ជំនួបបេក្ខជនបណ្ឌិតកំពុងសិក្សាស្រាវជ្រាវនៅក្រៅប្រទេស
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 05 កុម្ភៈ 2020
- ចុចដង៖ 535
(TVU) – នៅល្ងាចថ្ងៃទី ០៣ ខែកុម្ភៈ សាកលវិទ្យាល័យត្រាវិញបានរៀបចំកិច្ចជំនួបបេក្ខជនបណ្ឌិតកំពុងសិក្សានៅក្រៅប្រទេសនិងមន្ត្រីបេសកកម្មពិសេសនាឱកាសដើមឆ្នាំ។
មានប្រសាសន៍ក្នុងកិច្ចជំនួប សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការបានទទួលសម្គាល់ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់បេក្ខជនបណ្ឌិតកំពុងសិក្សាស្រាវជ្រាវនៅក្រៅប្រទេស បានរួមចំណែកក្នុងការអភិវឌ្ឍនិងបានលើកកម្ពស់កិត្តិសព្ទសាកលវិទ្យាល័យត្រាវិញលើឆាកអន្តរជាតិ។
លោកបណ្ឌិតបានលើកឡើងនូវសមិទ្ធផលដែលលេចធ្លោនៃសាកលវិទ្យាល័យត្រាវិញក្នុងឆ្នាំ២០១៩ អំពីកិច្ចការបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រ និងការបោះពុម្ពផ្សាយអន្តរជាតិ។
សាកលវិទ្យាល័យត្រាវិញបើកទូលាយនូវកិច្ចសហប្រតិបត្តិការ និងចុះអនុស្សរណៈជាមួយដៃគូជាច្រើននៅក្នុងនិងក្រៅប្រទេស ជាសាកលវិទ្យាល័យទី ៩ ទូទាំងប្រទេសទទួលស្គាល់ស្តង់ដារគុណភាពរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលតាមស្តង់ដារថ្មី មានកម្មវិធីសិក្សា ០៤ បានទទួលស្គាល់គុណភាព FIBAA និងកម្មវិធី ០២ ទទួលស្គាល់កម្រិតស្តង់ដារ AUN-QA,…
ក្នុងកិច្ចជំនួបនេះដែរ អ្នកចូលរួមមានមតិស្ថាបនាជាច្រើនបានលើកឡើងជុំវិញបញ្ហាកម្មវិធីសិក្សា កិច្ចការជម្រើសនិស្សិត បើកទូលាយសហប្រតិបត្តិការជាមួយឯកជន និងអង្គភាពនៅក្នុងនិងក្រៅប្រទេស សំណេះសំណាលដោយបើកចំហនិងភាពវិជ្ជមាន។
ទន្ទឹមនោះដែរ សាកលវិទ្យាល័យបានផ្តល់លិខិតសរសើរដល់សមូហភាព និងឯកជនដែលមានស្នាដៃឆ្នើមក្នុងកិច្ចការរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ នាឱកាសអំណរខួបអនុស្សាវរីយ៍ ១២០ឆ្នាំបង្កើតខេត្តត្រាវិញ។