និស្សិត​ TVU រួម​​ដៃ​សម្អាត​បរិស្ថាន​និង​និយាយ​ថា​កុំ​​មាន​​កាក​សំ​ណល់​ប្លាស្ទិច

នៅ​ថ្ងៃ​ទី​ ១៨ ខែ​ឧសភា ឆ្នាំ​២០១៩ សាកលវិទ្យាល័យ​ត្រាវិញ​បាន​បើក​យុទ្ធនា​ការ​បំ​ផុស​ចលនា​​ «​និស្សិត​ TVU រួម​ដៃ​សម្អាត​បរិស្ថាន​និង​និយាយ​ថា​កុំ​​មាន​កាក​សំ​ណល់​ប្លា​ស្ទិច​»​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​និស្សិត​អោយ​មាន​មនសិការ​រក្សា​អនាម័យ​ បរិស្ថាន​ និង​និស្សិត​ម្នាក់ៗ​ព្រួត​ដៃ​កសាង​បរិស្ថាន​សាកលវិទ្យាល័យ​​បៃ​តង​ប្រ​កប​ដោយ​និរន្តភាព។

DSC 0161

មាន​ប្រ​សាសន៍​​ក្នុង​កម្មវិធី​បើក​យុទ្ធនាការ​ អ្នក​ស្រី ត្រឹង​ ធី គុក ប្រ​ធាន​ការិយាល័យ​គ្រប់​គ្រង​និស្សិត​ថ្លែង​ថា​៖​ រួម​ជា​មួយ​សាស្ត្រាចារ្យ​ និង​ការ​គាំ​ទ្រ​ពី​សំ​ណាក់​​និស្សិត​ទាំង​ឡាយ​ សាកលវិទ្យាល័យ​ត្រាវិញ​​​នឹង​ទទួល​បាន​លិខិត​បញ្ជាក់​​ជា​សាកលវិទ្យាល័យ​អភិវឌ្ឍ​ស្ថេរភាព​ និង​ជាប់​ចំ​ណាត់​ថ្នាក់​ UI Greenmetric Worl University Rankings ឆ្នាំ ២០១៨។ នេះ​ជា​មោទកភាព​ និង​ការ​លើក​ទឹក​ចិត្ត​សម្រាប់​សាកលវិទ្យាល័យ​យើង អោយ​​បន្ត​រីក​ចំ​រើន​ទៅ​មុខ​។ ពួក​យើង​រួម​ដៃ​ប្រើ​ប្រាស់​សម្ភារៈ​និង​វត្ថុ​ធាតុ​ដើម​កុំ​ប៉ះ​ពាល់​ដល់​បរិស្ថាន​​ជំ​នួស​ប្លា​ស្ទិច​និង​ថែ​រក្សា​បរិស្ថាន​អោយ​បាន​ស្អាត​។

ក្រោយ​ពី​ប្រ​កាស​យុទ្ធនា​ការ​ សាស្ត្រាចារ្យ​និង​និស្សិត​ទាំង​ឡាយ​បាន​បន្លែក​​​ជា​ក្រុម​តូច​ៗ​ និង​ចូល​រួម​សម្អាត​គ្រប់​ទី​ធ្លា​ ជុំ​វិញ​អន្តេវាសិក​ដ្ឋាន​ អគារ​រដ្ឋបាល អគារ​សិក្សា​ និង​បណ្ណា​ល័យ​។ល។​

និស្សិត​ គៀន សួស្តី សិក្សា​ឆ្នាំ​៣ បាន​រីក​រាយ​និយាយ​ថា៖​ ទោះ​ជា​អាកាស​ធាតុ​ថ្ងៃ​នេះ​​​ក្តៅ​ស្អុះ​ស្អាប់ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ព្រោះ​បាន​រួម​ដៃ​បោស​សម្អាត​បរិស្ថាន​-​​ទី​​​ដែល​​យើង​ខ្ញុំ​កំពុង​សិក្សា​​ស្រាវ​ជ្រាវ​ ហើយ​ទី​នេះ​ក៏​​ដូច​ជា​ផ្ទះ​ទី ២ អ៊ីចឹង​។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​មិន​ត្រឹម​តែ​ព្រឹក​ថ្ងៃ​នេះ ជា​ពិសេសជា​រៀង​​រាល់​ថ្ងៃ រាល់​ម៉ោង យើង​ទាំង​ឡាយ​​មាន​សកម្មភាព​ជាក់​ស្តែង​​គឺ​ចេះ​រក្សា​​បរិស្ថាន​ ​កុំ​ចោល​​​សំ​រាម​ បង្កើត​បាន​បរិយាកាស​ស្រស់​ថ្លា​សម្រាប់​យើង​និង​​មនុស្ស​ផងគ្នា​​ទាំង​ឡាយ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​ TVU រួម​​ដៃ​សម្អាត​បរិស្ថាន​និង​និយាយ​ថា​កុំ​​មាន​​កាក​សំ​ណល់​ប្លាស្ទិច