និស្សិត VIU និង TVU រួមគ្នាកសាងសាកលវិទ្យាល័យសុភមង្គល

ក្នុងរយៈកាលពីថ្ងៃទី ១៣ ឧសភា ដល់ថ្ងៃទី ០២ មិថុនាឆ្នាំ២០១៩ក្រុមនិស្សិត ១៨នាក់នៃសាកលវិទ្យាល័យ Vancouver Island (VIU)ប្រទេសកាណាដា និងសាកលវិទ្យាល័យត្រាវិញ (TVU) បានរួមគ្នាឆ្លងកាត់ការបទពិសោធអំពីវប្បធម៌ការសិក្សាក្នុងក្របខណ្ឌកម្មវិធីដោះដូរវប្បធម៌-អប់រំ (Field school) រវាងនិស្សិតទាំងពីរ។

tvu-viu 2

កម្មវិធីបទពិសោធន៍ប្រកបដោយការច្នៃប្រឌិតគឺជាពេលវេលាសម្រាប់សមាជិកក្រុមការងារដើម្បីធ្វើការលើគម្រោងមួយចំនួនដែលមានទាំងបច្ចេកទេសនិងការចូលរួមចំណែកដល់សហគមន៍និងនាំមកនូវតម្លៃដល់សាកលវិទ្យាល័យសុភមង្គល។

គម្រោងមួយត្រូវបានគេហៅថា «Play Ground» ការរចនាប្រដាប់ក្មេងលេងពីសម្ភារៈដែលបានកែច្នៃឡើងវិញសម្រាប់សាលាមត្តេយ្យនិងបឋមសិក្សា។ពួកគេមានការរចនាប្រកបដោយបច្ចេកទេសនិងសុវត្ថិភាពដោយការពិនិត្យមើលតម្រូវការអតិថិជនក៏ដូចមានផែនការលម្អិត។

tvu-viu 1

រចនាបច្ចេកទេសត្រូវបានផ្អែកលើកត្តានៃការអនុវត្ត សុវត្ថិភាពគំនិតច្នៃប្រឌិតនិងសោភ័ណ្ឌការអនុវត្ត ដំឡើងនិងប្រតិបត្តិការ។

ក្រុមនិស្សិតទាំងឡាយបានទៅសាលាលត់ដំបំណិនគរុកោសល្យត្រាវិញដើម្បីត្រួតពិនិត្យទីកន្លែងនិងសម្ភាសស្វែងយល់នូវតម្រូវការពីគណៈកម្មការសាលាគ្រូបង្រៀននិងជាពិសេសបានសំណេះសំណាលជាមួយក្មួយៗសិស្សមត្តេយ្យនិងសិស្សបឋមសិក្សា។គម្រោងបានសម្រេច ប្រដាប់ក្មេងលេងទើបតែបានដំឡើងហើយសិស្សមានភាពរីករាយនិងរំភើបក្នុងការលេង។

ដើម្បីវាយតម្លៃនៃគម្រោងនេះ ក្រុមនិស្សិតទាំងឡាយមានរបាយការណ៍អំពីផលិតផលនៃស្នាដៃនីមួយដោយភាសាអង់គ្លេសក្រោមការវាយតម្លៃពីសាស្ត្រាចារ្យណែនាំព្រមទាំងគ្រូបង្រៀននិងសិស្សនៃអង្គភាពប្រើ​ប្រាស់ផលិតផល។

គម្រោងនេះត្រូវបានវាយតម្លៃដោយគ្រូបង្រៀននៃអង្គភាពប្រើប្រាស់អំពីលទ្ធភាពនិងប្រសិទ្ធភាពពីព្រោះគម្រោងនេះបាននាំមកផលវិជ្ជមានសម្រាប់សហគមន៍ដោយរើសយកវត្ថុសំណល់មកកែច្នៃដែលបានរួមចំណែកក្នុងការអប់រំមនសិការអោយចេះថែរក្សាបរិស្ថានសម្រាប់សិស្សនិងអាណាព្យាបាល។

tvu-viu 3

អ្នកគ្រូ ផាម ធី ទ្រុក ម៉ាយចាងហ្វាងរងនៃសាលាលត់ដំបំណិនគរុកោសល្យត្រាវិញបានអោយដឹងថា៖ ខ្ញុំពិតជាមិននឹកស្មានថាចំពោះគម្រោងដែលមានសារៈសំខាន់ដូច្នោះ។ក្មួយៗ ទទួលបានល្បែងថ្មីនិងដោះដូរជាមួយបងៗនិស្សិតនៅក្នុងនិងក្រៅប្រទេស។ផលិតផលបានដំឡើងគឺធានាសុវត្ថិភាពជាពិសេសគឺការបង្កើតវត្ថុកែច្នៃឡើងវិញ ។ល។ពួកគេហាក់ដូចជានាំមកនូវបរិយាកាសថ្មីសម្រាប់ទីលានកម្សាន្តក្នុងសាលារៀនកាន់តែចម្រុះនិងថែមទាំងបង្រៀនប្រយោលដល់កុមារឱ្យការការពារបរិស្ថាន។

ការបទពិសោធប្រកបដោយច្នៃប្រឌិតគឺជាចំណេះមូលដ្ឋានចាំបាច់ដើម្បីសាលារៀនឆ្ពោះទៅរកការបង្ហាត់បង្រៀននិស្សិតគ្រប់ជ្រុង​ជ្រោយនិងការឆ្លើយតបនូវតម្រូវការជាក់ស្តែងបានល្អជាង។ និស្សិតមកពី VIU បានជួយដល់និស្សិត TVU យល់បានបញ្ហានោះ។សប្បាយរីករាយដែលក្រុមនិស្សិតទាំងឡាយបានយកចំណេះដឹងរបស់ខ្លួនក្លាយជាការពិតទទួលបានតម្លៃប្រកបដោយការច្នៃប្រឌិតរួមចំណែកលើកកម្ពស់គុណភាពបង្ហាត់បង្រៀននិងរៀន។ - សាស្ត្រា​ចារ្យ បណ្ឌិតផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត VIU និង TVU រួមគ្នាកសាងសាកលវិទ្យាល័យសុភមង្គល