សាកលវិទ្យាល័យ​ត្រាវិញ​ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអាជីវកម្ម​ក្នុងការបណ្តុះបណ្តាល

ចំណាត់ថ្នាក់ WURI ២០២០ (The World’s Universities with Real Impact)​ទើបតែបានប្រកាសថាសាកលវិទ្យាល័យត្រាវិញគឺជាសាកលវិទ្យាល័យតែមួយគត់នៅប្រទេសវៀតណាមដែលជាប់ចំណាត់ថ្នាក់លេខ ៨៦ ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង ១០០ នៃ WURI ២០២០ ជាសាកលវិទ្យាល័យមានឥទ្ធិពលវិជ្ជមានដល់សង្គមនិងឈរនៅលំដាប់ទី ២៤ ក្នុងចំណោម ៥០ នៃគុណតម្លៃសហគ្រិននិងការច្នៃប្រឌិត។ ក្រៅពីនេះសាកលវិទ្យាល័យត្រាវិញ (TVU) មានកម្មវិធីចំនួន ០៦ សម្រេចបានការទទួលស្គាល់គុណភាពអប់រំអន្តរជាតិរបស់អឺរ៉ុប - FIBAA និងការទទួលស្គាល់គុណភាព​អប់រំអន្តរជាតិអាស៊ីអាគ្នេយ៍ - AUN - QA ។ អង្គការ UI GreenMetric World University Rankings បាន​វាយ​តម្លៃ​ជាប់​លំដាប់ទី​ ២២១ ក្នុងចំណោម ៣០០ នៃ​សាកលវិទ្យាល័យដែលមាននិរន្តរភាពកៀក​ជិតនឹង​​​បរិស្ថានផង​ដែរ។

DSC08770-1

TVU មាន​កម្មវិធីបណ្តុះបណ្តាលចម្រុះនៅ​គ្រប់​វិស័យមាន​មុខ​ជំ​នាញ​​ ៥៥ និងផ្សារ​ភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មជាង ៩០០។ កម្មវិធីបណ្តុះបណ្តាលនីមួយៗ គឺ​មាន​ការ​ចូល​រួម​របស់​អាជីវករ ក្នុង​ការ​កសាងបំ​ណិន​ និង​​ប្រឹក្សា​កម្មវិធី​សិក្សារបស់សាលា។ សាកលវិទ្យាល័យតែ​ជម្រុញ​ទំនាក់​ទំ​នង​ស៊ីជម្រៅជាមួយសហគមន៍ធុរកិច្ច ពង្រីកកម្មវិធីបណ្តុះបណ្តាលផ្អែកលើតម្រូវ​ការ​ពលកម្ម​ - កម្មវិធីបណ្តុះបណ្តាល Co-op។ នេះគឺជាគំរូបណ្តុះបណ្តាល​​ដែល​លេច​ធ្លោរបស់​ TVU។ ឆ្លង​តាម​កម្មវិធី​នេះ លើក​ស្ទួយ​ដល់​និស្សិតមានបទពិសោធការ​ងារ​ ពង្រីកការសិក្សាក្រៅ​ពី​ក្រប​ខណ្ឌ​ថ្នាក់ និងមាន​ប្រាក់​កម្រៃ​បន្ថែម។ ទន្ទឹមនឹងនោះ​ ជួយអាជីវករ​កាត់បន្ថយថ្លៃដើមបណ្តុះបណ្តាលនិងពេលវេលាបណ្តុះបណ្តាលបន្ទាប់ពីជ្រើសរើសបុគ្គលិក។ លើសពីនេះទៀតការដាក់វគ្គសិក្សាជំនាញទន់ (ជំនាញក្រៅពីជំនាញវិជ្ជាជីវៈ) ទៅក្នុងកម្មវិធីសិក្សាដើម្បីជួយសិស្សឱ្យកាន់តែមានភាពជឿជាក់ក្នុងទីផ្សារការងារឬចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។

DSC 0013

IMG 9152

IMG 9547

IMG 9498-1

បង្កើតគំរូនៃការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សុខភាពពីគ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ទៅមន្ទីរពេទ្យ

