ពិធី​បិទ​វគ្គ​នៃ​កម្មវិធី​ដោះ​ដូរ​និស្សិត​បរទេស​រវាង TVU និង NSCC

(TVU) – ព្រឹក​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ ២០១៩ កម្មវិធី​នៃ​គម្រោង​អាជីវកម្ម​សង្គម​រវាង​សាកលវិទ្យាល័យ​ត្រាវិញ​(TVU) និង​មហាវិទ្យាល័យ​រង​សហគម​ន៍ Nova Scotia (NSCC) ​នៃ​ប្រ​ទេស​កាណាដា​បាន​បិទ​វគ្គ​បញ្ចប់​។ កម្មវិធី​រៀប​ចំ​ឡើង​នៅ​សាល​ប្រជុំ​កសិកម្ម​-​ជលវប្បកម្ម​ដោយ​មាន​និស្សិត​និង​សាស្ត្រាចារ្យ​នៃ​សាលា​ទាំង​ពីរ​ចូល​រួម។

IMG 2271

​កម្មវិធីគម្រោងនេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរនិស្សិតដែលត្រូវបានអនុវត្តជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ។

នៅឆ្នាំនេះកម្មវិធីនេះបានប្រព្រឹត្តទៅជិតពីរសប្តាហ៍ចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី ១៩ខែមិថុនាជាមួយនឹងកិច្ចសហប្រតិបត្តិការ​និស្សិតនៃ​ភាគី​ទាំង​ពីរ​​។ ជាពិសេសនិស្សិត​មានបទពិសោធន៍ជាក់ស្តែងលើប្រធានបទគម្រោងអាជីវកម្ម​លក្ខណៈសង្គមរួមមាន៖ គំរូដាំផ្កាសរីរាង្គ សិប្បកម្មប្រពៃណី និងគំរូធុរកិច្ច​ថ្មី​សម្រាប់​និស្សិត។

នៅថ្ងៃ​បញ្ចប់​ និស្សិតបានបង្ហាញរបាយការណ៍លទ្ធផលគម្រោងនៃការងារជាក្រុមដោយមានការបង្ហាញវីដេអូដែលគួរឱ្យចាប់អារម្មណ៍និងរស់រវើកហើយទទួលបានការកោតសរសើរខ្ពស់ពីគ្រូ​ឧទេស។

Benjamin -​តំណាងនិស្សិត NSCC ចូលរួមក្នុងកម្មវិធីនេះបាននិយាយថា៖ ពួក​គេ​ទទួល​បាន​បទពិសោធគួរឱ្យចាប់អារម្មណ៍នៅពេលចូលរួមក្នុងគម្រោងនេះ បានរៀនពីអ្វីដែលមានប្រយោជន៍ជាច្រើន និងបានស្គាល់​មិត្តជាច្រើន។

នៅ​ទី​បញ្ចប់​​ និស្សិត​នៃ​សាលា​​ទាំង​ពីរ​ក៏​បាន​​​ទទួល​វិញ្ញាបនប័ត្រគ្រប់ៗ​គ្នានៃ​កម្មវិធី​នេះ​។​

IMG 2209

IMG 9252

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធី​បិទ​វគ្គ​នៃ​កម្មវិធី​ដោះ​ដូរ​និស្សិត​បរទេស​រវាង TVU និង NSCC