និស្សិតសាកលវិទ្យាល័យត្រាវិញផលិតទឹកអនាម័យប្រភេទស្ងួតបង្ការមេរោគចែកចាយដល់និស្សិតនិងប្រជាជនដោយអត់គិតថ្លៃ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 18 កុម្ភៈ 2020
- ចុចដង៖ 671
(TVU) – ចូលរួមយុទ្ធនាការបង្ការមេរោគ nCoV ដែលបានផ្ទុះឡើងទូទាំងសាកលលោក។ ក្នុងស្ថានភាពដែលកង្វះខាត់ទឹកអនាម័យនោះ សាកលវិទ្យាល័យត្រាវិញបានផលិតទឹកអនាម័យប្រភេទស្ងួតបង្ការមេរោគដើម្បីចែកចាយដល់និស្សិតនិងប្រជាជនដោយអត់គិតថ្លៃ។
អ្នកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងបានឱ្យដឹងថា៖ រួមដៃដើម្បីសហគមន៍ ជាពិសេសក្នុងស្ថានភាពជំងឺរាតត្បាតដោយវីរុសថ្មី កូរ៉ូណា សិស្សនិងសាស្ត្រាចារ្យនៃមហាវិទ្យាល័យគីមីអនុវត្តបានស្រាវជ្រាវនិងផលិតទឹកអនាម័យប្រភេទស្ងួតបង្ការរោគដើម្បីចែកជូនដល់និស្សិតនិងប្រជាជនមានជីវភាពលំបាកនៅទូទាំងខេត្តត្រាវិញ។
ក្នុងដំណាក់កាលដំបូងក្រុមការងារបានផលិតបាន ១៥០០បំពង់ (១០០ml) ចែកដល់ ១០០០ គ្រួសារនៅក្នុងឃុំទាំង១០ចំណុះខេត្តត្រាវិញ និងសិស្ស-និស្សិតចំនួន ៥០០ បំពង់ផងដែរ។ ដំណាក់កាលបន្តបន្ទាប់សាកលវិទ្យាល័យត្រាវិញនឹងបន្តផលិតនិងដំឡើងឧបករណ៍ដាក់ទឹកអនាម័យនៅតាមបន្ទប់ថ្នាក់រៀនរបស់សាលាវិទ្យាល័យក្នុងខេត្តត្រាវិញនិងបណ្តាខេត្តមួយចំនួនទៀត ដើម្បីឱ្យសិស្សមានអនាម័យល្អ - នេះគឺសម្តីរបស់លោក ង្វៀន ញ៉ឹត ថាញ់ ដែលជាលេខាធិការនៃសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញថ្លែងឱ្យដឹងដូច្នោះ។
លោកស្រី សឺន ធី សេ យ៉ា រស់នៅសង្កាត់ទី៩ ទីក្រុងត្រាវិញរីករាយពេលទទួលបានបំពង់ទឹកអនាម័យរបស់សាកលវិទ្យាល័យត្រាវិញ។
អនុបណ្ឌិត ចូវ ង្វៀន ត្រាំ អៀន ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យគីមីអនុវត្តថ្លែងឱ្យដឹងថា៖ បំពង់ទឹកអនាម័យប្រភេទស្ងួតផលិតឡើងដោយរូបមន្តនិងការណែនាំតាមអង្គការសុខាភិបាលពិភពលោក WHOដែលបំពង់នីមួយៗមានបរិមាណ ១០០ mlធានាសុវត្ថិភាពសម្រាប់អ្នកប្រើ។ ដំណាក់កាលបន្តទៀត យើងខ្ញុំផលិតប្រមាណជាង ២០០០ លីត្រ ដោយប្រើដប់ធំជាងដើម្បីចែកជូនដល់សិស្សនិងប្រជាជនដែលនៅក្នុងខេត្តនិងក្រៅខេត្តដោយអត់គិតថ្លៃ។