សាកលវិទ្យាល័យត្រាវិញផលិតម៉ាស៊ីនឆ្លាក់​ CNC​ ស្នូល​បី

សាកលវិទ្យាល័យត្រាវិញទើបតែផលិតនិង​ឱ្យ​ដំណើរ​ការ​នៃ​ម៉ាស៊ីនឆ្លាក់ CNC​ ស្នូល​បី។ ឧបករណ៍នេះមានសមត្ថភាពក្នុងការឆ្លាក់និង​​ខួង​ទ្រង់ទ្រាយសម្បូរ​បែប​ ២D, 3D, ឆ្លាក់​ផ្ទាំង​គំនូរ ស្នាដៃសិល្បៈលើលោហៈធាតុនិងវត្ថុធាតុមិនមែនជាធាតុ​ដែក​ដូចជាអាលុយមីញ៉ូម ស្ពាន់ ឈើ មីកា ប្លាស្ទិច ... និមិត្តកម្មស្នាដៃថ្មីៗ​​ដោយ​វិចិត្រជាមួយភាពច្បាស់​ប្រា​កដ ​ស្ថេរភាពខ្ពស់ និងស្វ័យប្រវត្តិកម្ម។

may phay CNC 2

បណ្ឌិត​ កាវ​ ភឿង​ ថាវ អ្នកដឹកនាំនិស្សិតនិងជាសាស្ត្រាចារ្យស្រាវជ្រាវនៃ TVU មានប្រសាសន៍ថា៖ ម៉ាស៊ីនឆ្លាក់ ​CNC ស្នូល​បី​ដែលមានទំហំកំណត់ ៤០០ x ៦០០ x ១៨០ មីលីម៉ែត្រ។ ម៉ាស៊ីនបានរចនារឹងមាំ និង​ចល័ត​ក្នុង​ការ​ប្រើ​ប្រាស់ គ្រោង​ម៉ាស៊ីន​ធ្វើពីដែកថែបកម្រាស់ C45។

ម៉ាស៊ីនឆ្លាក់​ CNC ដែលងាយស្រួលប្រើនិងមានសមត្ថភាពដំណើរការដោយស្វ័យប្រវត្តិ​ ទៅតាម​ទិន្នន័យ​បាន​តំឡើង​ក្នុង​ប្រ​ព័ន្ធ​ម៉ាស៊ីន​ និងបំលែងទៅជាទ្រង់ទ្រាយកូដ G បន្ទាប់ពីពេលវេលាជាក់លាក់ម៉ាស៊ីននឹងផលិតដែលបានបញ្ចប់ដោយគ្មានអន្តរាគមន៍ពីប្រតិបត្តិករ។

may phay CNC 1

គេដឹងថាឧបករណ៍របស់ក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យត្រាវិញចំណាយប្រហែល ៣៥-៤០% បើប្រៀបធៀបទៅនឹងថ្លៃដើមនៃឧបករណ៍ប្រហាក់ប្រហែលនៅទីផ្សារប៉ុន្តែនៅតែធានាបាន​លក្ខណៈសម្បត្តិ​និងភាពត្រឹមត្រូវអតិបរមាបំផុត។

បច្ចុប្បន្ននេះម៉ាស៊ីននេះ​ ត្រូវបានដាក់ឱ្យប្រើប្រាស់និង​សម្រាប់បង្រៀននៅមហាវិទ្យាល័យ​បច្ចេកវិទ្យានិងបច្ចេកទេស​​នៃសាកលវិទ្យាល័យត្រាវិញ។ ជាមួយគ្នានេះដែរសាកលវិទ្យាល័យរៀបចំក្រុមនិស្សិតផ្តើមធ្វើ​អាជីវកម្ម​ដើម្បីទទួល​សេវាកម្មខាងក្រៅយក​មក​តំឡើង​រចនា​ក៏ដូចជាផ្ទេរបច្ចេក​ទេស​នេះ​ទៅឱ្យ​អង្គភាពដែលមាន​ត្រូវការ។

may phay CNC 3

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញផលិតម៉ាស៊ីនឆ្លាក់​ CNC​ ស្នូល​បី