សាកលវិទ្យាល័យ​ទី ៩ ដែល​ទទួលបាន​​​ចំណាត់​ថ្នាក់​ស្តង់​ដារ​គុណ​ភាព​ថ្មី​

មជ្ឈមណ្ឌល​ត្រួត​ពិនិត្យគុណ​ភាព​អប់រំ​ចំ​ណុះ​សាកលវិទ្យាល័យ​ជាតិ​ទី​ក្រុង​ហូជីមិញ​ទើប​ប្រ​កាស​សេចក្តី​សម្រេច​ និង​ប្រ​គល់​ប័ណ្ណ​បញ្ជាក់​ទទួលស្គាល់​គុណ​ភាព​អប់រំ​ឱ្យ​សាកលវិទ្យាល័យ​ត្រាវិញ​។ ដូច្នេះ ​នេះ​គឺ​ជា​សាកលវិទ្យាល័យ​ទី​៩ ទទួល​ស្គាល់​​គុណភាព​អប់រំ​តាមកម្រិត​​ស្តង់​ដារ​ថ្មី​នៃ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល។​

IMG 1361

មុន​នោះ​ គឺ​ចាប់​ពី​ថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៩ សាកលវិទ្យាល័យ​ត្រាវិញ​​បានទទួល​​ការ​វាយ​តម្លៃ​គុណភាព​អប់រំ​តាម​ស្តង់​ដារ​ថ្មី​នៃ​សារាចរលេខ 12/2017/TT-BGDĐT នៃ​ក្រសួង​អប់រំនិង​បណ្តុះ​បណ្តាលដោយ​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​គុណ​ភាព​នៃ​សាកលវិទ្យាល័យ​ជាតិ​ទី​ក្រុង​ហូជីមិញ។

ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​វាយ​តម្លៃនោះ ​តាំង​ពី​ខែ​មិថុនា ឆ្នាំ២៩១៨ សាកលវិទ្យាល័យ​ត្រាវិញ​បាន​បង្កើត​ក្រុម​ឯកទេស​ទទួល​បន្ទុក​អនុវត្ត​នូវ​កិច្ច​ការ​នេះ ​និង​រៀប​ចំ​ឯកសារ​ មាន​សកម្មភាពវាយ​តម្លៃ​​ទូទៅ​ផ្ទៃ​ក្នុង​ទៅ​​តាម​ក្រប​ខ័ណ្ឌ​ស្តង់​ដារ​ថ្មី​ ​រួមមាន​វិស័យ​​សំ​ខាន់ៗ​៤ សំណុំស្តង់​ដារ​ ២៥ និង​លក្ខណៈ​វិនិច្ឆ័យ ១១១ ចំ​ណុច។

គណៈ​កម្មការ​​វាយ​តម្លៃ​ខាង​ក្រៅ​ គឺ​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​គុណ​ភាព​អប់រំ​នៃ​សាកលវិទ្យាល័យ​ជាតិ​ទី​ក្រុង​ហូជីមិញ​បាន​ចូល​មក​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​តាមកម្រិត​​​ស្តង់​ដារថ្មី​លើ​ចំណុច​ទាំង​​៤ ​រួម​មាន៖ ធានា​គុណ​ភាព​អំពី​យុទ្ធសាស្ត្រ ធានា​គុណ​ភាព​អំពី​ប្រព័ន្ធ​ ធានា​គុណ​ភាព​អំពី​អនុវត្ត​តួ​នាទី(​បណ្តុះ​បណ្តាល​ ស្រាវជ្រាវ​វិទ្យាសាស្ត្រ បម្រើ​សហគមន៍) និង​លទ្ធផល​អនុវត្ត។

