លើក​កម្ពស់​​តម្លៃ​វប្បធម៌​​តន្រ្តី​​​ប្រ​ជា​ប្រិយ​ខ្មែរណាម​បូ

នាថ្ងៃទី ៣០ ខែ​សីហាសាកលវិទ្យាល័យត្រាវិញបានសហការ​ជាមួយអង្គ​ភាព​ពាក់ព័ន្ធរៀបចំសិក្ខាសាលាស្តីពី «ការ​អភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌​​តន្ត្រី​​ប្រជាប្រិយខ្មែរណាម​បូ​ - បញ្ហា​និងដំណោះស្រាយ» ។ សិក្ខាសាលានេះបានទាក់ទាញអ្នក​តំ​ណាង​ដែល​ជា​អ្នកស្រាវជ្រាវ អ្នក​គ្រប់​គ្រង សិល្បករ សិល្បការនីចូលរួមនិងចែករំលែកនូវ​បញ្ហា​ប្រ​ឈម​និង​ដំណោះស្រាយដើម្បីការពារនិងលើកកម្ពស់គុណតម្លៃវប្បធម៌​តន្ត្រី​​ប្រជាប្រិយខ្មែរណាម​បូ។

anh-1-pgs-ts-pham-tiet-khanh-phat-bieu kale

លក្ខណៈ​ពិសេស​នៃ​តន្ត្រី​ខ្មែរណាម​បូ

សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានមានប្រសាសន៍ថា៖ ជនជាតិខ្មែរណាម​បូ​បានបង្កើតឡើង​នូវខឿន​វប្បធម៌​ - សិល្បៈ​ប្រជាប្រិយ​​​ពិសេសនិង​សម្បូរ​បែប​ដោយ​​មានច្រើនប្រភេទ។ ក្នុង​នោះ​តន្រ្តីប្រជាប្រិយខ្មែរ​ណាម​បូមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយ​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ សកម្មភាពវប្បធម៌សហគមន៍ និងពិធីបុណ្យប្រពៃណីដូចជាវង់ភ្លេងពិណ​ពាទ្យ វង់​ភ្លេង​មហោរី វង់ភ្លេង​មង្គលការ វង់​ភ្លេង​ឆៃ​យ៉ាំ ចាប៉ីដង​វែងជា​ដើម។

អាចនិយាយបានថាតន្រ្តីប្រជាប្រិយខ្មែរ​ណាម​បូ​ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញនិងអះអាងនូវអត្តសញ្ញាណវប្បធម៌ជាតិទន្ទឹម​នឹង​នោះ​ធានា​បាននូវឯកភាពក្នុងភាព​ចម្រុះ​នៃ​ខឿន​វប្បធម៌-សិល្បៈ​​របស់វៀតណាម។

ដូច្នេះទម្រង់សិល្បៈទាំងនេះ បានក្លាយជាចំណី​អារម្មណ៍​ជំ​នួយ​ស្មារតី​ដែលមិនអាចខ្វះបានរបស់ប្រជាជនខ្មែរណាម​បូ​ មានសារៈសំខាន់ក្នុងការកសាងនិងបំប៉ន​បុគ្គលិកលក្ខណៈ គុណសម្បត្តិ ពោរ​ពេញ​​មនោសញ្ចេតនារបស់​​ជនជាតិ​ខ្មែរ។ ជាពិសេសនៅក្នុងយុគសម័យថ្មីរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់កិច្ចការនយោបាយធានានូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់សង្គម។

យល់ស្របតាមទស្សនៈខាងលើ លោក សឺន ​ង៉ុក ហ្វាង សាកលវិទ្យាធិការរង​នៃសាលាមធ្យមវប្បធម៌​និងសិល្បៈខេត្ត សុកត្រាំង បានមានប្រសាសន៍ថា៖ ជនជាតិខ្មែរណាម​បូ​បានទទួលមរតកបេតិកភណ្ឌវប្បធម៌ដែលមិនអាចកាត់ថ្លៃបានអំពី​បុព្វ​បុរស​​បាន​បន្សល់​ទុកមក។ វាជាកំណប់ទ្រព្យ​នៃ​​តន្រ្តីប្រជាប្រិយខ្មែរណាម​បូ​ និង​មានលក្ខណៈពិសេស​លេច​ធ្លោ​ក្នុង​ខឿន​វប្បធម៌ប្រពៃណីរបស់ខ្មែរជាពិសេសនៅតំបន់វាល​រាប​ទន្លេ​គឺវ​ឡុង។

