សាកលវិទ្យាល័យត្រាវិញផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអាជីវកម្មក្នុងការបណ្តុះបណ្តាល
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 10 កក្កដា 2020
- ចុចដង៖ 683
ចំណាត់ថ្នាក់ WURI ២០២០ (The World’s Universities with Real Impact)ទើបតែបានប្រកាសថាសាកលវិទ្យាល័យត្រាវិញគឺជាសាកលវិទ្យាល័យតែមួយគត់នៅប្រទេសវៀតណាមដែលជាប់ចំណាត់ថ្នាក់លេខ ៨៦ ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង ១០០ នៃ WURI ២០២០ ជាសាកលវិទ្យាល័យមានឥទ្ធិពលវិជ្ជមានដល់សង្គមនិងឈរនៅលំដាប់ទី ២៤ ក្នុងចំណោម ៥០ នៃគុណតម្លៃសហគ្រិននិងការច្នៃប្រឌិត។ ក្រៅពីនេះសាកលវិទ្យាល័យត្រាវិញ (TVU) មានកម្មវិធីចំនួន ០៦ សម្រេចបានការទទួលស្គាល់គុណភាពអប់រំអន្តរជាតិរបស់អឺរ៉ុប - FIBAA និងការទទួលស្គាល់គុណភាពអប់រំអន្តរជាតិអាស៊ីអាគ្នេយ៍ - AUN - QA ។ អង្គការ UI GreenMetric World University Rankings បានវាយតម្លៃជាប់លំដាប់ទី ២២១ ក្នុងចំណោម ៣០០ នៃសាកលវិទ្យាល័យដែលមាននិរន្តរភាពកៀកជិតនឹងបរិស្ថានផងដែរ។
TVU មានកម្មវិធីបណ្តុះបណ្តាលចម្រុះនៅគ្រប់វិស័យមានមុខជំនាញ ៥៥ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មជាង ៩០០។ កម្មវិធីបណ្តុះបណ្តាលនីមួយៗ គឺមានការចូលរួមរបស់អាជីវករ ក្នុងការកសាងបំណិន និងប្រឹក្សាកម្មវិធីសិក្សារបស់សាលា។ សាកលវិទ្យាល័យតែជម្រុញទំនាក់ទំនងស៊ីជម្រៅជាមួយសហគមន៍ធុរកិច្ច ពង្រីកកម្មវិធីបណ្តុះបណ្តាលផ្អែកលើតម្រូវការពលកម្ម - កម្មវិធីបណ្តុះបណ្តាល Co-op។ នេះគឺជាគំរូបណ្តុះបណ្តាលដែលលេចធ្លោរបស់ TVU។ ឆ្លងតាមកម្មវិធីនេះ លើកស្ទួយដល់និស្សិតមានបទពិសោធការងារ ពង្រីកការសិក្សាក្រៅពីក្របខណ្ឌថ្នាក់ និងមានប្រាក់កម្រៃបន្ថែម។ ទន្ទឹមនឹងនោះ ជួយអាជីវករកាត់បន្ថយថ្លៃដើមបណ្តុះបណ្តាលនិងពេលវេលាបណ្តុះបណ្តាលបន្ទាប់ពីជ្រើសរើសបុគ្គលិក។ លើសពីនេះទៀតការដាក់វគ្គសិក្សាជំនាញទន់ (ជំនាញក្រៅពីជំនាញវិជ្ជាជីវៈ) ទៅក្នុងកម្មវិធីសិក្សាដើម្បីជួយសិស្សឱ្យកាន់តែមានភាពជឿជាក់ក្នុងទីផ្សារការងារឬចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។
បង្កើតគំរូនៃការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សុខភាពពីគ្រឹះស្ថានបណ្តុះបណ្តាលទៅមន្ទីរពេទ្យ
