កិច្ចពិភាក្សាវិទ្យាសាស្ត្រស្តីពីការអភិរក្ស​និងលើកកម្ពស់គុណតម្លៃវប្បធម៌​តន្រ្តី​ប្រជាប្រិយខ្មែរណាម​បូ

នា​ព្រឹក​ថ្ងៃ​ទី ២០ ខែ​សីហា អ្នក​ស្រី​ ថាច់ ធី យ៉ឹន ​សាកលវិទ្យាធិការ​រង​ បាន​ចូល​រួម​អង្គ​ប្រ​ជុំ និង​ជាអធិបតី​​នៃ​កិច្ច​​​ពិភាក្សា​វិទ្យាសាស្ត្រ​ស្តី​ពីការ​អភិរក្ស​និង​លើក​កម្ពស់​គុណ​តម្លៃ​វប្បធម៌​តន្ត្រី​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូប្រ​ព្រឹត្ត​ឡើង​នៅ​ទី​ក្រុង​កឹង​ធើ។

IMG 2107

កម្មវិធី​ពិភាក្សា​នេះ​គឺ​ស្ថិត​ក្នុង​ក្រ​បខ័ណ្ឌនៃ​គម្រោង​ស្រាវ​ជ្រាវ​ថ្នាក់​ក្រ​សួង​អំពី​ការ​អភិរក្ស​និង​លើក​កម្ពស់​គុណ​តម្លៃ​វប្បធម៌​តន្ត្រី​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូនៃ​សាកលវិទ្យាល័យ​ត្រាវិញ។ គម្រោង​នេះ​ដឹក​នាំ​ដោយ​សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញព្រម​ទាំង​សមាជិក​រួម​អនុវត្ត។

អ្នក​ស្រី ថាច់ ធី យ៉ឹន ឱ្យ​ដឹង​ថា៖ គម្រោង​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ប្រ​គល់​ឱ្យ​សាកលវិទ្យាល័យ​ត្រាវិញ​អនុវត្ត​ទាំង​ពីរចុង​ឆ្នាំ​២០១៧ និង​រំ​ពឹង​ទុក​សម្រេច​ជា​ស្ថាពរ​នៅ​ខែ​តុលា​ឆ្នាំ ២០១៩។

ក្រុមស្រាវជ្រាវបានធ្វើការស្ទង់មតិ និងចុះមូលដ្ឋាននៅតំបន់​ណាម​បូ និងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះក្រុមស្រាវជ្រាវកំពុងសំយោគ វិភាគទិន្នន័យនិងរៀបចំរបាយការណ៍សម្រេច​ជា​ស្ថា​ពរ។

ផ្អែកលើទិន្នន័យដែលប្រមូលបានសាលាបានរៀបចំសិក្ខាសាលាចំនួន ៣ លើក គឺធ្វើ​សិក្ខាសាលាដើម្បីស្តាប់អ្នកជំនាញ សិល្បករ អ្នក​វិទ្យាសាស្ត្រផ្លាស់ប្តូរគំនិតនិងកែសម្រួលដើម្បីទទួលបានលទ្ធផលទៅតាមគោលបំណងនៃប្រធានបទ។ ជាមួយគ្នានេះសាលាបានបើកថ្នាក់បង្រៀនប្រភេទតន្ត្រីប្រជាប្រិយខ្មែរដែលកំពុង​សិក្សា​និង​មានសិស្សចំនួន ៣០ នាក់នៅ​​បណ្តា​ខេត្តណាម​បូ​។

កិច្ច​ពិភាក្សា​នៅទីក្រុងកឹង​ធើ​មានអ្នក​តំ​ណាង​ចូល​រួម​ជាង ២០ នាក់ជាសិប្បករ សិល្បករ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវនៅតំបន់វាល​រាបទន្លេគឺវ​ឡុង​ អញ្ជើញ​ចូលរួម និងមាន​មតិ​ស្ថាបនា​កសាង​កម្មវិធីកំណែទំរង់ ស្តារនីតិសម្បទានៃប្រធានបទសម្រាប់សិក្ខាសាលាបន្ទាប់បានធ្វើឡើងនៅចុងខែសីហាឆ្នាំ ២០១៩ នៅសាកលវិទ្យាល័យត្រាវិញ។

អ្នក​ស្រី ថាច់ ធី យ៉ឹន បានវាយតម្លៃខ្ពស់ចំពោះមតិរបស់អ្នក​តំ​ណាង​ចូល​រួម​ក្នុងសិក្ខាសាលា ផ្តោត​ទៅ​លើខ្លឹមសារនៃ​​តន្រ្តី ភាសាតន្ត្រី សូរស័ព្ទទាក់ទងនឹងការបង្កើតសេណារីយ៉ូ​(Scenario) ឡើង​វិញសម្រាប់គម្រោង។ ជាមួយគ្នានេះ អ្នក​ស្រី​បានស្នើឱ្យក្រុមការ​ងារ​ស្រាវជ្រាវត្រូវទទួលស្គាល់និងបំពេញបន្ថែមនូវមតិយោបល់របស់អ្នក​ជំ​នាញ​ បំពេញសេណារីយ៉ូ​សម្រាប់ការស្តារឡើងវិញនូវតន្រ្តី ៣ ប្រភេទដែលបានធ្វើឡើងនៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៩ នៅសាកលវិទ្យាល័យ។

IMG 2159

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កិច្ចពិភាក្សាវិទ្យាសាស្ត្រស្តីពីការអភិរក្ស​និងលើកកម្ពស់គុណតម្លៃវប្បធម៌​តន្រ្តី​ប្រជាប្រិយខ្មែរណាម​បូ