អនុវត្តសកម្មភាពសហប្រតិបត្តិការគាំទ្រមហាវិទ្យាល័យ​រង​​វិជ្ជាជីវៈត្រាវិញ

(TVU) – នាព្រឹកថ្ងៃទី ២០ ខែកក្កដា​ លោកឡេ វ៉ាន់ យ៉ឺន អនុប្រធានអចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សាសាកលវិទ្យាល័យត្រាវិញ និងលោក ង្វៀន ជិន នាយកនៃមហាវិទ្យាល័យរង​វិជ្ជាជីវៈត្រាវិញបានជួបពិភាក្សា​ស្តី​អំពី​កិច្ច​សហប្រតិបត្តិការ​បណ្តុះ​បណ្តាល​រវាង​ភាគីទាំងពីរ។

DJI 0027

ទិដ្ឋភាព​ទាំង​ស្រុង​ទីស្នាក់​ការ​កណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ

ខ្លឹម​សារ​​នៃ​កិច្ច​ព្រម​​ព្រៀង​គឺ​សាកលវិទ្យាល័យ​ត្រាវិញ​ឧបត្ថម្ភ​មហាវិទ្យាល័យ​រង​វិជ្ជា​ជីវៈ​ត្រាវិញនៅ​មាត្រា​មួយ​ចំ​នួន​ដូចជា​ បណ្តុះ​បណ្តាល បំប៉ន​ធនធានគ្រូ​បង្រៀន​ កសាង​និង​អភិវឌ្ឍ​កម្មវិធី​សិក្សា​ សិក្សា​បទ​ពិសោធ​រវាង​គ្រូនឹង​គ្រូ ប្រើ​ប្រាស់​ប្រភព​ឯកសារ​​ពី​មជ្ឈមណ្ឌល​​សិក្សា​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ ចែក​រំលែក​កម្មវិធីសិក្សាសម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ​មធ្យមសិក្សា​ និង​ឧត្តម​សិក្សា ចែករំលែកបទពិសោធន៍លើក​កម្ពស់​សមិទ្ធភាព ជំនាញ និងសំណើមួយចំនួនដែលបានឯកភាពរវាងភាគីទាំងពីរ។

ភាគីទាំងពីរបានពិនិត្យឡើងវិញនូវសកម្មភាពមួយចំនួនដែលបានអនុវត្ត និង​បន្តចាត់មន្រ្តី​ទទួល​បន្ទុក​និងថ្នាក់គ្រប់​គ្រង​នៅ​អង្គ​ភាព​ពាក់ព័ន្ធដើម្បីតាមដានការអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុង​ស្មារតីរបស់​អនុស្សរណៈដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ។

screenshot 1595234649

សកម្មភាព​សិក្សា​នៅ​មហាវិទ្យាល័យ​រង​វិជ្ជាជីវៈ​ត្រាវិញ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អនុវត្តសកម្មភាពសហប្រតិបត្តិការគាំទ្រមហាវិទ្យាល័យ​រង​​វិជ្ជាជីវៈត្រាវិញ