មន្ទីរពេទ្យនៃសាកលវិទ្យាល័យត្រាវិញដែលមានផ្នែកគ្លីនិកចំនួន ០៦ រួមមាន៖ ភ្នែក, ត្រចៀក - ច្រមុះ - បំពង់ក, ធ្មេញ - ថ្គាម ​- មុខ​; ផ្នែក​ក្រៅ - សម្ភព - វះកាត់ - សណ្ដំ; ផ្នែក​ក្នុង - ជំងឺកុមារ - ឱសថ​​បុរាណ; ពិនិត្យជំងឺ​ - សង្គ្រោះបន្ទាន់; ​តេស្តបឋម​;​ ឱសថស្ថានធានាគុណភាពសេវាកម្មល្អសម្រាប់ការពិនិត្យនិងព្យាបាលជំងឺតាមតម្រូវ​ការអតិថិជន​នៅតាមខេត្តនិងក្នុងតំបន់ រួមចំណែកកាត់បន្ថយការ​ផ្ទុក​អ្នក​ជំ​ងឺ​នៅតាមមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ ក៏ជាកន្លែងសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្របណ្តុះបណ្តាលបុគ្គលិកសុខាភិបាលជាក់ស្តែងសម្រាប់និស្សិតនៃដេប៉ាតឺម៉ង់វេជ្ជសាស្ត្រនិងឱសថនៃសាកលវិទ្យាល័យត្រាវិញបាន​អនុវត្តជំនាញវិជ្ជាជីវៈ និង​ធានាផ្សារ​ភ្ជាប់​ «សិក្សា​ - អនុវត្ត - ស្រាវជ្រាវនិងលត់​ដំ​ក្រមសីលធម៌អ្នក​គ្រូ​ពេទ្យ»។

benh vien dhtv

ជាពិសេសមន្ទីរពេទ្យមានគ្លីនិក​ពហុព្យាបាល គ្លីនិក​ពិនិត្យនិងព្យាបាលធ្មេញ-ថ្គាម-មុខ គ្លីនិកជំងឺ​កុមារ​ ផ្នែក​ទាំង​អស់​​ត្រូវ​បាន​វិនិយោគសម្ភារៈ​​ឧបទ្ទេស​ទំនើប។ ជាពិសេសផ្នែកពិនិត្យ​ ព្យាបាល​​និងការវះកាត់កែសម្ផស្សត្រូវបានបំពាក់ដោយកៅអីធ្មេញទំ​នើប​ចំនួន ២២ គ្រឿង​ដោយប្រើបច្ចេកវិទ្យាជប៉ុននិងកូរ៉េ។

ទន្ទឹមគ្នានេះសាលាពង្រឹងការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ បំប៉នសុខភាពសាធារណៈបច្ចេកទេសស្តារនីតិសម្បទាការធ្វើតេស្ត... តាមទិសដៅសមាហរណកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពជា​​ដទៃនៅ​បណ្តា​ប្រ​ទេសដូច​ជា៖ ជប៉ុន កាណាដា អ៊ីស្រាអែល អាល្លឺម៉ង់ និងប្រ​ទេស​ផ្សេងៗទៀត ក្នុង​គោល​ដៅ​នាំនិស្សិតទៅធ្វើការនៅបរទេស។

P6070751

IMG 9467-1

សាកលវិទ្យាល័យត្រាវិញមាន​កម្មវិធី​សិក្សា​ពី​​កម្រិត​បរិញ្ញាបត្រ​​រហូត​ដល់ថ្នាក់​​បណ្ឌិតប្រ​កប​​ដោយគុណភាព រួម​មាន​មុខជំ​នាញ​កម្រិត​បរិញ្ញា​ចំនួន ៥៥ មុខ​ជំ​នាញនិង​កម្រិត​ក្រោយ​បរិញ្ញាចំ​នួន​៣៣ មុខ​ជំ​នាញ (អនុបណ្ឌិត ២៥ និងថ្នាក់បណ្ឌិត ៨)។ កម្មវិធីបណ្តុះបណ្តាលជាច្រើនទៀតដែលមានវិស័យដូចជា កសិកម្ម-ជលផល; វិស្វកម្ម - បច្ចេកវិទ្យា; វិទ្យាសាស្ត្រសុខាភិបាល; ភាសាបរទេស; ភាសា - វប្បធម៌ - វិចិត្រ​សិល្បៈខ្មែរណាម​បូ; សេដ្ឋកិច្ច​ - ច្បាប់; គីមីអនុវត្ត; គរុ​កោសល្យ; គ្រប់គ្រងរដ្ឋ - រដ្ឋបាលការិយាល័យ-ទេសចរណ៍; ទ្រឹស្តីនយោបាយ; សង្គមកិច្ច​; គ្រប់គ្រងកីឡា; ពេទ្យ​ធ្មេញ; បម្រុង​ចូល​មហាវិទ្យាល័យជាដើម។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអាជីវកម្ម​ក្នុងការបណ្តុះបណ្តាល