មន្ទីរពេទ្យនៃសាកលវិទ្យាល័យត្រាវិញដែលមានផ្នែកគ្លីនិកចំនួន ០៦ រួមមាន៖ ភ្នែក, ត្រចៀក - ច្រមុះ - បំពង់ក, ធ្មេញ - ថ្គាម - មុខ; ផ្នែកក្រៅ - សម្ភព - វះកាត់ - សណ្ដំ; ផ្នែកក្នុង - ជំងឺកុមារ - ឱសថបុរាណ; ពិនិត្យជំងឺ - សង្គ្រោះបន្ទាន់; តេស្តបឋម; ឱសថស្ថានធានាគុណភាពសេវាកម្មល្អសម្រាប់ការពិនិត្យនិងព្យាបាលជំងឺតាមតម្រូវការអតិថិជននៅតាមខេត្តនិងក្នុងតំបន់ រួមចំណែកកាត់បន្ថយការផ្ទុកអ្នកជំងឺនៅតាមមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ ក៏ជាកន្លែងសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្របណ្តុះបណ្តាលបុគ្គលិកសុខាភិបាលជាក់ស្តែងសម្រាប់និស្សិតនៃដេប៉ាតឺម៉ង់វេជ្ជសាស្ត្រនិងឱសថនៃសាកលវិទ្យាល័យត្រាវិញបានអនុវត្តជំនាញវិជ្ជាជីវៈ និងធានាផ្សារភ្ជាប់ «សិក្សា - អនុវត្ត - ស្រាវជ្រាវនិងលត់ដំក្រមសីលធម៌អ្នកគ្រូពេទ្យ»។
ជាពិសេសមន្ទីរពេទ្យមានគ្លីនិកពហុព្យាបាល គ្លីនិកពិនិត្យនិងព្យាបាលធ្មេញ-ថ្គាម-មុខ គ្លីនិកជំងឺកុមារ ផ្នែកទាំងអស់ត្រូវបានវិនិយោគសម្ភារៈឧបទ្ទេសទំនើប។ ជាពិសេសផ្នែកពិនិត្យ ព្យាបាលនិងការវះកាត់កែសម្ផស្សត្រូវបានបំពាក់ដោយកៅអីធ្មេញទំនើបចំនួន ២២ គ្រឿងដោយប្រើបច្ចេកវិទ្យាជប៉ុននិងកូរ៉េ។
ទន្ទឹមគ្នានេះសាលាពង្រឹងការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ បំប៉នសុខភាពសាធារណៈបច្ចេកទេសស្តារនីតិសម្បទាការធ្វើតេស្ត... តាមទិសដៅសមាហរណកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពជាដទៃនៅបណ្តាប្រទេសដូចជា៖ ជប៉ុន កាណាដា អ៊ីស្រាអែល អាល្លឺម៉ង់ និងប្រទេសផ្សេងៗទៀត ក្នុងគោលដៅនាំនិស្សិតទៅធ្វើការនៅបរទេស។
សាកលវិទ្យាល័យត្រាវិញមានកម្មវិធីសិក្សាពីកម្រិតបរិញ្ញាបត្ររហូតដល់ថ្នាក់បណ្ឌិតប្រកបដោយគុណភាព រួមមានមុខជំនាញកម្រិតបរិញ្ញាចំនួន ៥៥ មុខជំនាញនិងកម្រិតក្រោយបរិញ្ញាចំនួន៣៣ មុខជំនាញ (អនុបណ្ឌិត ២៥ និងថ្នាក់បណ្ឌិត ៨)។ កម្មវិធីបណ្តុះបណ្តាលជាច្រើនទៀតដែលមានវិស័យដូចជា កសិកម្ម-ជលផល; វិស្វកម្ម - បច្ចេកវិទ្យា; វិទ្យាសាស្ត្រសុខាភិបាល; ភាសាបរទេស; ភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ; សេដ្ឋកិច្ច - ច្បាប់; គីមីអនុវត្ត; គរុកោសល្យ; គ្រប់គ្រងរដ្ឋ - រដ្ឋបាលការិយាល័យ-ទេសចរណ៍; ទ្រឹស្តីនយោបាយ; សង្គមកិច្ច; គ្រប់គ្រងកីឡា; ពេទ្យធ្មេញ; បម្រុងចូលមហាវិទ្យាល័យជាដើម។