វាទិកាពិភាក្សាស្តីពីការតម្រង់ទិសបំណិនទន់សម្រាប់និស្សិត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 25 វិច្ឆិកា 2019
- ចុចដង៖ 800
(TVU) - នៅថ្ងៃទី ៧.១១.២០១៩ មហាវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់បានរៀបចំកម្មវិធី "វេទិកាពិគ្រោះយោបល់ស្តីពីការតម្រង់ទិសបំណិនទន់សម្រាប់និស្សិត" ដែលបានប្រព្រឹត្តទៅនៅសាល D៥ ។ កម្មវិធីនេះបានទាក់ទាញនិស្សិតជាង ៣០០ នាក់ចូលរួម។
វាគ្មិនចូលរួមមានលោកង្វៀនវ៉ាន់ហួងអនុប្រធានធនាគារ Agribank សាខាត្រាវិញ លោកដាងវ៉ាន់ជុងប្រធានគណៈមេធាវីខេត្តត្រាវិញ លោកង្វៀនហុងហ៊ុយ អនុប្រធានមូលនិធិវិនិយោគត្រាវិញ។
លោកដាងវ៉ាន់ជុងបានចែករំលែកថា៖ “បំណិនទន់នឹងជួយពង្រឹងសមត្ថភាពនិស្សិតក្នុងការទំនាក់ទំនងការងារ ការសិក្សាជាក្រុម ចែករំលែកចំណេះដឹងដោយមានប្រសិទ្ធភាព។ ផ្តោតលើការកែលំអបំណិនទន់សម្រាប់និស្សិតគឺជាការតម្រង់ទិសជាមូលដ្ឋានដើម្បីជួយពួកគេក្នុងការកែលំអរខ្លួនឯង ក្នុងដំណើរការនៃការសិក្សានៅសាកលវិទ្យាល័យ។”
ឡឹម ធី ហ្វិញ ញឺ និស្សិតជំនាញគណនេយ្យឆ្នាំ ២០១៩ បានមានប្រសាសន៍ថា៖ វេទិកាគឺជាឱកាសល្អសម្រាប់និស្សិតពិភាក្សាជាមួយនិយោជក និងស្តាប់ការចែករំលែកដ៏សំខាន់ៗនៃតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។វេទិកាបានផ្តល់ព័ត៌មានមានប្រយោជន៍ជាច្រើន និស្សិតទទួលបានបំណិនសមស្រប និងតម្រុយបង្កើនសមត្ថភាពសម្រាប់ការងារនាពេលអនាគត។
អ្នកស្រីបណ្ឌិត ឡេ ធី ធូ យេមព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់មានប្រសាសន៍ថា៖ ក្នុងដំណាក់កាលសមាហរណកម្ម បំណិនទន់ជាកត្តាសំខាន់ និងតម្រូវការរបស់សហគ្រាសក៏មានការប្រែប្រួល។ មហាវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់កំពុងបំពាក់អោយនិស្សិតនូវបំណិនទន់ទាំងនោះដើម្បីពេលបញ្ចប់ការសិក្សានិស្សិតមានបំណិនគ្រប់គ្រាន់ឆ្លើយតប់នូវតម្រូវការទីផ្សារការងារ។