ក្រសួងអប់រំនិងបណ្តុះបណ្តាលវាយតម្លៃបញ្ចប់នៃគម្រោងវិទ្យាសាស្ត្រស្តីអំពី៖ ការអភិរក្សនិងលើកកម្ពស់គុណតម្លតន្ត្រីប្រជាប្រិយខ្មែរណាមបូ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 03 ធ្នូ 2019
- ចុចដង៖ 673
(TVU) - នៅថ្ងៃទី ២៣ ខែវិច្ឆិកាក្រសួងអប់រំនិងបណ្តុះបណ្តាលបានបើកកិច្ចប្រជុំក្រុមប្រឹក្សាវិទ្យាសាស្ត្រដើម្បីវាយតម្លៃនិងទទួលស្គាល់គម្រោងខ្នាត់ក្រសួងស្តីអំពី៖ ការអភិរក្សនិងលើកកម្ពស់គុណតម្លៃតន្រ្តីប្រជាប្រិយខ្មែរណាមបូ ដោយលោកសាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញជាប្រធាននៃគម្រោងនេះ។
សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ ថ្លែងឱ្យដឹងថា៖ គម្រោងស្រាវជ្រាវនេះមានគោលបំណងកំណត់បញ្ហាអវិជ្ជមានកើតមានបច្ចុប្បន្ន និងស្វែងរកដំណោះស្រាយដើម្បីអភិរក្សនិងលើកកម្ពស់គុណតម្លៃវប្បធម៌តន្ត្រីប្រជាប្រិយខ្មែរណាមបូ។
គម្រោងបានអនុវត្តចាប់ពីខែមីនាឆ្នាំ២០១៨ មកដល់ឥឡូវ ក្រុមអ្នកស្រាវជ្រាវបានប្រមូលឯកសារអំពីបទភ្លេង និងចំរៀងប្រជាប្រិយខ្មែរណាមបូ។ វណ្ណកម្មទាំងឡាយបានប្រមូលនៅបណ្តាខេត្តក្រុងណាមបូ ប្រទេសវៀតណាម។ នេះជាសំណុំឯកសារសំខាន់ប្រមូលចងក្រងគ្រប់ប្រភេទរួមមានបទភ្លេង ទំនុកច្រៀង និងចំរៀងប្រជាប្រិយខ្មែរណាមបូ។ ទន្ទឹមនឹងនោះក្រុមអ្នកស្រាវជ្រាវក៏បានទទួលនូវមរតកនៃបណ្តាសមិទ្ធផលមុនៗដែលបានបន្សល់ទុកមក។
ជាមួយនឹងសកម្មភាពប្រមូលចងក្រងឯកសារ ក្រុមអ្នកស្រាវជ្រាវបានសហការជាមួយអ្នកនិពន្ធ សិល្បករ រៀបចំថ្នាក់បង្រៀនដើម្បីបំប៉នបំណិនសម្រាប់និស្សិតចំនួន ៣០ នាក់នៅបណ្តាក្រុមសិល្បៈ សាលាសិល្បៈនិងវប្បធម៌នៅណាមបូ រួមមានថ្នាក់បង្រៀនទេពកោសល្យចាប៉ីដងវែង រៀបចំស្ដារឡើងវិញនូវគំរូនៃការប្រគំបទភ្លេងអារក្ស គំរូលេងល្បែងប្រជាប្រិយចាប់កូនខ្លែង បោះឈូង និងលក់កន្សែង។
លទ្ធផលនៃគម្រោងនេះចូលរួមចំណែកក្នុងការអភិរក្សនិងផ្សព្វផ្សាយតម្លៃតន្ត្រីនិងវប្បធម៌ប្រជាប្រិយខ្មែរនៅភាគខាងត្បូង។ លើកកំពស់ការយល់ដឹងរបស់សហគមន៍ខ្មែរក្នុងការងារអភិរក្សនិងលើកកម្ពស់គុណតម្លៃតន្រ្តីប្រជាប្រិយនិងមរតកវប្បធម៌ជាពិសេសសម្រាប់ប្រភេទដែលប្រឈមនឹងការបាត់បង់។
ប្រធានបទនេះក៏ចូលរួមចំណែកផ្សព្វផ្សាយសេចក្តីស្រឡាញ់និងមោទនភាពសម្រាប់បេតិកភណ្ឌតន្រ្តីប្រជាប្រិយខ្មែរនៅភាគខាងត្បូងផងដែរ។ ចាប់តាំងពីពេលនោះមកគ្រប់អង្គការនិងបុគ្គលទាំងអស់បានយល់ដឹងកាន់តែច្បាស់ក្នុងការថែរក្សានិងលើកស្ទួយតម្លៃតន្រ្តីនិងវប្បធម៌ប្រជាប្រិយខ្មែរនៅភាគខាងត្បូងនាំមកនូវតន្ត្រីប្រជាប្រិយខ្មែរណាមបូដល់ប្រជាជនទូទៅនៅវៀតណាមនិងបរទេសថែមទៀត។
លទ្ធផលនៃគម្រោងនេះត្រូវបានសមាជិកក្រុមប្រឹក្សាយកចិត្តទុកដាក់យ៉ាងខ្លាំង។ សាស្ត្រាចារ្យ បណ្ឌិត ង្វៀន ធី មីលៀនប្រធានក្រុមប្រឹក្សាបានមានប្រសាសន៍ថាសមិទ្ធផលនៃប្រធានបទមានខ្លឹមសារល្អប្រសើរនិងលេចធ្លោ។ សូមកោតសរសើរចំពោះកំណត់បានស្ថានភាពបច្ចុប្បន្ន និងស្នើឱ្យមានដំណោះស្រាយជាក់ស្តែងដើម្បីការពារនិងលើកកម្ពស់គុណតម្លៃតន្រ្តីនិងវប្បធម៌ប្រជាប្រិយខ្មែរ។ ដូច្នេះសមិទ្ធផលរបស់គម្រោងអាចអនុវត្តភ្លាមនិងដាក់ចូលក្នុងបរិបទសង្គមជាក់ស្តែង។