សាកលវិទ្យាល័យ​ត្រាវិញ​ចូល​រួម​វេទិកា​សហប្រតិបត្តិការ​ធុរកិច្ច​មេគង្គ-ជប៉ុន​ឆ្នាំ​២០១៩

(TVU) – ថ្ងៃទី​​៣០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ លោក​បណ្ឌិត​ ង្វៀន មិញ ហ្វា សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ចូល​រួម​វេទិកា​សហប្រតិបត្តិការ​ធុរកិច្ច​មេគង្គ​-ជប៉ុន​ឆ្នាំ​២០១៩​ដោយ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀត​ណាម​(VCCI)នៅ​ទីក្រុង​កើង​ធើចាត់​តាំងឡើង​។

20191130 112118-1

វេទិកាសហប្រតិបត្តិការធុរកិច្ចមេគង្គ - ជប៉ុនឆ្នាំ ២០១៩ នឹងមានការចូលរួមពីអគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុងហូជីមិញ ថ្នាក់ដឹកនាំខេត្តនៅតំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​សាកលវិទ្យាល័យនានា​ក្នុងតំបន់ ព្រម​ទាំងក្រុម​ហ៊ុន​ សហគ្រាស ​អ្នក​អាជីវកម្ម​របស់​​ជប៉ុន​និង​វៀត​ណាម​​ជិត ៥០០អង្គ​ភាព។

មាន​ប្រ​សាសន៍​បើក​ លោក ​វូ ទៀន ​ឡុក ប្រធាន​នៃ VCCI បាន​គូស​បញ្ជាក់​ថា៖ ខឿន​សេដ្ឋកិច្ច​ឆ្លាត​​វៃ​សម្របនឹង​ធម្មជាតិ​គឺ​ជា​ទំ​នោរ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ថ្មី​សម្រាប់​តំបន់ ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​និរន្ត​ភាព​​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​គឺ​ជា​អភិវឌ្ឍ​និរន្ត​ភាព​សម្រាប់​ទូទាំង​ប្រ​ទេស។ ​វត្ថុ​បំ​ណង​នៃ​វេទិកា​គឺ​ជំ​រុញ​សហប្រ​តិបត្តិការ​ពាណិជ្ជកម្ម​និង​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ ទេសចរណ៍​ និង​ធន​ធាន​មនុស្ស។

នៅ​វេទិកា​ តំណាង​សហគ្រាស​ជប៉ុន​និង​វៀត​ណាម​រួមពិភាក្សា​​ដោះ​ដូរ​ ស្វែង​យល់​អំពី​សក្តានុពល​ភាព​ កាលានុវត្ត​​ វិនិយោគ​នៅ​កើង​ធើ និង​បណ្តា​ខេត្ត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ សាកលវិទ្យាល័យ​នានា​ក៏​ស្វែង​រក​ឱកាស​ផ្សារ​ភ្ជាប់​លើ​វិស័យ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ដំណោះ​ស្រាយ​ការ​ងារ​សម្រាប់​ពលកម្ម​ដែល​មាន​ទេពកោសល្យ​វិជ្ជា​ជីវៈ។

លោក​បណ្ឌិត ង្វៀន មិញ ហ្វា​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​ឱ្យ​ដឹង​ថា៖ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សាកលវិទ្យាល័យ​ត្រាវិញ​បាន​បើក​ចេញនូវ​​ចំណង​សហប្រតិបត្តិការ​ជា​មួយ​ដៃ​គូរ​ជប៉ុន។ ជា​ពិសេស​រឹត​​ចំណង​ថែម​ទៀត​នូវ​ដៃ​គូរ​មាន​សក្កានុពល​ក្នុង​ដំ​ណោះ​ស្រាយ​ការ​ងារ​សម្រាប់​និស្សិត​ ជំ​រុញ​បណ្តុះ​បណ្តាល​និង​ផ្គត់​ផ្គង់​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​សម្រាប់​សង្គម​ជាតិ។

20191130 133525-1

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​ចូល​រួម​វេទិកា​សហប្រតិបត្តិការ​ធុរកិច្ច​មេគង្គ-ជប៉ុន​ឆ្នាំ​២០១៩