បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​សម្រាប់​មន្ត្រី​ខេត្ត​អាន​យ៉ាង​

(TVU) – ថ្ងៃ​ទី ០៩ ខែ​កក្កដា សាកលវិទ្យាធិការរង​ ថាច់ ធី យ៉ឹន មានកិច្ច​​ជំ​នួប​បដិសណ្ឋារកិច្ចជា​មួយ​ក្រុម​ការ​ងារ​របស់​គណៈជនជាតិ​ខេត្ត​អាន​យ៉ាង​ដើម្បី​ពិភាក្សា​និង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​បើក​វគ្គ​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​សម្រាប់​មន្ត្រី​ខេត្ត​អាន​យ៉ាង​តាម​សេចក្តី​សម្រេច​លេខ​ 771/QĐ-TTg របស់​នាយក​រដ្ឋមន្ត្រី​។

IMG 9712

លោក Chau Anne អនុប្រធាន​​គណៈ​ជន​ជាតិ​ខេត្ត​អាន​យ៉ាង​មាន​ប្រ​សាសន៍​ថា៖ ខេត្ត​អាន​យ៉ាង​​មាន​ប្រ​ជាជន​ខ្មែរ​រស់​នៅច្រើន​កុះ​ករ​ បណ្តុះ​បណ្តាល​​ភាសា​ខ្មែរ​សម្រាប់​មន្ត្រី​ដែល​មាន​ភារកិច្ច​បម្រើ​ការ​ងារ​​​​ជន​ជាតិ​គឺ​ជា​ការ​ចាំ​បាច់។ ប្រធាន​គណៈកម្មការ​ប្រ​ជាជន​ខេត្ត​អាន​យ៉ាង​អនុញ្ញាតិ​គាំ​ទ្រ​ឱ្យ​គណៈ​ជនជាតិ​ខេត្ត​សហការ​ជាមួយ​សាកលវិទ្យាល័យ​ត្រាវិញ​រៀប​ចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​សម្រាប់​មន្ត្រី​ខេត្តអាន​យ៉ាង។

សាកលវិទ្យាធិការ​រង​​ ថាច់ ធី យ៉ឹន បញ្ជាក់​ថា៖ កិច្ច​សហការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​នៅ​ខេត្ត​អាន​យ៉ាង​​គឺ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាវ​ជ្រៅ​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​ដើម្បី​រួម​ចំណែក​អនុវត្ត​មាន​ប្រសិទ្ធភាព​កិច្ចការ​ឃោសាសនា ចលនា​ប្រជាជន​ខ្មែរ​កសាង​សេដ្ឋកិច្ច​ សង្គមកិច្ច​តាម​គោលនយោបាយ​របស់​បក្ស​និង​រដ្ឋាភិបាលក្នុង​បុព្វហេតុ​​ពង្រឹង​សាមគ្គីភាព​នៃ​បណ្តា​ជន​ជាតិ។

IMG 9706

តាម​ផែនការណ៍ឆ្នាំ​ ២០២០ របស់​ខេត្ត​អាន​យ៉ាង ​មាន​មន្ត្រី​ដែល​កំពុង​បម្រើ​ការ​ងារ​ជនជាតិ​​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​នេះ​ចំ​នួន ៤០ នាក់​ និងរយៈពេល​បណ្តុះ​បណ្តាល​ត្រៀម​ត្រូវ​​បញ្ចប់​នៅ​ខែ​តុលា​ឆ្នាំ​២០២០។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​សម្រាប់​មន្ត្រី​ខេត្ត​អាន​យ៉ាង​