សាកលវិទ្យាល័យ​ត្រាវិញ​​កំពុង​អនុវត្ត​​បច្ចេក​វិទ្យា​ថត​ឆ្លុះ​ដោយ​ប្រើ​ដែន​ម៉ា​ញេ​ទិច​នៃ​សាកលវិទ្យាល័យ​​​​កូឡុំបៀ - ញូវយ៉ក​សហរដ្ឋ​អាម៉េរិក​

(TVU) –សេច​ក្តី​ប្រ​កាស​ព័ត៌មាន​ថ្មីៗ​នេះ ក្នុង​គម្រោង​កំពុង​អនុវត្ត​​នៅ​តំ​ណាក់​កាល​ទី ២​ របស់​លោក​បណ្ឌិត​ John Thomas Vaughan នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ត្រូវ​បាន​លោក Vaughan ដាក់​ក្នុង​បញ្ជី​​នៃ​ការ​គិត​ពិចារណា​ជា​អាទិភាព​ដើម្បី​ក្លាយ​ផ្កាយ​រណប​នៃ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​បច្ចេក​វិទ្យា​ម៉ា​ស៊ីន​ស្កេន​ MRI -ដែល​ជា​បច្ចេក​វិទ្យា​ថត​ឆ្លុះ​​រូប​ភាព​​ទំ​នើប​បំ​ផុត​​មួយ​នៅ​សព្វ​ថ្ងៃ​នេះ។​ ដូច្នោះ​ហើយ សាកលវិទ្យាល័យ​ត្រាវិញ​ជា​សាកលវិទ្យាល័យ​តែ​មួយគត់​​នៅ​វៀត​ណាម​ក្នុង​គម្រោង​អនុវត្ត​បច្ចេក​វិទ្យា​ MRIទំ​នើប​បំ​ផុត​របស់​សាកលវិទ្យាល័យ​កូឡុំ​បៀ​ ញូវ​យ៉ក​សហរដ្ឋ​អាម៉េរិក។

Revised-Picture

លោក​បណ្ឌិត John Thomas Vaughan ថ្លែង​ថា​ ស្ថិតិ​របស់​អង្គ​ការ​​World Health Organization (WHO) ​គឺ​មាន​តែ​ចំ​នួន ១០ % ប្រ​ជា​ជន​នៅ​លើ​ពិភព​លោក​ប្រើ​ប្រាស់​ម៉ាស៊ីន​ស្កេន​ MRI។

ទោះ​បី​ជា​បាន​ប្រើ​ប្រាស់​ទូលំ​ទូ​លាយ​នៅក្នុង​​ប្រ​ទេស​មួយ​ចំ​នួន​ក៏​ដោយ ក៏ MRI មិន​អាច​មាន​ស្រេច​ស្រាប់​សម្រាប់​ប្រ​ជាជន​ពិភព​លោក ៩០%។​ ខ្ញុំ​និង​សហសេវិក​មក​ពី​សាកលវិទ្យាល័យ​Minnesota, Michael Garwood បាន​បង្កើត​​ប្រ​ព័ន្ធ​ម៉ាស៊ីន​ស្កេន​ MRI ចល័ត​មួយ​អាច​ជំ​នួយ​ការ​​បាន​ពី​ចម្ងាយ។ នៅ​ឆ្នាំ ២០១៤ យើង​ខ្ញុំ​ទទួល​បាន​​​ការ​ឧបត្ថម្ភ​​​នៃ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​អំពី​គំ​និត​ផ្តួច​ផ្តើម​ BRAIN ដើម្បី​បង្ហាញ​ពី​លទ្ធភាព​ដំ​ណើរ​ការ​នៃ​ប្រ​ព័ន្ធ​នេះ។ យើង​ខ្ញុំ​បាន​​ពិនិត្យ​ឡើង​វិញនូវ​អ្វី​គ្រប់​យ៉ាង​​ដែល​​យើង​ខ្ញុំ​យល់​ដឹង​អំពី MRI និង​បាន​ចាប់​ផ្តើម​បង្កើត​ឡើង​វិញ​ដោយ​បំ​ពេញ​តម្រូវ​ការ​ថ្មី។

យោង​តាម​ប្រ​សាសន៍​លោក​បណ្ឌិត David Nghiem – ​ជា​ស្ថាបនិក​និង​ជា​នាយក​ប្រ​តិបត្តិ​​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ឥត​ខ្សែ​សាកល​ (Global Wireless Technology Corporation)​ ដែល​ជា​សហសេវិក​ ក៏​ជា​ស្ពាន​រវាង TVU និង​លោក​បណ្ឌិត Vaughan ផង​ដែរ។ លោក​​បណ្ឌិត Vaughan បាន​និយាយ​​ថាគម្រោង​នេះ នឹង​​បន្ត​អនុវត្ត​នៅ​ដំ​​ណាក់​កាល​ទី ២​ ហើយ​​វៀត​ណាម​នឹងត្រូវ​​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​នៃ​បណ្តា​ប្រ​ទេស​ដែល​​ទទួល​ផល​​ប្រ​យោជន៍​ពី​បច្ចេក​វិទ្យា​នេះ។ សាកលវិទ្យាល័យ​ត្រាវិញ​ជា​អង្គ​ភាព​ទទួល​បាន​ផល​ប្រ​យោជន៍​ផ្ទាល់អំពី​គម្រោង​នេះ​និង​បង្ក​ភាព​ងាយ​ស្រួល​ដល់​​ប្រ​ជា​ជន​បាន​ពិនិត្យ​សុខ​ភាព​ដោយ​ប្រើ​ម៉ាស៊ីន​ថត​ឆ្លុះ​ MRI ទំ​នើប​បំផុត​នៅ​ពេល​បច្ចុប្បន្ន។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​​កំពុង​អនុវត្ត​​បច្ចេក​វិទ្យា​ថត​ឆ្លុះ​ដោយ​ប្រើ​ដែន​ម៉ា​ញេ​ទិច​នៃ​សាកលវិទ្យាល័យ​​​​កូឡុំបៀ - ញូវយ៉ក​សហរដ្ឋ​អាម៉េរិក​