សិក្ខាសាលា​៖ បទពិសោធន៍ជំរុញ​ផ្តើមអាជីវកម្ម​សម្រាប់​និស្សិត​

(TVU) – ធ្វើ​យ៉ាង​ណាដើម្បី​និស្សិត​មាន​គំនិត​ផ្តើម​​អាជីវកម្ម​ដែល​កំពុង​នៅ​​សិក្សា? គោល​នយោបាយ​ណា​ជួយ​ដល់​និស្សិត​បង្កើត​អាជីវកម្ម​? សាកលវិទ្យាល័យ​នានា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជំ​រុញ​ ឧបត្ថម្ភ​និស្សិត​បង្កើត​អាជីវកម្ម?។ល។​ នេះ​ជា​បញ្ហា​ដែល​បាន​លើក​ឡើង​នៅ​អង្គ​សិក្ខា​សាលា​ដែល​មាន​ប្រ​ធាន​បទ​«បទ​ពិសោធ​ជំរុញ​និស្សិត​ផ្តើម​​អាជីវកម្ម​សម្រាប់​​សាកលវិទ្យាល័យនៅ​​តំ​បន់​វាល​រាប​ទន្លេ​គឺ​វ​ឡុង​» បាន​រៀប​ចំ​ឡើងនា​​​ដើម​ខែ​កក្កដា​ឆ្នាំ​២០២០​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

IMG 9492

សិក្ខា​សាលា​ក្នុង​គោល​បំ​ណង​បង្កើត​ប្រព័ន្ធ​ចែក​រំ​ឡែក​បទ​ពិសោធ​ក្នុង​ការ​ឧបត្ថម្ភ​ផ្តើម​​អាជីវកម្ម​។ ម្យ៉ាង​វិញ​ទៀត​នោះ​ក៏​ជា​វេទិកា​សម្រាប់សួន​​ថ្នាលពន្លក​នៃ​បណ្តា​សាកលវិទ្យាល័យ ដើម្បី​​ចែក​រំ​ឡែក​នូវ​គំរូ​ផ្តើម​​អាជីវកម្ម​តាមទិស​ដៅ​នៃ​​​គម្រោង​ ១៦៦៥ «ជំ​នួយ​សិស្ស​-និស្សិត​ផ្តើម​អាជីវកម្ម​ដល់​ឆ្នាំ​ ២០២៥»​។

ការ​ដែល​ឆាប់​បង្កើតមាន​ «ប្រព័ន្ធមជ្ឈដ្ឋាន​អាជីវកម្ម​»​ និង​សកម្មភាព​ជំ​រុញ​ស្មារតី​ផ្តើម​​អាជីវកម្ម​របស់​និស្សិត​ បំពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង បំ​ណិន​អំពី​ផ្តើម​​អាជីវកម្ម​សម្រាប់​និស្សិត​គឺ​ជា​វិធានការ​មួយ​លើក​កម្ពស់​គុណភាព​បណ្តុះ​បណ្តាល​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​និស្សិត​ពេល​ចេញ​សាលា​អាច​បង្កើត​អាជីវកម្មដោយ​ខ្លួន​ឯង​ រួម​ចំ​ណែក​អភិវឌ្ឍ​គំនិត​ក្លាយ​ជា​ម្ចាស់​គម្រោង​អនុវត្ត​បាន​ក្នុង​សង្គម។

សិក្ខា​សាលា​បាន​ប្រ​មូល​ផ្តុំ​នូវ​គំនិត​ថ្មី​ដែល​មាន​​គម្រោង​ជុំ​វិញ​បញ្ហា​៖ គំរូ​ឧបត្ថម្ភ​និស្សិត​បង្កើត​អាជីវកម្ម; ក្លឹប​បង្កើត​អាជីវកម្ម;​ សកម្មភាព​ផ្សព្វ​ផ្សាយ​អំពី​បង្កើត​អាជីវកម្ម; កិច្ចការ​បណ្តុះ​បណ្តាល​ចំ​ណេះ​ បំ​ណិន​បង្កើត​អាជីវកម្ម​; គំរូ​អាជីវកម្មពិសោធន៍; យន្ដការនិងគោលនយោបាយដើម្បីគាំទ្រដល់និស្សិតបង្កើត​អាជីវកម្ម​ មូលនិធិសម្រាប់គាំទ្រដល់និស្សិតដែលទើបនឹងចាប់​ផ្តើម​អាជីវកម្ម​; ដំណោះស្រាយសម្រាប់ការធ្វើពាណិជ្ជកម្មលើផលិតផលស្រាវជ្រាវវិទ្យាសាស្ត្រ; កន្លែងធ្វើការរួមសហប្រតិបតិ្តការអាជីវកម្ម; សហករណ៍និស្សិត។ល។

IMG 9593

លោក​បណ្ឌិត​ ង្វៀន មីញ ហ្វា សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​មាន​ប្រ​សាសន៍​ថា៖ បដិវត្តន៍​​ឧស្សហកម្ម​ ៤.0​ ជះ​ឥទ្ធិពល​ដល់​សកម្មភាព​បណ្តុះ​បណ្តាល​ ក្នុង​ស្ថានការ​នោះ​ដើម្បី​អនុវត្ត​អាជីវកម្ម​នវានុវត្ត​សម្រាប់​សិស្ស​-​និស្សិត​ ដំ​បូង​បង្អស់​ត្រូវ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អំពីបង្កើត​អាជីវកម្ម។ សាកលវិទ្យាល័យ​ត្រាវិញ​អាច​ជា​ភាគ​មួយ​នៃ​ «ប្រព័ន្ធ​មជ្ឈដ្ឋាន​បង្កើត​អាជីវកម្ម​» ជា​ថ្នាល​ពន្លក​ទេកោសល្យផ្តើម​អាជីវកម្ម​។ ជាក់​ស្តែង​ឃើញ​ថា មាន​និស្សិត​ជា​ច្រើន​បាន​បណ្តុះ​បណ្តាល​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ផ្តើម​អាជីវកម្ម​ជោគ​ជ័យ​និង​ក្លាយ​ជា​អាជីវករ​​វ័យ​ក្មេង​នៅ​គ្រប់​វិស័យ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាសាលា​៖ បទពិសោធន៍ជំរុញ​ផ្តើមអាជីវកម្ម​សម្រាប់​និស្សិត​