របាយការណ៍បញ្ចប់នៃគម្រោងកសិកម្មឈ្លាសវៃ - អនុវត្តបច្ចេកវិទ្យាក្នុងផលិតកសិកម្ម
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 27 សីហា 2019
- ចុចដង៖ 625
(TVU) –ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ គណៈកម្មការគ្រប់គ្រងគម្រោងការកិកម្មឈ្លាសវៃនៃសាកលវិទ្យាល័យត្រាវិញ បានរៀបចំកិច្ចប្រជុំនៃគម្រោងកសិកម្មឈ្លាសវៃសាកល្បងចំពោះខេត្តទាំងបីគឺ ត្រាវិញ អានយ៉ាង ទីក្រុងកឹងធើ។ អ្នកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងបានអញ្ជើញចូលរួម។
លោក ផាម វូ បាំង សមាជិកនៃគណៈកម្មការគ្រប់គ្រងគម្រោងការមានបាឋកថាស្តីអំពី «សិក្សាលទ្ធភាពដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកក្នុងការដាំស្រូវឆ្លងតាមប្រព័ន្ធស្រោចស្រពដោយដាក់ពង្រាយឧបករណ៍ចាប់សញ្ញាវៃឆ្លាត។ អាស្រ័យហេតុនេះក្រុមការងារគម្រោងបានអនុវត្តបច្ចេកវិទ្យា IoT AWD - អនុវត្តបច្ចេកទេសលិចស្ងួតជំនួសគ្នា - លើវាលស្រែសាកល្បងក្នុងសហករណ៍កសិកម្មក្នុងខេត្តចំនួន ៣ គឺខេត្តត្រាវិញ អានយ៉ាង និងទីក្រុងកឹងធើ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមផលិត និងផ្លាស់ប្តូរផ្នត់គំនិតរបស់គ្រួសារក្នុងការដាំដុះកសិកម្ម ដែលកម្មវត្ថុចម្បងគឺស្រូវ។
លោក ផាម វូ បាំង និយាយថា៖ «ជិតពីរឆ្នាំដែលអនុវត្តសាកល្បងគម្រោងការខាងលើ ចំណុចខាងដើមបច្ចេកវិទ្យា IoT AWD ទទួលបានវត្ថុបំណងដូចជា៖ ៩៣% កសិករទទួលស្គាល់ IoT AWD ជួយកាត់បន្ថយបរិមាណទឹកជាងការស្រោចស្រពតាមបែបប្រពៃណី, ៨០% នៃគ្រួសារសន្សំការចំណាយលើការបូមទឹក, ៨៦% នៃកសិករអះអាងថាដំណោះស្រាយ loT ជួយសន្សំពេលវេលាកម្លាំងពលកម្ម។ល។ ទន្ទឹមនឹងនោះ អនុវត្តបច្ចេកវិទ្យា IoT AWD ថែមទាំងបង្កើនទិន្នផលនៃរាល់រដូវផលិត។ លោកថ្លែងបន្ថែមថា បច្ចេកវិទ្យា IoT AWD អនុវត្តបច្ចេកទេសលិច ស្ងួត ជំនួសគ្នា អាចពង្រីកទូលាយនៅខេត្តដែលក្នុងតំបន់គម្រោង VNSAT - គម្រោងផ្លាស់ប្តូរកសិកម្មប្រកបដោយនិរន្តរភាពនៅប្រទេសវៀតណាម - នៅតាមបណ្តាខេត្តវាលរាបទន្លេគឺវឡុង។
លោក ឌាន់ ង៉ុក ផាអនុប្រធាននៃគណៈកម្មការគ្រប់គ្រងគម្រោង VNSAT អានយ៉ាងបានស្នើអោយជួយគាំទ្រឧបករណ៍សម្រាប់កសិករនៅតាមសហករណ៍គម្រូមួយចំនួននៅតាមខេត្តដើម្បីឱ្យកសិករឃើញពីប្រសិទ្ធភាពនិងមេរៀនសេដ្ឋកិច្ច ហើយអាចពង្រីកគម្រូនោះអោយបានទូលំទូលាយ។ រួមគំនិតនេះដែរ តំណាងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុងកឹងធើមានមតិថា៖ ក្រុមការងារត្រូវបន្តការស្រាវជ្រាវ និងវឌ្ឍនាការបច្ចេកវិទ្យា loT កុំអោយបញ្ឈប់នៅត្រឹមតែការបូមទឹកក្នុងវាលស្រែតែប៉ុណ្ណោះ ប៉ុន្តែត្រូវផ្គួបផ្សំលក្ខណៈវិនិច្ឆ័យវិភាគស្ថានភាពជំងឺ សត្វល្អិតបំផ្លាញដំណាំស្រូវ។