សាកលវិទ្យាល័យត្រាវិញ៖ កម្មវិធីសិក្សាវិស័យសេដ្ឋកិច្ចបួនបានចុះបញ្ជីត្រួតពិនិត្យតាមបទដ្ឋានអន្តរជាតិ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 14 មិថុនា 2019
- ចុចដង៖ 491
(TVU) – លោកបណ្ឌិត យីប ថាញ់ ទុង ជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់ នៃសាកលវិទ្យាល័យត្រាវិញបានអោយដឹងថា ៖ មហាវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់ទើបទទួលគណៈប្រតិភូ FIBAA នៅថ្ងៃទី ៣០ និង៣១ ខែឧសភា។ នេះគឺជា ដំណើរការទទួលស្គាល់ដោយឯករាជ្យមួយដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យត្រាវិញដោយមានអ្នកឯកទេសជំនាញ FIBAA ចូលរួមដោយផ្អែកលើរបាយការណ៍វាយតម្លៃរបស់សាកលវិទ្យាល័យត្រាវិញ។
យោងតាមថ្នាក់ដឹកនាំនៃមហាវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់បានឱ្យដឹងថាកម្មវិធីសិក្សាថ្នាក់សញ្ញាបត្រចំនួនបួនបានចុះបញ្ជីសម្រាប់ការទទួលស្គាល់ FIBAA នៅក្នុងវិស័យសេដ្ឋកិច្ចរួមមាន៖ គ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ។ ដោយសារវិស័យទាំងបួនមានលក្ខណៈស្រដៀងគ្នានៅក្នុងដំណើរការបណ្តុះបណ្តាល រចនាសម្ព័ន្ធនិងបរិមាណនៃកម្មវិធីសិក្សា មានលក្ខណៈប្រហាក់ប្រហែលគ្នាដែលត្រូវបានបែងចែកនៅក្នុងឆមាសទាំង៨។
ដើម្បីដាក់កម្មវិធីសិក្សានេះឆ្លើយតបនូវលក្ខណៈវិនិច្ឆ័យរបស់ FIBAA មហាវិទ្យាល័យបានសហការជាមួយអង្គភាពពាក់ព័ន្ធកសាងកម្មវិធី វត្ថុបំណងគុណភាព ធនធានមនុស្សសម្រាប់ការសិក្សានិងស្រាវជ្រាវ រៀបចំឯកសារភស្តុតាង និងទិន្នន័យពិស្តារដើម្បីធានាសម្រាប់ការវាយតម្លៃផ្ទៃក្នុងនៃបណ្តាកម្មវិធីសិក្សាដែលឆ្លើយតបតម្រូវការ។ ដើម្បីបញ្ចប់ដំណើរការទទួលស្គាល់គុណភាពត្រួតពិនិត្យ គឺកម្មវិធីទាំងបួនរបស់សកលវិទ្យាល័យត្រាវិញត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់ FIBAA ជាពិសេសគឺហួសពីស្តង់ដារអន្តរជាតិរបស់អង្គការ FIBAA ។
ការវាយតម្លៃនេះបានអនុវត្តនៅថ្ងៃទី ៣០ និង ៣១ ខែឧសភា សមាជិកក្រុមបានរៀបចំពិនិត្យពិច័យឯកសារ សម្ភាសផ្ទាល់ភាគីពាក់ព័ន្ធ ប្រមូលភស្តុតាងជាក់លាក់និងពិនិត្យមើលបន្ទប់សិក្សា បន្ទប់អនុវត្ត។ល។
ក្រុមវាយតម្លៃបានសរុបសេចក្តីនិងស្នើអោយសាកលវិទ្យាល័យបំពេញបន្ថែមឯកសារ បកស្រាយតាមរបាយការណ៍ដែលបានផ្តល់ជូន។ ក្រោយនោះនៅចុងខែកក្កដាឆ្នាំ ២០១៩ FIBAA នឹងផ្តល់លទ្ធផលផ្លូវការមកសាកលវិទ្យាល័យ។ ប្រការនេះគឺជំហានមួយសំខាន់លើមាគ៌ាសមាហរណកម្ម លើកកម្ពស់គុណភាពសិក្សាអន្តរជាតិរបស់សាកលវិទ្យាល័យត្រាវិញ។