សិស្ស​វិទ្យាល័យ​រីក​រាយ​មក​ទស្សនា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

(TVU)“ខ្ញុំនិងមិត្តភក្តិមានអារម្មណ៍​​កក់​ក្តៅ​យ៉ាងខ្លាំងចំពោះការស្វាគមន៍ដ៏​​ស្និទ្ធ​ស្នាល​របស់​​លោក​គ្រូ​អ្នក​គ្រូ​ព្រម​ទាំង​​និស្សិតទាំង​ឡាយ​នៃ​​​សាកលវិទ្យាល័យ​ត្រាវិញ​។ នៅ​ទី​នេះ ​លោក​គ្រូ​អ្នក​គ្រូ​រួស​រាយសំណេះ​សំណាល​រាក់​ទាក់​ បាន​​​​ឆ្លើយ​បំ​ភ្លឺ​រាល់​សំ​ណួរ​​ដែល​ពាក់​ព័ន្ធអំពី​​បែប​បទ​ជ្រើសរើសនិស្សិត​ មុខ​ជំ​នាញ ​និងទិស​ដៅ​អាជីពនៅ​ថ្ងៃ​អនាគត។” នេះគឺជាអារម្មណ៍របស់ប្អូន​ ង្វៀន បៅងី សិស្ស​សាលា​មក​ពី​វិទ្យាល័យវីទ្វី (ខេត្ត​ហូវ​​យ៉ាង)បន្ទាប់ពី​ប្អូន​បានមក​ទស្សនា​សិក្សានៅសាកលវិទ្យាល័យត្រាវិញ។

4

2

នៅ​សាកលវិទ្យាល័យត្រាវិញ ​សិស្សានុសិស្ស​ទាំង​ឡាយ​ មាន​ពេល​​ពេញ​មួយ​ថ្ងៃ​ដើម្បី​ទស្សនានិង​ស្វែង​យល់​នៅ​​ប្រព័ន្ធសិក្សា​ក្នុង​​ប្រទេស​និងអន្តរជាតិ​​​ក៏ដូចជាសកម្មភាពអាទិភាព​សម្រាប់និស្សិត។​ ទន្ទឹម​នឹង​នោះ​ ប្អូនៗ​ទាំង​ឡាយ​បាន​ទៅ​​ទស្សនា​នៅ​រាល់​អគារ​សិក្សា​ អន្តេវាសិកដ្ឋាន បន្ទប់​ពិសោធន៍​ដ៏​ធំ​ទូលាយ​ មជ្ឈមណ្ឌល​សិក្សា​ទំនើ​ប និងបរិស្ថាន​បៃ​តង​គួរ​ឱ្យ​ចាប់​អារម្មណ៍​។

នៅមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា និស្សិតទស្សនា​ឃើញ​នូវ​សម្ភារៈ​ឧបទ្ទេស​ទំនើប ៗ ដែល​សម្ភារៈ​ទាំង​នោះ​ជំនួយ​ដល់​​មុខ​ជំនាញ​បណ្តុះបណ្តាលលើ​ផ្នែកវិស្វកម្មនិងបច្ចេកវិទ្យា។

ទន្ទឹម​គ្នានេះដែរ នៅបន្ទប់​អនុវត្តផ្នែក​វេជ្ជសាស្ត្រ និង​ផ្នែក​​កែ​សម្ផស្ស(ធ្មេញ ថ្គាម មុខ)​ ប្អូនៗ​បាន​ឃើញ​ច្បាស់​នូវសម្ភារៈ​ទំនើប ​ប្រ​ព័ន្ធ​សិក្សា​ គំរូ​សំ​ណាកពិសោធ​ជាក់​ស្តែង​ក្រោម​ការ​ណែ​នាំ​របស់​អ្នក​ឯកទេស។

ប្រញាប់ទៅថតរូប Selfie ជាមួយមិត្តភក្តិ ប្អូនង្វៀន ឃ្វកវៀត ជាសិស្សវិទ្យាល័យ ឡេ ហ្វាយដូន(ខេត្ត​ បេន​ត្រែ) ឱ្យ​ដឹង​ថា៖ “ខ្ញុំមិនទាន់មានឱកាស​ស្វែង​យល់​អំពីសាកលវិទ្យាល័យត្រាវិញពីមុនមក​ទេ។ ប៉ុន្តែថ្ងៃនេះខ្ញុំមានសំណាងណាស់ដែលបាន​មក​សិក្សា​ផ្ទាល់។ ថ្ងៃ​នេះ ខ្ញុំ​ពិតជាមានការចាប់អារម្មណ៍ខ្លាំងពីព្រោះបងៗ​និស្សិត​​នៅ​ទី​នេះ​មានភាពសកម្មនិងរួសរាយរាក់ទាក់។ យើងខ្ញុំ​ថែម​ទាំង​បាន​លេងល្បែងនិងសំណេះ​សំណាល​ជាមួយពួក​គាត់​នៅមហាវិទ្យាល័យកសិកម្ម ជលវប្បកម្ម​ ហើយ​ទី​នេះ​មាន​បរិវេន​ធំ​ទូលាយនិងមានខ្យល់អាកាស​ល្អ​ ទៅ​កន្លែង​ណា​ក៏​អ្នកអាចថតរូបស្អាតនិងគួរអោយចាប់អារម្មណ៍។”

លោក ដូន វ៉ាន់ ផុង គ្រូបង្រៀននៃវិទ្យាល័យ ឡេ ហ្វាយដូន មានប្រសាសន៍ថា៖ ខ្ញុំ​ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាព​ស្និទ្ធ​ស្នាល​ និង​ការ​យក​ចិត្ត​ទុក​ដាក់របស់​ថ្នាក់​ដឹក​នាំ​ចំពោះ​​សិស្សានុសិស្ស​​នៅ​វិទ្យាល័យ។ ខ្ញុំ​សង្កេត​ឃើញ​ថា​ មាន​ប្អូនៗ​ជាច្រើនបានបង្ហាញពីចេតនានិង​បំណង​ជ្រើសរើសសាកលវិទ្យាល័យត្រាវិញដើម្បីបន្ត​ការ​សិក្សា។

3

1

5

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិស្ស​វិទ្យាល័យ​រីក​រាយ​មក​ទស្សនា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