បង្កើត​សមាគមកសិករនិស្សិតដំបូងគេនៅសាកលវិទ្យាល័យត្រាវិញ

នាព្រឹកថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០ នៅសាកលវិទ្យាល័យត្រាវិញ សមាគមកសិករវៀតណាមទទួល​ស្គាល់​និងប្រគល់​សេចក្តី​សម្រេច​បង្កើត​សមាគម​កសិករ​និស្សិតសាកលវិទ្យាល័យត្រាវិញ។ អញ្ជើញ​ចូល​រួម​មាន​លោកបណ្ឌិត ថាវ ស្វឹង ស៊ុង ប្រធាន​សមាគម​កសិករ​វៀត​ណាម ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ខេត្ត​ត្រាវិញ និងសមាគម​កសិករ​ខេត្ត​ត្រាវិញ​។

IMG 3147

នេះ​ជា​​សមាគមកសិករនិស្សិតដំបូងគេបាន​បង្កើត​ឡើង​នៅ​គ្រឹះ​ស្ថានបណ្តុះ​បណ្តាល ហើយ​​សមាជិកគឺ​​ជា​និស្សិត​និង​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​។

លោកបណ្ឌិត ថាវ ស្វឹង ស៊ុង ថ្លែង​ក្នុង​អង្គ​ប្រជុំ​ថា៖ ខ្ញុំ​មាន​សោមនស្សក្រៃ​លែង​ដែល​គំរូ​សមាគម​កសិករ​និស្សិត​បាន​បង្កើត​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។ នេះ​ជា​គំរូ​ថ្មី​ ​ទាក់​ទាញ​និស្សិត​ បញ្ញវន្តវ័យ​ក្មេង​ ចូល​រួមកសាង​មាតុភូមិ ក្លាយ​ជា​ធន​ធាន «កសិករបញ្ញវន្ត» សម័យ​បច្ចេកវិទ្យា ៤.០។

លោកសាស្ត្រាចារ្យ​បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ មាន​ប្រសាសន៍៖ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​កម្លាំង​យុវជន​ ជា​ពិសេស​គឺ​និស្សិត​បញ្ចប់​ការ​សិក្សា​វិល​ត្រលប់​មក​ជនបទ​ សិក្សា​និង​អនុវត្តចំណេះ​បច្ចេកវិទ្យា​ថ្មី​លើក​កម្ពស់​លទ្ធភាព​ផលិត​​ និង​តម្លៃ​ផលិតផលកសិកម្ម​ក្នុង​គោល​ដៅ​លើក​កម្ពស់​ជីវភាព​កសិករ។ នេះប្រហែលជាកង្វល់របស់បក្ស និងរដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះសង្គម។

គំនិតបង្កើតសមាគមកសិករក្នុងចំណោមនិស្សិតសាកលវិទ្យាល័យគឺជាគំនិតផ្តួចផ្តើមដ៏ប្រសើរ​មួយរបស់សមាគមកសិករវៀតណាម និង​មាគមកសិករខេត្តត្រាវិញ ដើម្បីមួយ​ជំ​ហានៗ​យក​កម្លាំង​បញ្ញវន្ត​វ័យក្មេងចូល​រួម​កសាង​មាតុភូមិ។

​នា​ឱកាស​នេះ សមាគមកសិករវៀតណាម​បាន​បញ្ចូល​សមាជិកថ្មី​​ដែល​ជា​និស្សិត​សិក្សា​មុខ​ជំនាញ​កសិកម្មនិងមុខ​ជំនាញ​​ចិញ្ចឹម​សត្វ​ចំ​នួន ៣៩​នាក់ និង​សាស្ត្រាចារ្យ​ចំ​នួន ៥​នាក់​។

11111-sharpen-sharpenIMG 3333IMG 3343

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បង្កើត​សមាគមកសិករនិស្សិតដំបូងគេនៅសាកលវិទ្យាល័យត្រាវិញ