និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ពីរ​នាក់​ជាប់​ពាន​រង្វាន់​អូឡាំ​បិក​មេកានិក​​ជាតិ​ឆ្នាំ​២០១៩

TVU – ថ្ងៃ​ទី ១៩ ខែ​ឧសភា នៅ​សាកលវិទ្យាល័យ​ស្ថាបត្យកម្ម​ទី​ក្រុង​ហូ​ជីមិញ​ ពិធី​ប្រ​គល់​រង្វាន់​​ពាន​អូឡាំ​បិក​មេ​កានិក​ជាតិ​លើក​ទី ៣១​ នា​ឆ្នាំ​២០១៩ តំបន់​ភាគ​ខាង​ត្បូង​ មានបេក្ខ​ជន​ចូល​រួម​ប្រ​កួត​ចំ​នួន​ជាង ៥០០​នាក់​។ និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ពីរ​នាក់​បាន​ជាប់​រង្វាន់​លើក​ទឹក​ចិត្ត​នៅ​ឆ្នាំ​នេះ។

tvu sinh vien

ការ​ប្រ​ឡង​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ពេល​តែ​មួយ​នៅ​ភាគ​ខាង​ជើង​ ភាគ​កណ្តាល​ និង​ភាគ​ខាង​ត្បូង​​ដែល​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ២១​ ខែមេសា​ ដោយ​ទាក់​ទាញ​បេក្ខ​ជន​នៃ​បណ្តា​សាកលវិទ្យាល័យ​ វិទ្យាស្ថាន​នានា​ដើម្បី​ចូល​រួម​ប្រ​កួត​ប្រ​ជែង។

នៅ​ឆ្នាំ​នេះ​បេក្ខ​ជន​បន្ត​ចូល​រួម​ប្រ​ឡង​ក្នុង​មុខ​វិជ្ជា​ ៧ តាម​ប្រ​ពៃ​ណី​គឺ​វិញ្ញាសា​ទ្រឹស្តី​រួម​មាន៖ មេកានិក​ចលនការ​ មេកានិក​​រចនា​សម្ព័ន្ធ មេកានិក​​ដី​ គ្រឿង​បន្លាស់​​ម៉ាស៊ីន ភាព​រឹង​មាំ​នៃ​សម្ភារៈ ថាម​ពល​ជាតិ​រាវ​ គោលការណ៍​នៃ​ម៉ាស៊ីន​។ ដោយ​ឡែក​វិញ្ញាសា​ ៥​ទៀត​ គឺ​អនុវត្ត​បច្ចេក​វិទ្យា​ក្នុង​មេកានិក​លើ​ប្រ​ព័ន្ធ​កុំ​ព្យូ​ទ័រ​។

សាស្ត្រាចារ្យ ឌាំង ហ្វាង វូ​ គ្រូ​ បង្វឹក​ផ្ទាល់​​បាន​អោយ​ដឹង​ថា៖ ចូល​រួម​ការ​ប្រ​ឡង​​អូឡាំ​បិក​មេកានិក​ជាតិ​លើក​ទី ៣១ ​ឆ្នាំ​នេះ ក្រុម​ការ​ងារ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​មាន​និស្សិត​ចំ​នួន ១១​នាក់​ចូល​រួម​ប្រ​ឡង​ទាំង​ពីរ​ផ្នែក​ទ្រឹស្តី​និង​អនុវត្ត។ លទ្ធផល​បេក្ខជន​ ត្រឹង សឺន ឡាំ (និស្សិត​ជំ​នាញ​វិស្វកម្ម​​សាង​សង់​ឆ្នាំទី ៣) និង​ ផាន ហុង ឌឹក​ (និស្សិត​ជំ​នាញ​​មេកានិក​កែ​ច្នៃ​ម៉ាស៊ីន​ឆ្នាំទី ៤)​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ និង​ប័ណ្ណ​សរសើរ​ពី​សមាគម​មេកានិក​វៀត​ណាម​។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ពីរ​នាក់​ជាប់​ពាន​រង្វាន់​អូឡាំ​បិក​មេកានិក​​ជាតិ​ឆ្នាំ​២០១៩