សាកលវិទ្យាល័យត្រាវិញមានគ្រូឧទ្ទេស ៦រូបទៀតដែលទទួលបានងារជាសាស្ត្រាចារ្យរង
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 07 កុម្ភៈ 2020
- ចុចដង៖ 629
(TVU) – ថ្ងៃទី ០៣ ខែកុម្ភៈ សាកលវិទ្យាល័យត្រាវិញបានរៀបចំពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់និងតែងតាំងងារជាសាស្ត្រាចារ្យរង០៦រូបដល់គ្រូឧទ្ទេសនៃសាកលវិទ្យាល័យត្រាវិញ។
សាស្ត្រាចារ្យរង បណ្ឌិត យីប ថាញ់ ទុង ជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យសេដ្ឋកិច្ច-ច្បាប់
សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ថាយ សឺន ជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យបច្ចេកទេស និងបច្ចេកវិទ្យា
សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ហុង ហា ជាប្រធានដេប៉ាតឺម៉ង់ហិរញ្ញវត្ថុធនាគារ
សាស្ត្រាចារ្យរង បណ្ឌិត ហ្វិញ ក្វាង លីញ ជាទ្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសេដ្ឋកិច្ច-ច្បាប់
សាស្ត្រាចារ្យរង បណ្ឌិត វ៉ ធី គីម ថាញ់ ជាគ្រូឧទ្ទេសនៃសាកលវិទ្យាល័យត្រាវិញ
សាស្ត្រាចារ្យរង បណ្ឌិត ផាន ក្វួក អាញ់ ជាគ្រូឧទ្ទេសនៃសាកលវិទ្យាល័យត្រាវិញ
នេះគឺជាការទទួលស្គាល់នៃការខិតខំប្រឹងប្រែងឥតឈប់ឈររបស់អ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យត្រាវិញសម្រាប់បុព្វហេតុបណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញនិយាយដោយឡែកនិងសម្រាប់ប្រទេសជាតិនិយាយរួម។
ថ្លែងនៅក្នុងពិធីនេះសាស្រ្តាចារ្យរងទាំងឡាយបានសម្តែងនូវការដឹងគុណក៏ដូចលទ្ធផលនៃការស្រាវជ្រាវដែលត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាសាស្រ្តាចារ្យថ្នាក់ជាតិ។ ក្រៅពីនេះសាស្រ្តាចារ្យរងទាំងឡាយបានប្តេជ្ញាចិត្តបន្តកិច្ចការខិតខំប្រឹងប្រែងក្នុងភារកិច្ចថ្មី។
សាស្ត្រាចារ្យរង យីប ថាញ់ ទុងមានប្រសាសន៍ថា៖ ការទទួលបានងារជាសាស្រ្តាចារ្យរងគឺជាកិត្តិយសរបស់យើងប៉ុន្តែវាក៏ជាបញ្ហាប្រឈមដែលទាមទារឱ្យយើងខិតខំប្រឹងប្រែងឥតឈប់ឈរនិងធ្វើយ៉ាងណាអោយសាកសមនឹងតួនាទីដែលថ្នាក់ដឹកនាំរពឹងទុក។