សាកលវិទ្យាល័យ​​ត្រាវិញ​ទទួល​ជ័យលាភី​លេខ​ពីរ​ក្នុង​កម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់អាវ​វែង​ប្រពៃណីវៀត​ណាម​ឆ្នាំ២០២០

នាល្ងាចថ្ងៃទី ១៣ ខែតុលានេះ សមាគមសហព័ន្ធនារីខេត្តត្រាវិញ​បានសហការជាមួយមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តត្រាវិញរៀបចំកម្មវិធី​បង្ហាញម៉ូតសម្លៀកបំពាក់អាវ​វែង​ប្រ​ពៃណី​វៀត​ណាម​ដែល​មាន​ប្រធាន​បទ​ថា៖ គោរពតម្លៃអាវវែង​និងសម្រស់នារីវៀត​ណាម។

Hong Gam TVU

បេក្ខនារី​ ង្វៀន ធី ហុងហ្គាំ ទទួល​ជ័យ​លាភីលេខ​២ ដែលមកពី​សាកលវិទ្យាល័យ​ត្រាវិញ

កម្មវិធីនេះបានរៀប​ចំ​ឡើងនៅសាកលវិទ្យាល័យត្រាវិញ និងទាក់ទាញបេក្ខនារីរាប់រយនាក់ដែលជាសមាជិក​សហជីព បុគ្គលិក និង​និស្សិតដាក់​ពាក្យចូលរួម។ យោងតាមព័ត៌មានពីគណៈកម្មាធិការរៀបចំកម្មវិធីឆ្នាំនេះមានបេក្ខជន​ចូលរួមបើ​ចែក​ជា​ក្រុម​មាន​ចំនួន១៩ ក្រុម។

បេក្ខជន​ទាំង​ឡាយ​ឆ្លង​កាត់​ការ​បង្ហាញ​ម៉ូដអាវ​វែង​ប្រពៃណី​វៀត​ណាម និងឆ្លើយសំនួរពាក់​ព័ន្ធ​ដល់ សោភ័ណ​ភាពនិងតម្លៃវប្បធម៌របស់អាវ​វែង​ប្រពៃណី​វៀត​ណាម​ បង្ហាញ​តាម​បែប​ឈុត​ឆាកឬ​សម្តែង​លក្ខណៈ​ជាក្រុម។ ក្រុមនីមួយៗមានសមាជិក ៧ នាក់ចូលរួម។

សាកលវិទ្យាល័យត្រាវិញមានបេក្ខជន​ចូល​រួមចំនួន​​៣ក្រុម។ លទ្ធផលទទួល​បាន​គឺ ​បេក្ខនារី​ ង្វៀន ធី ហុងហ្គាំ ទទួល​ជ័យ​លាភី​លេខ​ពីរដែល​តំណាង​មក​ពី​សាកលវិទ្យាល័យ​ត្រាវិញ​។ ទន្ទឹម​នឹង​នោះ​ គណៈកម្មការក៏​បាន​ប្រគល់​ជ័យលាភីលេខ១​ មួយ​រង្វាន់​ដល់​សហព័ន្ធ​ពលកម្ម​​ខេត្តត្រាវិញ និងលេខ៣ មួយ​រង្វាន់ដល់​សមាគមសហព័ន្ធ​នារី​ស្រុក​កូវ​កែ និងរង្វាន់​លើក​ទឹក​ចិត្ត​ដល់​អង្គ​ភាព​ពីរ​ទៀត។

ការបង្ហាញម៉ូតសម្លៀកបំពាក់អាវវែង​ប្រ​ពៃណី​វៀត​ណាម​ឆ្នាំ​ ២០២០ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាព​ប្រ​ចាំ​ឆ្នាំ​ក្នុងឱកាសអបអរសាទរទិវានារីវៀតណាម ២០ តុលា និងអបអរសាទរមហាសន្និបាតលើកទី XI នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ។

unnamed-2-1z2133547907305 70ede32866366096f6326c64bc88dc62z2133547952047 47a6159fc41edb1882d6ffbe02af9555

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​​ត្រាវិញ​ទទួល​ជ័យលាភី​លេខ​ពីរ​ក្នុង​កម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់អាវ​វែង​ប្រពៃណីវៀត​ណាម​ឆ្នាំ២០២០