សាកលវិទ្យាល័យ​ត្រាវិញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០១៩​-២០២០ និង​ទទួល​គ្រឿង​ឥស្សរិយយស​ពលកម្ម​លេខ​ពីរ​

នាព្រឹកថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ១០១៩ សាកលវិទ្យាល័យត្រាវិញបានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ និងទទួលគ្រឿង​ឥស្សរិយយស​ពលកម្ម​លេខ​ពីរ។

MG 0482

មាន​ប្រ​សាសន៍​បើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ លោក សាស្ត្រាចារ្យ​បណ្ឌិត ផាម ទៀត ខាញ់​សមាជិកគណៈកម្មាធិការបក្សខេត្ត លេខាធិការគណៈកម្មាធិការបក្សនិងជា​សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ​បានគូស​បញ្ជាក់​ឡើងវិញនូវព្រឹត្តិការណ៍លេចធ្លោមួយចំនួនរបស់សាកលវិទ្យាល័យក្នុងឆ្នាំសិក្សាកន្លង។

ព្រឹត្តិការណ៍លេចធ្លោមួយចំនួនរួមមាន៖ ពិធីសម្ពោធមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញនិងដាក់​ឱ្យ​ប្រើ​ប្រាស់​​ជាផ្លូវការ។ សាលាបានរៀបចំសន្និសីទអន្តរជាតិលើកទី ៤ ស្តីពី «ពពែទឹកដោះអាស៊ី - អូស្ត្រាលី លើក​ទី​៤ ឆ្នាំ ២០១៨» ដោយទាក់ទាញអ្នកវិទ្យាសាស្ត្រនិងអ្នក​ឯក​ទេស​ជាង​ ២០០ នាក់មកពីបណ្តា​ប្រទេសទាំង​១៨ និងរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌វៀតណាម - ជប៉ុនដោយជោគជ័យ។ សាកលវិទ្យាល័យត្រាវិញស្ថិតនៅក្នុងចំណោមសាកលវិទ្យាល័យ ១០០ នៅប្រទេសវៀតណាម​ដែល​គួរ​ជ្រើស​សិក្សា​បំ​ផុត និងជាប់ចំណាត់ថ្នាក់ ២២ យោងតាមចំណាត់ថ្នាក់ Webometrics ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យពីរនៅប្រទេសវៀតណាមដែលស្ថិតក្នុងចំណោមសាកលវិទ្យាល័យ៣០០មាននិរន្តរភាព​ និងបរិស្ថានមានលក្ខណៈធម្មជាតិ​លើ​ពិភព​លោក។​

នៅខែសីហាឆ្នាំ ២០១៩ សាកលវិទ្យាល័យត្រាវិញបានទទួលក្រុមវាយតម្លៃខាងក្រៅដើម្បីធ្វើការស្ទង់មតិជាផ្លូវការនូវគុណភាពអប់រំនិងបណ្តុះបណ្តាលស្របតាមស្តង់ដាររបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ លទ្ធផលនៃការស្ទង់មតិរបស់សាកលវិទ្យាល័យត្រាវិញសម្រេចបាននូវគុណភាពស្របតាមស្តង់ដារថ្មីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលឆ្ពោះទៅរក​ស្តង់​ដារ AUN។ ទន្ទឹមនឹងនេះសាកលវិទ្យាល័យចុះឈ្មោះការទទួលស្គាល់គុណភាពអប់រំនៃកម្មវិធីស្តង់ដារអឺរ៉ុបចំនួន ៤ (FIBAA) និងបន្តចូលរួមក្នុងកម្មវិធីនានាស្របតាមស្តង់ដារ​AUN, ABET ។

នៅខែសីហានេះ​ដែរ សាកលវិទ្យាល័យត្រាវិញបានចូលជាសមាជិកពេញ​ទី​នៃ​អង្គ​ការ​ CDIO ដែលជាក្របខ័ណ្ឌនៃការអប់រំក្នុង​បណ្តា​សាកលវិទ្យាល័យសម្រាប់វិស័យ​បច្ចេក​ទេស​លើ​ពិភពលោក។

