បើកការដ្ឋានសាងសង់អគារ «អវកាស​នវានុវត្ត​​»​​សម្រាប់​និស្សិត​

(TVU) – ព្រឹក​នេះ (១៧ ខែ​កញ្ញា) សាស្ត្រាចារ្យ​ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​អញ្ជើញ​មក​បើក​ការ​ដ្ឋាន​សាង​សង់​អគារ «អវកាស​នវានុវត្ត​»​ (Maker Space) សម្រាប់​និស្សិត។

22 Photo-4

នេះបើយោងតាម លោកបណ្ឌិត ផាម ក្វួក ផុង ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យបច្ចេកទេស​-​​បច្ចេក​វិទ្យា អវកាសនវានុវត្ត​គឺជាកន្លែងសម្រាប់និស្សិតនិងសាស្ត្រាចារ្យស្រាវជ្រាវបង្កើតថ្មី​និងអភិវឌ្ឍគំនិតក្នុង​សកម្មភាព​ដូច​ជា​៖ ផ្លាស់ប្តូរចែករំលែកគំនិត រៀប​ចំ កសាង​ និងអភិវឌ្ឍផលិតផលថ្មី ... នៅទីនេះនិស្សិតចូលរួមក្នុងការអនុវត្តជាក់ស្តែងផង​ ​កសាងនិងអភិវឌ្ឍទំនាក់ទំនងផង​ ចូលរួមក្នុងកម្មវិធីដែលផ្តួចផ្តើមដោយអ្នក​ប្រ​កប​អាជីវកម្ម។

បរិយាកាស​នេះ​ជាកន្លែងសម្រាប់និស្សិតមានឱកាសចូលរួមក្នុងការផ្លាស់ប្តូរនិងចែក​រំ​លែកជាមួយនិស្សិតអន្តរជាតិតាមរយៈប្រព័ន្ធអនឡាញ។ សម្ភារៈឧបទេសគឺ​បានរៀបចំនៅក្នុងការិយាល័យ វា​នឹង​ងាយ​ស្រួល​សម្រាប់​និស្សិតឱ្យអនុវត្តគម្រោងនានា។

អគារអវកាសនវានុវត្ត​ត្រូវបានសាងសង់នៅក្បែរបណ្ណាល័យសាកលវិទ្យាល័យរួមមានពីរ​ជាន់ ដែលមានទំហំ​សរុប ៤០០m2 ជាន់ក្រោម ៥ បន្ទប់គឺជាកន្លែងអនុវត្ត​ទូទៅ​សម្រាប់និស្សិត ជាន់ខាងលើមាន ៥ បន្ទប់សម្រាប់ការ​សិក្សា​ស្រាវជ្រាវ​របស់​សាស្រ្តាចារ្យ។

អគារនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ១៨០ ថ្ងៃហើយដាក់ឱ្យប្រើប្រាស់នៅ​ចុងខែមីនាឆ្នាំ ២០២០ ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើកការដ្ឋានសាងសង់អគារ «អវកាស​នវានុវត្ត​​»​​សម្រាប់​និស្សិត​