សិក្ខាសាលា​ស្វែង​រក​ដំណោះ​ស្រាយ​វប្បធម៌ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅ​តំបន់​តៃ​ណាមបូ

នាថ្ងៃទី ១៧ ខែសីហា សាកលវិទ្យាល័យត្រាវិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិស្តី​អំពី «វប្បធម៌ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់តៃ​ណាម​បូ(តំបន់និរតី) - បរិការណ៍និងដំណោះស្រាយបច្ចុប្បន្ន» ដោយមានការចូលរួមពីអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង វិទ្យាស្ថាននិងសាកលវិទ្យាល័យ​នានា​។ គណៈកម្មាធិការរៀបចំសិក្ខាសាលាបានថ្លែង​ថា ក្នុងរយៈពេលដ៏ខ្លីក្រុម​ការ​ងារ​ទទួល​បាន​​អត្ថបទស្រាវជ្រាវ​​ចំនួន ៥៨។ ប្រការ​​នេះ​ស​ឱ្យ​ឃើញ​ថាបញ្ហាវប្បធម៌ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅតំបន់​តៃ​ណាម​បូ​បាន​ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង អ្នក​ស្រាវជ្រាវ​ព្រម​ទាំង​និស្សិតនិងសិក្ខាកម្មមួយ​ចំនួន​ធំ​។

IMG 5425

សាស្ត្រាចារ្យបណ្ឌិត ផាម ទៀត​ ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា អត្ថបទ​ស្រាវជ្រាវ​ដែល​បាន​ជ្រើសរើស​​ដាក់​ក្នុងកម្រង​សិ​ក្ខាសាលានេះ ជា​ទូទៅ​បាន​បង្ហាញ​នូវ​​បរិការណ៍​ពិតនៃ​​វប្បធម៌តំបន់តៃ​ណាម​បូ​កំពុង​ប្រឈម​ និង​ស្នើ​នូវ​ដំណោះស្រាយដែល​សម​ស្រប​នឹងបរិបទ​ថ្មី​ក្នុង​​ការអភិវឌ្ឍប្រកបដោយចីរភាព។

IMG 20200817 142653-1536x1152

ប្រធានបទចម្បង​ដែលត្រូវបានវិភាគរួមមាន៖ កំណត់ទំនាក់ទំនងរវាងវប្បធម៌តំបន់​តៃ​ណាមបូ​និងការអភិវឌ្ឍប្រកបដោយចីរភាព; កំណត់អត្តសញ្ញាណលក្ខណៈនិងគុណតម្លៃនៃវប្បធម៌នៅតំបន់តៃ​ណាមបូ​ពីទិដ្ឋភាពនានាដូចជា៖ ទីតាំង​ប្រវត្តិសាស្ត្រ ភាសា ជំនឿ សាសនា ការអប់រំ វប្បធម៌ សិល្បៈ អាហារ បរិស្ថាន... នៃ​ប្រជាជនដែល​រស់​នៅ​តំបន់នេះ; មេរៀនដែលទទួលបានពីតំបន់​និងប្រទេស​នានាលើ​ពិភពលោកក្នុងការលើកកម្ពស់តួនាទីយ៉ាងសកម្មនៃវប្បធម៌ដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់; វិភាគបរិការណ៍​បច្ចុប្បន្ននិងស្នើនូវ​ដំណោះស្រាយដើម្បីទាញយកគុណតម្លៃវប្បធម៌តំបន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍ប្រកបដោយចីរភាពនៅតំបន់តៃ​ណាមបូ​និយាយ​ដោយ​ឡែក និង​នៅ​ទូទាំង​ប្រទេសនិយាយ​រួម។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាសាលា​ស្វែង​រក​ដំណោះ​ស្រាយ​វប្បធម៌ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅ​តំបន់​តៃ​ណាមបូ