ជ្រើស​ចូល​បរិញ្ញាបត្រ​​​ដោយវិធី​ជ្រើស​តាម​​សិក្ខាគារិក​

សាកលវិទ្យាល័យត្រាវិញទទួលដាក់​ពាក្យបរិញ្ញាបត្រ​ដោយ​វិធី​ជ្រើស​តាម​សិក្ខាគារិករហូតដល់ថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២០ ។

20200715 143654

20200715 143644

ឆ្នាំ ២០២០ សាកលវិទ្យាល័យ​ត្រាវិញ​ទទួលចុះឈ្មោះនៅ​ទូទាំងប្រទេសដែលមានមុខជំនាញចំនួន ៥៥ ដោយផ្តោតលើវិស័យ កសិកម្ម-ជលវប្បកម្ម បច្ចេកទេស-បច្ចេកវិទ្យា វិទ្យាសាស្ត្រ​សុខាភិបាល ភាសា​បរទេស ភាសា-វប្បធម៌-​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ សេដ្ឋកិច្ច-ច្បាប់ គីមី​អនុវត្តិ គរុកោសល្យ គ្រប់​គ្រងរដ្ឋបាល​សាធារណៈ ​គ្រប់​គ្រង​ការិយាល័យ ធ្មេញ-ថ្គាម-មុខ ទេសចរណ៍ ទ្រឹស្តី​នយោបាយ កិច្ច​ការសង្គម កីឡា និង​បម្រុង​មហាវិទ្យាល័យ។ល។ជាមួយនឹងវិធីជ្រើស​រើស​ដូច​ជា៖

វិធីទី ១៖ ជ្រើស​តាម​ពិន្ទុនៃការប្រឡងបញ្ចប់ទុតិយភូមិ​ឆ្នាំ ២០២០ ដែលប៉ាន់ស្មានប្រហែល ៤០% នៃចំនួន​សរុបសម្រាប់ការចូលរៀននៅគ្រប់មុខវិជ្ជា។

វិធីទី ២៖ ជ្រើស​តាម​លទ្ធផលនៃការសិក្សាវិទ្យាល័យ (ដោយមិនកំណត់​ឆ្នាំនៃបញ្ចប់ការសិក្សា) គម្រោង​ជ្រើស​ប្រហែល ៤៥% នៃចំនួន​សរុបសម្រាប់ការចូលរៀននៅ​គ្រប់​មុខជំនាញ​ លើកលែងតែផ្នែកពហុ​វេជ្ជសាស្រ្ត ធ្មេញ-ថ្គាម-មុខ និងឱសថ។

វិធីទី ៣៖ ជ្រើស​ផ្អែកលើពិន្ទុនៃការធ្វើតេស្តដើម្បីវាយតម្លៃពីសមត្ថភាពពី​សាកលវិទ្យាល័យជាតិហូជីមិញក្នុងឆ្នាំ ២០២០ ដែលត្រូវបានអនុញ្ញាតឱ្យចូលរៀននៅ​គ្រប់​មុខ​ជំនាញ លើកលែងតែផ្នែកពហុ​វេជ្ជសាស្រ្ត ធ្មេញ-ថ្គាម-មុខ ឱសថ និង​គរុកោសល្យ​មត្តេយ្យ​។

វិធីទី ៤៖ ជ្រើស​ផ្ទាល់និងអាទិភាពតាមទំរង់របស់​សាលានិងតាមបទបញ្ជារបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល (កំរិតពិន្ទុ ១០) គម្រោងជ្រើស​​មានប្រហែល ១២% ។ ក្នុងវិធីទី ៤ នេះអនុវត្តចំពោះករណី ២៖

ក្នុងនោះករណីទី ១ ជ្រើសចូល​​ផ្ទាល់​និងអាទិភាពតាមបទបញ្ជារបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ ករណី​ទី ២ ជ្រើសចូល​ផ្ទាល់និងអាទិភាពសម្រាប់​សិស្សមកពីវិទ្យាល័យជំនាញ ពី​វិទ្យាល័យលត់​ដំ​បំណិន​គរុកោសល្យ​ត្រាវិញ និង​វិទ្យាល័យ​ដែល​បាន​ចុះ​កិច្ច​សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យត្រាវិញ។ ល័ក្ខខ័ណ្ឌនៃការចុះឈ្មោះគឺបញ្ចប់ការសិក្សានៅវិទ្យាល័យ; ៣ ឆ្នាំនៅថ្នាក់ទី ១០ ទី ១១ និងទី ១២ ទទួលបានចំណាត់ថ្នាក់ល្អឬខ្ពស់ហើយមានអាកប្បកិរិយាល្អ។

