អនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ​អភិវឌ្ឍ​​ចីរភាព

នាព្រឹកថ្ងៃទី ២៣ ខែតុលា សាកលវិទ្យាល័យត្រាវិញ (TVU) បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រស្តីអំពី៖ អនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ​ក្នុងវិស័យកសិកម្មនិងជលវប្បកម្ម​ប្រកបដោយចីរភាពលើកទី២ នាឆ្នាំ ២០២០។

122158492 2091101201020346 6828701218140477782 n

អ្នកចូលរួមវេទិកា​រួម​មានអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ​និង​វិទ្យាស្ថានស្រាវជ្រាវក្នុងតំបន់តៃ​ង្វៀន(ខ្ពង់រាប)​ និងតំបន់​ណាម​បូ (ភូមិភាគខាងត្បូង) ក៏ដូចជាអ្នកជំនាញអន្តរជាតិមួយចំនួន។

មាន​សុន្ទរកថាបើកអង្គ​ប្រ​ជុំ លោក​បណ្ឌិត ង្វៀន មិញហ្វា សាកលវិទ្យាធិការរងនៃ TVU មានប្រសាសន៍ថា៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល TVU មិន​បង្អាក់បង្អង់​​ភាព​ច្នៃប្រឌិត និងកែលម្អសកម្មភាព​បណ្តុះ​បណ្តាល​និង​ស្រាវជ្រាវ​ គឺ​មាន​ការ​ជំរុញ​រហូត​ដើម្បីឆ្លើយតបទៅ​នឹងតម្រូវការជាក់ស្តែង លើកកម្ពស់សកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ។ នេះត្រូវបានគេចាត់ទុកថាជាបេសកកម្មដ៏មានសារសំខាន់និងជាគោលដៅឈានមុខគេនៅក្នុងរយៈពេលបច្ចុប្បន្ននៃការច្នៃប្រឌិតនិងការធ្វើសមាហរណកម្មអន្តរជាតិនៃ TVU ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជីវសាស្រ្តនិងបរិស្ថានបង្កើតក្រប​ខណ្ឌសម្រាប់គ្រូនិងនិស្សិតក្នុង​ការ​សិក្សានិងចែករំលែកបទពិសោធន៍ពីអ្នកវិទ្យាសាស្ត្រក្នុងស្រុក។ ដើម្បីឱ្យអ្នកវិទ្យាសាស្ត្រចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីមាន​វិធានការ​បង្ការ​​អាកាសធាតុប្រែប្រួល។ ចូលរួមលើកកម្ពស់ការយល់ដឹងដើម្បីមើលឃើញពីសារៈសំខាន់នៃការស្រាវជ្រាវវិទ្យាសាស្ត្រក៏ដូចជាការប្រកាសផ្សាយអត្ថបទ​អន្តរជាតិស្តីពីវិស័យវិទ្យាសាស្ត្រនៅក្នុងប្រទេសនិងពិភពលោកនាពេលបច្ចុប្បន្ន។

បទបង្ហាញដែលត្រូវបានបង្ហាញនៅអង្គ​សិក្ខា​សាលា​បានផ្តល់ទិស​ដៅ​សម្រាប់ការស្រាវជ្រាវនិងការអនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ​ក្នុងវិស័យកសិកម្មនិងជលវប្បកម្ម​ប្រកបដោយចីរភាព។ ជាមួយនឹងរបាយការណ៍ចំនួន ៧ នៅក្នុងអង្គ​ប្រជុំពេញអង្គបញ្ជាក់ពីបញ្ហាជាច្រើនទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ទាក់ទងនឹងបញ្ហាផលិត​ប្រកបដោយចីរភាព។

លោក​បណ្ឌិត​ វ៉ តុង ស្វឹក មក​ពី​សាកលវិទ្យាល័យ​ណាមកឹង​ធើ មាន​បាឋកថា​ស្តីអំពី​ ផលិតកសិកម្មសម្របនឹងគ្រោះរាំងស្ងួតជ្រាប​ទឹក​ប្រៃនៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ លោក​បានបង្ហាញ​ពីបញ្ហាប្រែប្រួលអាកាសធាតុគឺ​ជា​ការពិតនិងវិធីបង្ការ​ សម្របក្នុង​ការ​ផលិត​កសិកម្មដោយ​​មាន​ប្រសិទ្ធភាព។

ទាក់ទងនឹងការអនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ​ក្នុងវិស័យ​កសិកម្ម​ អ្នកស្រី​បណ្ឌិត ទ្រិញ ង៉ុក អាយ មក​ពី​សាកលវិទ្យាល័យ​ត្រាវិញ មាន​បាឋកថា​ស្តីពី​ តួនាទីរបស់ហ្សែន RsMYB1 ក្នុងការបង្កើនសមត្ថភាពបរិមាណ anthocyaninនិងសមត្ថភាពទប់ទល់ abiotic stress។ ការស្រាវជ្រាវបង្ហាញថាការផ្ទេរហ្សែនពីមើមឆៃថាវ(beet) ​ទៅដើម​ផ្កា​រំយោលយក្ស(petunia) បង្កើនសមត្ថភាព​​ប្រឈម​នឹង​​​អាកាសធាតុប្រែប្រួល​។ លោកបណ្ឌិតង្វៀន មិញ ចឺង អនុប្រធានវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្រ​នៃ​សាកលវិទ្យាល័យកឹង​ធើ បានបញ្ជាក់ច្បាស់ពីតួនាទីរបស់ Brassinosteroid ក្នុង​ការ​សម្រប​សម្រួល​កំណើននិងបង្កើនភាពប្រឈម​ចំពោះ​​រុក្ខជាតិ។ល។

122464811 348244309960440 8714021333848696678 n

នៅពេលរសៀលនៃថ្ងៃដដែលសិក្ខាសាលាបានចែកជា​ក្រុម​គណៈកម្មការដោយផ្តោតលើវិស័យបច្ចេកវិទ្យា​ជីវរុក្ខ- ជីវគីមី ​ក្រុម​គណៈកម្មការបច្ចេកវិទ្យា​ជីវសាស្ត្រអតិសុខុមប្រាណ - បរិស្ថាន ​ក្រុម​គណៈកម្មការ ជលវប្បកម្មនិងវិទ្យាសាស្ត្របសុពេទ្យ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ​អភិវឌ្ឍ​​ចីរភាព