បើកការដ្ឋានសាងសង់អគារ «អវកាសនវានុវត្ត»សម្រាប់និស្សិត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 18 កញ្ញា 2019
- ចុចដង៖ 615
(TVU) – ព្រឹកនេះ (១៧ ខែកញ្ញា) សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានអញ្ជើញមកបើកការដ្ឋានសាងសង់អគារ «អវកាសនវានុវត្ត» (Maker Space) សម្រាប់និស្សិត។
នេះបើយោងតាម លោកបណ្ឌិត ផាម ក្វួក ផុង ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យា អវកាសនវានុវត្តគឺជាកន្លែងសម្រាប់និស្សិតនិងសាស្ត្រាចារ្យស្រាវជ្រាវបង្កើតថ្មីនិងអភិវឌ្ឍគំនិតក្នុងសកម្មភាពដូចជា៖ ផ្លាស់ប្តូរចែករំលែកគំនិត រៀបចំ កសាង និងអភិវឌ្ឍផលិតផលថ្មី ... នៅទីនេះនិស្សិតចូលរួមក្នុងការអនុវត្តជាក់ស្តែងផង កសាងនិងអភិវឌ្ឍទំនាក់ទំនងផង ចូលរួមក្នុងកម្មវិធីដែលផ្តួចផ្តើមដោយអ្នកប្រកបអាជីវកម្ម។
បរិយាកាសនេះជាកន្លែងសម្រាប់និស្សិតមានឱកាសចូលរួមក្នុងការផ្លាស់ប្តូរនិងចែករំលែកជាមួយនិស្សិតអន្តរជាតិតាមរយៈប្រព័ន្ធអនឡាញ។ សម្ភារៈឧបទេសគឺបានរៀបចំនៅក្នុងការិយាល័យ វានឹងងាយស្រួលសម្រាប់និស្សិតឱ្យអនុវត្តគម្រោងនានា។
អគារអវកាសនវានុវត្តត្រូវបានសាងសង់នៅក្បែរបណ្ណាល័យសាកលវិទ្យាល័យរួមមានពីរជាន់ ដែលមានទំហំសរុប ៤០០m2 ជាន់ក្រោម ៥ បន្ទប់គឺជាកន្លែងអនុវត្តទូទៅសម្រាប់និស្សិត ជាន់ខាងលើមាន ៥ បន្ទប់សម្រាប់ការសិក្សាស្រាវជ្រាវរបស់សាស្រ្តាចារ្យ។
អគារនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ១៨០ ថ្ងៃហើយដាក់ឱ្យប្រើប្រាស់នៅចុងខែមីនាឆ្នាំ ២០២០ ។