មន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញមានគ្លីនិកកុមារ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 04 មិថុនា 2019
- ចុចដង៖ 460
ព្រឹកថ្ងៃទី ០១ ខែមិថុនានេះដោយមានការគាំទ្រពីមន្ទីរពេទ្យកុមារនៅទីក្រុងហូជីមិញគ្លីនិកកុមារនៃមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញបានបើកដំណើរការជាផ្លូវការ។ ទន្ទឹមនឹងការធានានិងការព្យាបាលជាទៀងទាត់សម្រាប់កុមារ អ្នកឯកទេស និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារនៅទីក្រុងហូជីមិញនឹងមកព្យាបាលផ្ទាល់នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ជារៀងរាល់សប្តាហ៍។
បច្ចុប្បន្ននេះ ខេត្តត្រាវិញនៅតែមានអ្នកជំងឺកុមារ ជាពិសេសអ្នកជំងឺក្រីក្រ រស់នៅតំបន់ជនបទដាច់ស្រយាល កុមាររងគ្រោះដោយជំងឺឆ្លង ជំងឺធ្ងន់ធ្ងរ។ល។ ដោយសារជីវភាពលំបាក ហេតុដូច្នោះអ្នកជំងឺទាំងនោះគ្មានលទ្ធភាពគ្រប់គ្រាន់ទទួលសេវាថែទាំសុខភាពតាមបែបទំនើបនិងមានគុណភាព។
ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកជំងឺក្រីក្រទទួលបានការពិនិត្យសុខភាពល្អបំផុត បានការគាំទ្រពីមន្ទីរពេទ្យកុមារនៅទីក្រុងហូជីមិញ សាកលវិទ្យាល័យត្រាវិញបានបើកគ្លីនិកកុមារនៅមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ។ គ្លីនិកនេះជាគ្លីនិកឯកទេសចំណុះផ្នែកព្យាបាលសុខភាពនិងសង្គ្រោះបន្ទាន់។
បានវិនិយោគលើសម្ភារៈល្អប្រសើរថែមទាំងមានក្រុមវេជ្ជបណ្ឌិតជំនាញមានបទពិសោធនិងភាពរីករាយរាក់ទាក់ រួមចំណែកស្តារលទ្ធភាព និងលើកកម្ពស់គុណភាពព្យាបាលជំងឺសម្រាប់កុមារ។ គ្លីនិកនឹងអនុវត្តព្យាបាលជំងឺតាមលំដាប់ថ្នាក់រាល់ជំងឺកុមារចាប់ពីអាយុ ០ - ១៥ឆ្នាំ កុមារមកព្យាបាលគឺទទួលបានផលប្រយោជន៍នៃធានារ៉ាប់រងសុខភាពទាំងអស់តាមកំណត់។