សាកលវិទ្យាល័យ​ត្រាវិញ​មាន​គ្រូឧទ្ទេស ​៦​រូប​ទៀត​ដែល​ទទួល​បាន​ងារ​ជា​សាស្ត្រាចារ្យ​រង

(TVU) – ថ្ងៃ​ទី ០៣ ខែ​កុម្ភៈ សាកលវិទ្យាល័យ​ត្រាវិញ​បាន​​រៀប​ចំ​ពិធី​ប្រ​កាសសេចក្តី​សម្រេច​​ទទួល​ស្គាល់​និង​តែង​តាំង​ងារ​ជា​សាស្ត្រាចារ្យ​រង​០៦​រូបដល់​គ្រូ​ឧទ្ទេស​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

PGS.TS Diep Thanh Tung​សាស្ត្រាចារ្យ​រង បណ្ឌិត យីប ថាញ់ ទុង ជាព្រឹទ្ធ​បុរស​នៃ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​-ច្បាប់

PGS.TS Nguyen Thai Son

សាស្ត្រាចារ្យ​រង​ បណ្ឌិត ង្វៀន​ ថាយ សឺន ជាព្រឹទ្ធ​បុរស​នៃ​មហាវិទ្យាល័យបច្ចេកទេស​ និង​បច្ចេកវិទ្យា​

PGS.TS Nguyen Hong Ha

 សាស្ត្រាចារ្យ​រង​ បណ្ឌិត ង្វៀន ហុង ហា ជាប្រធាន​ដេប៉ាតឺម៉ង់ហិរញ្ញវត្ថុ​ធនាគារ

PGS.TS Huynh Quang Linh

 សាស្ត្រាចារ្យរង បណ្ឌិត ហ្វិញ ក្វាង លីញ ជាទ្រឹទ្ធ​បុរស​រង​នៃ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​-ច្បាប់

PGS.TS Vo Kim Thanh

 សាស្ត្រាចារ្យ​រង បណ្ឌិត វ៉ ធី គីម ថាញ់ ជា​គ្រូ​ឧទ្ទេស​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ

PGS.TS Phan Quoc Anh

សាស្ត្រាចារ្យ​រង បណ្ឌិត ផាន ក្វួក អាញ់ ជា​គ្រូ​ឧទ្ទេស​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ

នេះគឺជាការទទួលស្គាល់នៃ​ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់អ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យត្រាវិញសម្រាប់បុព្វហេតុ​បណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញនិយាយ​ដោយ​ឡែក​និងសម្រាប់​ប្រទេសជាតិ​និយាយ​រួម។

ថ្លែងនៅក្នុងពិធីនេះសាស្រ្តាចារ្យរងទាំង​ឡាយ​បានសម្តែងនូវការ​ដឹង​គុណ​ក៏​ដូចលទ្ធផលនៃការស្រាវជ្រាវដែលត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាសាស្រ្តាចារ្យថ្នាក់​ជាតិ​។ ក្រៅពីនេះសាស្រ្តាចារ្យរងទាំង​ឡាយ​បានប្តេជ្ញាចិត្តបន្តកិច្ច​ការ​ខិតខំប្រឹងប្រែងក្នុងភារកិច្ច​ថ្មី។

សាស្ត្រាចារ្យ​រង​ យីប​ ថាញ់ ទុងមានប្រសាសន៍ថា៖ ការទទួលបានងារជាសាស្រ្តាចារ្យរងគឺជាកិត្តិយសរបស់យើងប៉ុន្តែវាក៏ជាបញ្ហាប្រឈមដែលទាមទារឱ្យយើងខិតខំប្រឹងប្រែងឥតឈប់ឈរនិងធ្វើ​យ៉ាង​ណា​អោយ​សាក​សមនឹងតួនាទីដែល​ថ្នាក់​ដឹក​នាំ​រពឹងទុក។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​មាន​គ្រូឧទ្ទេស ​៦​រូប​ទៀត​ដែល​ទទួល​បាន​ងារ​ជា​សាស្ត្រាចារ្យ​រង