ទិវាតាំងពិព័ណ៌ការងារ៖ ស្ពានចម្លងសម្រាប់និស្សិត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 17 សីហា 2020
- ចុចដង៖ 455
ទិវាតាំងពិព័ណ៌ការងារនៅសាកលវិទ្យាល័យត្រាវិញ រៀបចំឡើងនៅចុងខែកក្កដា សម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញ។ ទិវាតាំងពិព័ណ៌ការងារទាក់ទាញសហគ្រិន និងអាជីវករ ព្រមទាំងនិស្សិតចូលរួមជាង១០០០នាក់។
នៅក្នុងតាំងពិព័ណ៌នេះលោកបណ្ឌិត ង្វៀន មិញ ហ្វា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានថ្លែងអំណរគុណដល់សហគ្រិន អាជីវករ ដែលតែងតែរួមដំណើរជាមួយសាកលវិទ្យាល័យត្រាវិញជាច្រើនឆ្នាំកន្លងក្នុងការជ្រើសរើសធនធានមនុស្សដែលជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យត្រាវិញ ក៏ដូចសហការក្នុងកម្មវិធីបណ្តុះបណ្តាល Co-op ទទួលនិស្សិតអនុវត្តបំណិននៅអង្គភាព និងតែងផ្តល់អាហារូបករណ៍ជាដើម។ លោកមានទំនុកចិត្តថា នេះជាទំនាក់ទំនងល្អប្រសើរនិងផ្តល់ឱកាសការងារសម្រាប់និស្សិតនៅគ្រប់មុខជំនាញ។
លោក ត្រឹង ថាញ់ យ៉ុង តំណាងក្រុមហ៊ុនភាគហ៊ុនផលិតកម្មកែច្នៃនិងចែកចាយផលិតផល THADI បានចែករំលែកមុខតំណែងការងារមួយចំនួនដែលសមស្របសម្រាប់និស្សិតបញ្ចប់ការសិក្សា។ ឆ្លងតាមការបទពិសោធន៍ការងារ លោកផ្តល់មតិសម្រាប់លក្ខណៈបុគ្គលិកថ្មីគឺពួកគេត្រូវមានលក្ខណៈសម្បទាគ្រប់គ្រាន់រវាងចំណេះដឹងនិងបំណិន ធ្វើឱ្យមានតុល្យភាពរវាងបំណិនទន់និងសមត្ថភាពវិជ្ជាជីវៈក្នុង «កែវភ្នែក» របស់និយោជិក និងវិធីសរសេរ CV ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ។
យោងតាមស្ថិតិពីមជ្ឈមណ្ឌលសេវាកម្មការងារនៃសាកលវិទ្យាល័យត្រាវិញបានឱ្យដឹងថានៅតាំងពិព័ណ៌ការងារនេះ ក្រុមហ៊ុន THADI តម្រូវធនធានមនុស្សនៅគ្រប់ជំនាញចំនួន ១៥០០ នាក់។ ក្នុងនោះមុខតំណែងការងារចំនួន ៥០០ នៅប្រទេសកម្ពុជានិងមុខតំណែងជាង ១០០០ នាក់នៅតំបន់ភាគអាគ្នេយ៍ - និរតីគឺសម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញ។
តាំងពិព័ណ៌នេះ បានទាក់ទាញនិស្សិតមួយចំនួនធំដែលបានចូលរួមសម្ភាសផ្ទាល់នៅតាមស្តង់ក្នុងវិស័យដូចជាកសិកម្ម វាយនភ័ណ្ឌ ធានារ៉ាប់រង រដ្ឋបាល បច្ចេកវិទ្យា ព័ត៌មានវិទ្យា អគ្គិសនី - អេឡិចត្រូនិច។