មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​ត្រាវិញ​​មាន​គ្លីនិកកុមារ

ព្រឹក​​ថ្ងៃ​ទី ០១ ខែ​មិថុនា​នេះ​ដោយ​មាន​ការ​គាំ​ទ្រ​ពី​មន្ទីរ​ពេទ្យ​កុមារ​នៅ​ទីក្រុង​ហូជីមិញ​គ្លីនិក​កុមារ​នៃ​មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​ត្រាវិញ​បាន​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​។ ទន្ទឹម​នឹង​ការ​ធានា​​និង​ការ​ព្យាបាល​ជា​ទៀង​ទាត់​សម្រាប់​​​កុមារ​ អ្នក​ឯក​ទេស​ និង​វេជ្ជបណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​កុមារ​នៅ​ទី​ក្រុង​ហូជីមិញ​នឹង​មក​​​​ព្យាបាល​ផ្ទាល់​នៅ​ថ្ងៃ​សុក្រ​និងថ្ងៃ​​សៅរ៍​ជា​រៀង​រាល់​សប្តាហ៍។

nhi1-tpwa

បច្ចុប្បន្ន​នេះ ខេត្ត​ត្រាវិញ​នៅ​តែ​មាន​អ្នក​ជំ​ងឺ​កុមារ​ ជា​ពិសេស​អ្នក​ជំ​ងឺ​ក្រី​ក្រ​ រស់​នៅ​តំ​បន់​ជន​បទ​ដាច់​​ស្រ​យាល កុមារ​រង​គ្រោះ​ដោយ​ជំ​ងឺ​ឆ្លង​ ជំ​ងឺ​ធ្ងន់​ធ្ងរ​។​ល។​ ដោយ​សារ​ជីវភាព​លំ​បាក ហេតុ​ដូច្នោះ​អ្នក​ជំ​ងឺ​ទាំង​នោះ​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់​ទទួល​សេវា​ថែ​ទាំ​សុខភាព​​តាម​បែប​ទំ​នើប​និង​មាន​គុណ​ភាព។

ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អ្នក​ជំ​ងឺ​ក្រី​ក្រ​ទទួល​បាន​ការ​ពិនិត្យ​សុខ​ភាព​ល្អ​បំ​ផុត បាន​ការ​គាំ​ទ្រ​ពី​មន្ទីរ​ពេទ្យ​កុមារ​នៅ​ទី​ក្រុង​ហូ​ជី​មិញ​ សាកល​វិទ្យាល័យ​ត្រាវិញ​បាន​បើក​គ្លីនិក​កុមារ​នៅ​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​ត្រាវិញ​។ គ្លី​និក​នេះ​ជា​គ្លី​និក​ឯកទេស​ចំ​ណុះ​ផ្នែក​ព្យាបាល​សុខភាព​និង​សង្គ្រោះ​បន្ទាន់។

បាន​វិនិ​យោគ​​​លើ​សម្ភារៈ​​ល្អ​ប្រ​សើរ​​ថែម​ទាំង​​​មាន​ក្រុម​វេជ្ជ​បណ្ឌិត​ជំ​នាញ​​មាន​បទ​ពិសោធ​និង​ភាពរីក​រាយ​​រាក់​ទាក់​​ រួម​ចំ​ណែក​​ស្តារ​លទ្ធភាព​ និង​លើក​កម្ពស់​គុណ​ភាព​ព្យាបាល​ជំ​ងឺ​សម្រាប់​កុមារ។ គ្លីនិក​នឹង​អនុវត្ត​​​ព្យាបាល​ជំ​ងឺ​តាម​លំ​ដាប់​ថ្នាក់រាល់​ជំ​ងឺ​កុមារ​ចាប់​ពី​អាយុ ០ - ១៥​ឆ្នាំ​​ កុមារ​មក​ព្យាបាល​គឺ​ទទួល​បាន​ផល​ប្រ​យោជន៍​នៃ​ធានា​រ៉ាប់​រង​សុខភាព​ទាំង​អស់​តាម​កំ​ណត់។​

nhi2-uwvu

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​ត្រាវិញ​​មាន​គ្លីនិកកុមារ