គណៈ​កម្មការ​វាយ​តម្លៃ​​បាន​ធ្វើ​ការ​សម្ភាស​ចំពោះ​ក្រុមអ្នក​​ជំ​នាញដែល​​ពាក់​ព័ន្ធនៅ​​ក្នុង​និង​ក្រៅ​សាលា​ចំ​នួន​១០ ក្រុម ​រួម​មាន​ថ្នាក់​ដឹក​នាំ​សាលា ក្រុម​ប្រឹក្សា​ភិបាល ក្រុម​គ្រប់​គ្រង​ផ្នែក​រដ្ឋ​បាល សហជីព បុគ្គលិក​ សាស្ត្រាចារ្យ​ និស្សិត​ សិក្ខា​កម្ម​​ អតីតនិស្សិត​ និយោជក។ ទន្ទឹមគ្នា​​នោះ​ដែរ គឺ​ធ្វើ​ការ​សង្កេតមើលវាយ​​តម្លៃ​សកម្មភាពបង្រៀននិងរៀន សកម្មភាពក្រៅម៉ោង​ ត្រួត​មើល​បណ្ណាល័យ បន្ទប់​ពិសោធន៍ អនុវត្ត​ដ្ឋាន និង​ស្តង់​ដារ​​សម្ភារ​ឧបទេសសម្រាប់ការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ សិល្បៈនិងវប្បធម៌ ទី​លត់​ដំ​កាយ​សម្បទា​។ល។

DSC 0119

DSC 0171

IMG 0800

លទ្ធផល​វាយ​តម្លៃ​​ គឺសាលា​ទទួល​បាន​ពិន្ទុ​​​ចំពោះ​វិស័យ​​ទាំង​៤​ នៅ​ក្នុង​ចំណាត់​ថ្នាក់​មធ្យមចាប់​ពី​កម្រិត​ ៤.០/៧.០ ពិន្ទុឡើង​ទៅ។ ពិស្តារ​គឺ​វិស័យ​ធានា​គុណភាព​អំពី​​យុទ្ធ​សាស្ត្រ ៤.១ពិន្ទុ អំពី​ប្រ​ព័ន្ធ​៤.១៧ពិន្ទុ អំពី​ការ​អនុវត្ត​តួនាទី ៤.១៥ពិន្ទុ និងលទ្ធផល​អនុវត្ត ៤.០ពិន្ទុ។

សាស្ត្រាចារ្យ ​បណ្ឌិត ឡេ ង៉ុក គ្វីញ​ ឡាម នាយិការង​នៃ​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​គុណ​ភាព​អប់រំ​ចំ​ណុះ​សាកល​វិទ្យាល័យ​ជាតិ​ទី​ក្រុង​ហូជីមិញ វាយ​តម្លៃ​ខ្ពស់​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​កិច្ច​ការ​រៀប​ចំ​ឯកសារ និង​សកម្មភាព​វាយ​តម្លៃ​ ក្នុង​ស្មារតី​សហការ​ដើម្បី​ធ្វើការ​ងារ​នេះ​ក្នុង​រយៈពេល​កន្លង​មក។ ប្រ​ការ​​​នេះចង់​សរ​បញ្ជាក់​ថា សាកលវិទ្យាល័យ​ត្រាវិញ​ប្តេជ្ញាចិត្តនិងតម្លាភាព​គុណភាពចំពោះ​ភាគីដែល​ពាក់ព័ន្ធបង្កើតឱ្យមានទំនុក​ចិត្ត​សម្រាប់អ្នកសិក្សានិងនិយោជក។

IMG 1394

សាស្ត្រាចារ្យ​បណ្ឌិត​ ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​ឱ្យ​ដឹង​ថា៖ សាកលវិទ្យាល័យ​ត្រាវិញ​​តែងតែ​​ខិត​ខំ​ជំ​រុញ​អភិវឌ្ឍ​នូវ​គុណភាព​បណ្តុះ​បណ្តាល​ជា​ប្រ​ចាំ​ ឈាន​ទៅ​សមាហរណកម្ម​បន្តិច​ម្តងៗ ក្នុង​សកម្មភាព​បណ្តុះ​បណ្តាល​និង​សា្រវ​ជ្រាវ។ ជាក់​ស្តែង​​គឺ​សាកលវិទ្យាល័យ​បាន​អនុវត្ត​ស្តង់​ដារ​និង​ទទួល​ស្គាល់​គុណភាព​តាម​សារាចរលេខ 12/2017/TT-BGDĐT ចុះ​ថ្ងៃ​ទី ១៩ ខែឧសភា ឆ្នាំ​២០១៧ របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល។