ចំណេរកាលនៃ​​ប្រ​វត្តិសាស្ត្រ កំណប់ទ្រព្យនៃឧបករណ៍តន្រ្តីមានអត្ថន័យវិជ្ជមានក្នុងជីវភាព​រស់​នៅ​របស់ប្រ​ជា​ជន​ខ្មែរណាម​បូ ដែលបម្រើយ៉ាង​សកម្ម​ក្នុង​សកម្មភាព​វប្បធម៌និងសិល្បៈទាំងខ្មែរ គីញ ចិននិង​ចាមនៅតំបន់វាល​រាប​ទន្លេ​គឺវ​ឡុង។

anh-2-sinh-vien-truong-dh-tra-vinh-bieu-dien-nhac-cu-khmer-nam-bo ikgl

ខិតខំថែ​រក្សា​

ក្នុងរយៈពេលកន្លងមកបក្សនិងរដ្ឋបានចេញសេចក្តីណែនាំនិងគោលនយោបាយត្រឹមត្រូវនិងទាន់ពេលវេលាជាច្រើនដើម្បីលើកទឹកចិត្តនិងគាំទ្រដល់ការអភិរក្សនិងលើកកម្ពស់គុណតម្លៃវប្បធម៌តន្រ្តី​ប្រជាប្រិយខ្មែរណាម​បូ​។ ដោយហេតុនេះ​មាន​ភាព​ប្រែ​ប្រួល​ប្រ​សើរ​ឡើង​​ក្នុង​កិច្ច​ការ​ស្រាវជ្រាវ ប្រ​មែប្រមូល ឧទ្ទេសនាម​​ បណ្តុះ​បណ្តាល​ និង​ផ្ទេរ​ចំ​ណេះ​វិជ្ជាជីវៈដល់​អ្នក​សិក្សា។

ទោះយ៉ាងណាក៏ដោយបច្ចុប្បន្ន​នេះ ស្ថានភាពជាក់ស្តែងការបាត់បង់អត្តសញ្ញាណសម្រាប់ប្រភេទតន្ត្រីប្រជាប្រិយខ្មែរមួយចំនួនគឺពិតប្រាកដ ដោយសារតែហេតុផលអត្តនោម័តិ និង​សត្យានុម័ត។ ផលប៉ះពាល់នៃសាកលភាវូបនីយកម្មបាននាំឱ្យមានការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់មនុស្សបូករួមនឹងផលប៉ះពាល់នៃប្រភេទតន្ត្រីផ្សេងទៀត។

ទន្ទឹម​នឹង​នោះ កិច្ច​ការ​អភិរក្ស​និង​លើក​កម្ពស់​តម្លៃ​តន្ត្រី​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ​ក្នុង​រយៈ​ពេល​កន្លងមក ​ភាគ​ច្រើន​គឺ​អនុវត្ត​ដោយ​លក្ខណៈ​បំផុស​ផ្ទាល់​ខ្លួន​ និងផ្ទេរ​​ពី​មាត់​មួយ​ទៅ​មាត់​មួយដោយ​​ផ្សារ​ភ្ជាប់​ជា​មួយ​​​សិល្បករ និង​សិល្បការនី។ ហេតុដូច្នេះ​កិច្ច​ការ​ស្រាវជ្រាវ ប្រ​មែប្រមូល ឧទ្ទេសនាម​​ បណ្តុះ​បណ្តាល​ និង​ផ្ទេរ​ចំ​ណេះ​វិជ្ជាជីវៈនៅ​មាន​ភាព​អវិជ្ជមាន។

