ក្នុង​សកម្មភាព​នានា​ដូច​ជា៖ ទៅ​ទស្សនា​រមណីយដ្ឋាន​ កេតនភណ្ឌ​​ដ្ឋាន​នៅ​​ត្រាវិញ​ ប្រ​ឡងអ្នក​​ចុងភៅ​ចំ​ណា​ន រៀន​សុវត្ថិភាព​ពល​កម្ម​ និង​ដើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ កោនភុង ខេត្ត​បេន​ត្រែ។

ទន្ទឹម​នឹង​នោះ​ និស្សិត​ទាំង​ពីរ​សាកលវិទ្យាល័យចូល​រួម​រត់​ប្រ​ណាំង​ពាន​រង្វាន់​ Sacombank ត្រាវិញ​។ ក្នុង​នោះ​និស្សិត​ស្រី​នៃ VIU ៣ នាក់ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត។

Nickolas ជា​និស្សិត​នៃ VIU និយាយ​ថា៖ នៅ​ប្រ​ទេស​កាណាដា យើង​ខ្ញុំ​ក៏​ធ្លាប់​ហាត់​ប្រាណ កីឡា​​រត់​គឺ​ពេញ​និយម​បំ​ផុត ដោយ​ឡែក​ខ្ញុំ​នៅ​មាន​ចំ​ណង់​ចំ​ណុល​​ចិត្ត​ហាត់ GYM ទៀត។ នេះ​ជាលើក​ទី ១ ដែល​ខ្ញុំ​ចូល​រួម​ពាន​រង្វាន់​នៅ​វៀត​ណាម កីឡាករ​ទាំង​ឡាយ​សែន​​រំភើប​ដែល​ក្នុង​នោះ​មាន​ពួក​យើង​ទទួល​បាន​រង្វាន់​។

បណ្ឌិត​ Brian ជា​សាស្ត្រាចារ្យ​មួយ​រួប​របស់ VIU ថ្លែង​ថា៖ ក្នុង​អំ​ឡុង​កម្មវិធី​ប្រ​ព្រឹត្ត​ឡើង​ និស្សិត​សាកលវិទ្យាល័យ​ទាំង​ពីរ​​រួម​សកម្មភាព​រួម​គ្នា​ជា​ច្រើន​មាន​លក្ខណៈ​ជា​សហគមន៍​ រហូត​លក្ខណៈ​ជា​​បច្ចេកទេស​ដូចជា​​៖ កែច្នៃ និង​ជួស​ជុល​អគ្គីសនី​សម្រាប់​គ្រួសារ​ជួបការ​លំបាក និង​រចនា​វត្ថុ​ដែល​ជា​ល្បែង​លេង​សម្រាប់​កុមារ​ ។ល។

image004

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ​​និស្សិត​សាកលវិទ្យាល័យ Vancouver Island ផ្លាស់​ប្តូរ​បទ​ពិសោធន៍ជា​មួយ​និស្សិត​​សាកលវិទ្យាល័យ​​ត្រាវិញ​