រាត្រី​សិល្បៈ​អំណរ​បុណ្យ​សែន​ដូន​តា​ឆ្នាំ ២០១៩

(TVU) - នាយប់ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១៩ មហាវិទ្យាល័យភាសា-​វប្បធម៌-វិចិត្រ​សិល្បៈ​​ខ្មែរណាម​បូ​បានរៀបចំកម្មវិធីសម្តែងសិល្បៈ​ដើម្បីអបអរសាទរបុណ្យ​​សែន​ដូន​តា។ អ្នកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការ​រង​បានចូលរួមនិងថ្លែងសុន្ទរកថាស្វាគមន៍។

IMG 0125

ចូលរួមកម្មវិធីសម្តែង​សិល្បៈ​មានលោក ថាច់ មុនី អនុប្រធានគណៈជនជាតិខេត្តត្រាវិញ ថ្នាក់ដឹកនាំអង្គភាពចំ​ណុះ​សាលាព្រម​ទាំង​ព្រះសង្ឃសាស្ត្រាចារ្យសិស្ស​និស្សិតនិងនិស្សិតកម្ពុជាជាង ២០០ នាក់ដែលកំពុងសិក្សានៅសាកល​វិទ្យាល័យ​។

IMG 0095

បណ្តា​ឈុត​ឆាកសម្តែងសុទ្ធ​សឹង​តែ​ការ​រៀប​ចំ​និង​សម្តែង​ដោយនិស្សិត​ និង​សាស្រ្តាចារ្យសាកលវិទ្យាល័យ។

ផ្តើម​កម្មវិធី​គឺ​ប្រ​គំ​បទ​ភ្លេង​មហោរី​ប្រ​ជា​ប្រិយ ជាមួយឧបករណ៍ប្រពៃណីដូចជា៖ ឧបករណ៍ភ្លេងមាន​ប្រភេទ​ដេញ ផ្លុំ ស្គរតូច បង្កើតបាន​បរិយាកាស​សប្បាយ​រីក​រាយ​នៅ​រដូវបុណ្យសែន​ដូន​តា​សម្រាប់​ទស្សនិកជនទស្សនាកម្សាន្ត។ បន្ត​ទៅ​ទៀត​មាន​ឈុត​សម្តែង​ខ្លី​បញ្ចាំង​អំពី​ទិដ្ឋភាព​កកើត​ពិធីបុណ្យសែន​ដូនតា ច្រៀន​ជា​គូ និង​របាំប្រពៃណី... ជាពិសេសគឺ​ការផ្លាស់ប្តូរទេពកោល្យ​សិល្បៈ​របស់សិស្សានុសិស្សនៃវិទ្យាល័យជនជាតិខេត្តត្រាវិញបង្កើតបា​ន​បរិយាកាសរីក​រាយ។

IMG 0054

អ្នកស្រី ថាច់ ធី យ៉ឹន ក្នុងនាមក្រុមប្រឹក្សាភិបាលសាលាសូមផ្ញើសារអបអរសាទរដល់សាស្ត្រាចរ្យ​ បុគ្គលិកនិងនិស្សិតជនជាតិខ្មែរទាំង​ឡាយ​នៅរដូវកាលបុណ្យ​ភ្ជុំ​ប្រកបដោយភាពសប្បាយរីករាយ កក់​ក្តៅ​និង​សុភមង្គលជាមួយគ្រួសារ។

អ្នក​ស្រី​មាន​ប្រសាសន៍ថា៖ «មហាវិទ្យាល័យភាសា វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខ្មែរណាម​បូ​គឺជាគ្រឹះ​ស្ថាន​ចម្បង​ក្នុងការបណ្តុះបណ្តាល ការប្រាស្រ័យទាក់ទងនិងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិរបស់ប្រជាជនខ្មែរ។ សាលាតែងតែយកចិត្តទុកដាក់លើគោលនយោបាយគាំទ្រដល់និស្សិត​ជនជាតិភាគតិចដែលកំពុងសិក្សានៅសាលា។ ជារៀងរាល់ឆ្នាំក្នុងឱកាសឈប់សម្រាកបុណ្យទាន​ សាលាតែង​តែ​រៀបចំកម្មវិធី​សម្តែង​សិល្បៈ លត់​ដំ​កាយសម្បទា ដើម្បី​ជួប​ជុំបង្កើតទី​លាន​កម្សាន្ត​សម្រាប់និស្សិត។»

ក្នុងឱកាសនេះដែរ មហាវិទ្យាល័យភាសា វប្បធម៌ និងវិចិត្រ​សិល្បៈខ្មែរណាម​បូ​បានផ្តល់អាហារូបករណ៍ចំនួន ១៨ ​ចំណែក​ដល់និស្សិតជនជាតិភាគតិចដែលមាន​ជីវភាព​ជួប​ការលំបាកក្នុងការសិក្សា​។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន រាត្រី​សិល្បៈ​អំណរ​បុណ្យ​សែន​ដូន​តា​ឆ្នាំ ២០១៩