អ្នក​និពន្ធ ​ថាច់ មុនី អនុប្រធាន​​នៃ​គណៈជនជាតិខេត្តត្រាវិញមានការព្រួយបារម្ភថា៖ «បណ្តា​ប្រ​ភេទ​ភ្លេងអារក្ស របាំ អាយ៉ៃ ចម្រៀង​ចាប៉ី ... ត្រូវបានសាប​រលាប​បន្តិច​ម្តងៗ និង​មាន​បទភ្លេង​ខ្លះ​គ្មាននរណាចងចាំ។ មានហេតុផលជាច្រើនដូចជាប្រ​ជា​ជន​មាន​តម្រូវការតិចតួចក្នុងការស្តាប់ មិនត្រូវបានចារឹក​រក្សា​ទុក​​ ខ្វះអង្គភាពស្រាវជ្រាវអភិរក្ស​និង​អភិវឌ្ឍន៍ ក្រុមតន្រ្តីករខ្មែរដែលត្រូវបានបណ្តុះបណ្តាលជាផ្លូវការមាន​តិចតួច។»

ដោយមើល​ឃើញ​បញ្ហានេះលោក ប៊ូយ កុង បា មន្ទីរវប្បធម៌​និងព័ត៌មានខេត្ត គៀន យ៉ាងក៏បានទទួលស្គាល់ផងដែរថា៖ «នៅគៀនយ៉ាងការបង្រៀនមិនត្រូវបានយកចិត្តទុកដាក់គ្រប់គ្រាន់ទេ ខ្វះអ្នកជំនាញ សិល្បករបន្ត​វេន នាំឱ្យមានប្រភេទតន្ត្រី​ប្រ​ឈម​នឹង​ការបាត់បង់។ នេះជាក្តីបារម្ភ។”

ប្រ​ឈម​នឹង​បញ្ហា​នោះ សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ បញ្ជាក់​ថា៖ ត្រូវ​វាយ​តម្លៃ​សាឡើង​វិញ​នូវ​សមិទ្ធផល អវិជ្ជមានក្នុង​ការ​អភិរក្ស និង​ពង្រីក​តម្លៃ​វប្បធម៌​តន្ត្រី​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូដោយ​សត្យានុម័ត វិទ្យាសាស្ត្រ ពន្យល់ឱ្យបានហ្មត់ចត់ពីមូលហេតុនៃសមិទ្ធផលនិងភាព​អវិជ្ជមាន​។ ដោយហេតុនេះបញ្ជាក់ពីប្រសិទ្ធភាពនៃការអភិរក្សនិងការផ្សព្វផ្សាយក្នុងប៉ុន្មានឆ្នាំកន្លងមក។ ទម្រង់ដែលមានប្រសិទ្ធភាពចាំបាច់ត្រូវបន្តផ្សព្វផ្សាយ និង​ទម្រង់​ដែល​​គ្មានប្រសិទ្ធភាពត្រូវផ្លាស់ប្តូរនិងកែសម្រួល​។

យោងទៅតាមសាកលវិទ្យាធិការ​ ផាម ទៀត ខាញ់​ ការថែរក្សាតម្លៃវប្បធម៌នៃតន្រ្តីខ្មែរណាម​បូ​​ក្នុងបរិបទសង្គមបច្ចុប្បន្នចាំបាច់ត្រូវមានការយល់ដឹងទូលំទូលាយ តក្កវិជ្ជា វិចាររវាងប្រពៃណីនិងទំនើបភាព ជាតិសាសន៍និងមនុស្សជាតិ មាន​អ្នក​បន្ត​វេន​និងអភិវឌ្ឍន៍​ ដែលផ្អែកលើមូលដ្ឋាននៃការកំណត់សមិទ្ធផលនិងភាព​អវិជ្ជមាន​ត្រឹមត្រូវ។

anh4-bieudienmuakhmernambo gcte

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លើក​កម្ពស់​​តម្លៃ​វប្បធម៌​​តន្រ្តី​​​ប្រ​ជា​ប្រិយ​ខ្មែរណាម​បូ