IMG 1408

ទន្ទឹម​នឹង​នោះ​ សាកលវិទ្យាល័យ​ត្រាវិញ​បាន​និង​កំពុង​ធ្វើ​បមាណី​យកម្ម​នៃ​កម្មវិធី​សិក្សា​តាម​គុណភាព​បណ្តុះ​បណ្តាលខ្នាត​​អន្តរជាតិ។ បច្ចុប្បន្ន​ សាកលវិទ្យាល័យ​ត្រាវិញមាន​កម្មវិធី​៦ទទួល​ស្គាល់​គុណភាព​អន្តរជាតិ។ ខែ​ឧសភា ឆ្នាំ​២០១៩ អង្គ​ការ​ FIBAA(Foundation for International Business Administration Accreditation) ទទួល​ស្គាល់​​គុណភាព​​កម្មវិធី​បណ្តុះ​បណ្តាល​ ៤ រួម​មាន៖ ឯកទេស​គណនេយ្យ​ គ្រប់​គ្រង​ពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ​និង​ធនាគារ តាម​កម្រិត​ស្តង់​ដារ​អឺរ៉ុប។ ខែ​តុលា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ មាន​កម្មវិធី​សិក្សា​២ ​ទៀតគឺ​ឯកទេស​​វារី​វប្បកម្ម និង​បសុពេទ្យ​ក៏​បាន​ទទួល​ស្គាល់​គុណភាព​តាម​​ស្តង់​ដារ​អន្តរជាតិ​នៃ​ស្តង់​ដារ AUN-QA (Asean University Network-Quality Assurance)ផង​ដែរ។ នៅ​ពេល​ខាង​មុខទៀត​​ សាកលវិទ្យាល័យត្រាវិញ​បន្ត​អនុវត្ត​ទទួល​ស្គាល់​ស្តង់​ដា ABET សម្រាប់​ក្រុម​ឯកទេស​​នៃ​បច្ចេក​ទេស បច្ចេកវិទ្យា​ និង​បណ្តា​កម្មវិធី​ដែល​នៅ​សេស​សល់​មក។»

DSCF6976

TVU ​ជា​សាកល​វិទ្យាល័យ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​ដែលចុះហត្ថលេខាលើសេចក្តីប្រកាស Talloires (ឆ្នាំ ២០១៣) ដោយប្តេជ្ញាកសាងសាកលវិទ្យាល័យបៃតងពេញលេញ។ ក្នុងឆ្នាំ ២០១៨ បាន​អង្គការ​ UI GreenMetric World University Rankings វាយ​តម្លៃ​និង​បានជាប់ចំណាត់ថ្នាក់ទី ២៥៦ ក្នុងចំ​ណោម​សាកលវិទ្យាល័យកំពូល ៣០០ នៅលើពិភពលោកដែល​មាន​ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងមិន​ប៉ះ​ពាល់​ដល់​បរិស្ថាន និងក៏​ជា​សាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យចំនួន ២ នៅប្រទេសវៀតណាមដែលបានបញ្ចូលចំណាត់ថ្នាក់នេះ។ យោងតាមចំណាត់ថ្នាក់ Webometrics ឆ្នាំ ២០១៧ សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់ទី ២ នៅតំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និងទី១៤ នៅប្រទេសវៀតណាម។​

IMG 1521

TVU ក៏បានអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពប្រកបដោយប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងស្តង់ដារ ISO ៩០០១-២០០០ តាំងពីឆ្នាំ ២០០៦ រហូតមក ក៏​បាន​ឆ្លងកាត់ដំណាក់​កាល​វាយ​តម្លៃ​នៃ​​ISO ៩០០១-២០០៨, ISO ៩០០១-២០១៥ ។ បច្ចុប្បន្ននេះសាកលវិទ្យាល័យគឺជាសមាជិកនៃCDIO - អង្គការដែលលើកកម្ពស់ក្របខ័ណ្ឌអប់រំដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលនៅក្នុងសាកលវិទ្យាល័យផ្នែក​បច្ចេកទេសទូទាំងពិភពលោក។ លើសពីនេះទៅ​ទៀត TVU ក៏ជាសមាជិកទី ១៥១ ដែលជាសមាជិកអន្តរជាតិតែ​មួយ​គត់​នៃសមាគមមហាវិទ្យាល័យសហគមន៍កាណាដា (ACCC) ដែលបច្ចុប្បន្នគេ​ហៅ​ថាសមាគមនៃបណ្តា​សាកលវិទ្យាល័យ និងមហាវិទ្យាល័យកាណាដា (CICan) ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ទី ៩ ដែល​ទទួលបាន​​​ចំណាត់​ថ្នាក់​ស្តង់​ដារ​គុណ​ភាព​ថ្មី​