សកម្មភាពបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រក្នុងចំណោមសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យក្នុងឆ្នាំសិក្សាកន្លង​ក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ។

ជាមួយនឹងលទ្ធផលដែលទទួលបានរួមជាមួយការខិតខំរបស់​កង​ជួរ​សាស្រ្តាចារ្យ​និស្សិត អ្នកជំនាញ អ្នកស្ម័គ្រចិត្ត​​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ ព្រម​ទាំង​ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ការជួយជ្រោមជ្រែង​គាំ​ទ្រ​ពីអាជីវកម្មនិងដៃគូក្នុងស្រុកនិងបរទេស សាកលវិទ្យាល័យត្រាវិញមានកិត្តិយសទទួលបានគ្រឿង​ឥស្សរិយ​យស​ពលកម្ម​លេខ​ពីរ​របស់លោកប្រធាន​រដ្ឋ​នា​ទិវា​បើកបវេសនកាលឆ្នាំសិក្សាថ្មី។

លោក​​សាស្ត្រាចារ្យ​បណ្ឌិត ផាម ទៀត ខាញ់ មាន​សោមនស្ស​រីក​រាយ​ និង​ថ្លែងអំណរគុណចំពោះការចូលរួមរ​បស់សមាជិកម្នាក់ៗនៃសាកលវិទ្យាល័យ។ ក្នុងឱកាសនេះសាកលវិទ្យាធិការបានអំពាវនាវដល់ការប្រមូលផ្តុំសាស្ត្រាចារ្យ​និងនិស្សិតបន្តរួបរួមគ្នាខិតខំបន្ថែមទៀតជំនះការលំបាកដើម្បីបំពេញភារកិច្ចដោយជោគជ័យខិតខំអភិវឌ្ឍន៍អាជីពក្នុងដំណើរថ្មីលើគ្រប់វិស័យ និងទូល​ស្គរ​ជាផ្លូវការនៃការចាប់ផ្តើមឆ្នាំសិក្សា ២០១៩ - ២០២០ ជាមួយនឹងក្តីសង្ឃឹមថ្មីជោគជ័យថ្មី។

ក្នុងទិវា​បើកបវេសនកាល​នេះ​ដែរ អ្នកឧបត្ថម្ភក្នុងស្រុកនិងក្រៅស្រុកបានអញ្ជើញ​ចូលរួមនិងផ្តល់អាហារូបករណ៍ជាង ៩០ ចំណែក​ដែលមានទឹកប្រាក់រាប់រយលានដុងដល់និស្សិតដែលឆ្លងកាត់ការលំបាកក្នុងការសិក្សា។ ទន្ទឹមនឹងនេះសាលាបានប្រគល់វិញ្ញាបនប័ត្រសរសើរ​និងរង្វាន់​លើក​ទឹក​ចិត្ត​ដល់​បេក្ខជន​​និស្សិតដែលជាប់​ចំ​ណាត់​ថ្នាក់​លេខ​១​ និង​លេខ​២ នៃ​លទ្ធផលជ្រើស​រើស​និស្សិត​នា​ឆ្នាំ ២០១៩ ។

MG 0489

ក្រៅពីនេះមហាវិទ្យាល័យទាំង​ឡាយ​ដែល​ចំ​ណុះ​សាកល​វិទ្យាល័យត្រាវិញ​​បាន​រៀបចំកម្មវិធីជួបជុំសំ​ណេះ​សំ​ណាល​ជា​មួយ​និស្សិត​ និងល្បែង​កំសាន្តផ្សេងៗ ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីក​រាយ ដោះ​ដូរ​​​បទ​ពិសោធន៍​រវាង​និស្សិត​ចាស់​និង​និស្សិត​ថ្មី។

MG 0497

MG 0515

MG 9356

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០១៩​-២០២០ និង​ទទួល​គ្រឿង​ឥស្សរិយយស​ពលកម្ម​លេខ​ពីរ​