វិធីទី ៥៖ ចំពោះមុខជំនាញដែលមាន​ជំនាញទេពកោសល្យ​។ សាកលវិទ្យាល័យត្រាវិញរៀបចំការប្រឡងផ្នែកទេព​កោសល្យ​ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ ខែសីហា។

វិធីទី ៦៖ ជ្រើស​​ផ្ទាល់​ថ្នាក់​សិក្សា​​បំរុងមហាវិទ្យាល័យសម្រាប់ករណី ៣០a ក្រុមគោលដៅ ១ តំបន់ ១ ។

សេចក្តីជូនដំណឹងអំពីការចូលរៀនឆ្នាំ ២០២០ ចុចលើ (https://www.tvu.edu.vn/xet-tuyen-dai-hoc-cao-dang-chinh-quy-2020/#thong_bao)

ល័ក្ខខ័ណ្ឌចូលរៀនសម្រាប់សាខាបណ្តុះបណ្តាលនីមួយៗនៅសាកលវិទ្យាល័យត្រាវិញ៖ https://www.tvu.edu.vn/thong-bao-xet-tuyen-cac-nganh-dai-hoc-va-nganh-cao-dang -muc-mam-mam-non-he-chi-quy-nam-2020 /

ពេលវេជ្រើសរើស​​តាម​វិធី​ផ្អែក​លើ​លទ្ធផល​ប្រ​ឡង​ទុតិយភូមិឆ្នាំ​២០២០ គឺ​យោង​តាម​កាល​បរិច្ឆេតរបស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល។ ចំពោះ​មុខ​ជំនាញ​ដែល​មាន​ប្រឡង​ទេពកោសល្យ​ សាលា​នឹង​ទទួល​ដាក់​ពាក្យ​ប្រ​លង​ចាប់​ពី​ថ្ងៃទី ២២ ខែមិថុនាដល់ថ្ងៃទី ៥ ខែសីហា និង​រៀប​ចំ​ប្រ​ឡងនៅ​ថ្ងៃ​ទី ១៥ ដល់ ២០ ខែ​សីហា។

សាលាអនុវត្តគោលនយោបាយ​ ឥតគិតថ្លៃសិក្សា​ចំពោះមុខ​ជំនាញអប់រំ​មតេយ្យ បឋមសិក្សា អក្សរសាស្ត្រ ភាសាខ្មែរ ប្រគំ​ឧបករណ៍​តន្ត្រី​ប្រពៃណី។ ក្រៅពីនេះនិស្សិតផ្នែកចិញ្ចឹមសត្វទទួលបានអាហារូបករណ៍ស្មើនឹង ៣០% នៃថ្លៃសិក្សា។

ជាពិសេសនិស្សិតស្រីទទួលបានអាហារូបករណ៍ប្រចាំឆ្នាំស្មើនឹង ៥០% នៃថ្លៃសិក្សា ដែល​សិក្សាលើមុខជំនាញដូចជាវិស្វកម្មសំណង់​ចរាចរណ៍ វិស្វកម្មសំណង់ វិស្វកម្មមេកានិក វិស្វកម្មអគ្គិសនី - អេឡិចត្រូនិចត្រួតពិនិត្យនិងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម វិស្វកម្មរថយន្ត។ ដោយឡែកសម្រាប់វិស្វកម្មគីមីវិទ្យា​និស្សិតស្រី​ថែម​ទទួលអាហារូបករណ៍ប្រចាំឆ្នាំស្មើនឹង ៣០% នៃថ្លៃសិក្សា។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ជ្រើស​ចូល​បរិញ្ញាបត្រ​​​ដោយវិធី​ជ្រើស​តាម​​សិក្ខាគារិក​