សិក្ខាសាលាស្តីពី៖ សិល្បៈនាដសាស្ត្រយូរកេរ្តិ៍-១០០ឆ្នាំ​កកើតនិងអភិវឌ្ឍ

នាព្រឹកថ្ងៃទី ២៥ ខែតុលានេះ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញបានសហការជាមួយសាកលវិទ្យាល័យត្រាវិញរៀបចំសិក្ខាសាលាស្តី​អំពី«សិល្បៈនាដសាស្ត្រយូរកេរ្តិ៍ - ១០០ ឆ្នាំកកើត​និងអភិវឌ្ឍ»។ សិក្ខាសាលានេះ ប្រព្រឹត្តិ​ឡើង​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ និង​បាន​ទាក់ទាញស្ថាប័នគ្រប់​គ្រង​ អ្នកជំ​នាញ​ អ្នក​​ស្រាវជ្រាវ​ សិល្បករ សិល្បការនី​ចំនួនជាង ២០០នាក់ នៅ​បណ្តា​ខេត្តភូមិភាគ​ខាង​ត្បូងនៃ​ប្រទេស​វៀតណាម​​​អញ្ជើញ​ចូល​រួម។

IMG 6246

IMG 6273IMG 6285

សិក្ខាសាលាផ្តោតសំខាន់លើ​ការ​ពិគ្រោះ​យោបល់​​​និងផ្តល់​អនុសាសន៍​ផ្សេងៗ​ រវាង​អ្នកសិក្សា​ស្រាវជ្រាវ​ ​សិល្បករ សិល្បការនី ​និង​​អ្នក​គ្រប់​គ្រង ដើម្បី​​ធ្វើ​ឱ្យលេច​ធ្លោ​ឡើង​នូវ​ទម្រង់​សិល្បៈ​នាដសាស្ត្រ​យូរកេរ្តិ៍ (ល្ខោន​បាសាក់) ដែល​បាន​​កកើត​និង​អភិវឌ្ឍ​អស់​រយៈ​ពេល ១០០ឆ្នាំ។

IMG 6372

 

ថ្លែងសុន្ទរកថាបើកនៃ​អង្គ​សិក្ខាសាលា​ លោក យឿង ហ្វាងស៊ុំ សមាជិកគណៈកម្មាធិការបក្សខេត្ត នាយកនៃ​មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តត្រាវិញបានគូស​បញ្ជាក់ថា៖ សិល្បៈនាដសាស្ត្រ​យូរកេរ្តិ៍​ជា​ទម្រង់សិល្បៈ​មួយដ៏​ពិសេសដែល​កើត​ឡើង​ពី​​ស្នាដៃ​​របស់ជន​រួម​ជាតិ​ខ្មែរនៅតំបន់វាល​រាប​ទន្លេគឺវ​ឡុង និងបាន​រួម​​ចំណែក​យ៉ាងសកម្ម​និង​​សំខាន់​ក្នុង​ជីវភាព​រស់​នៅ​ និង​បាន​ជំ​នួយ​ដល់​​​​ស្មារតី កម្លាំង​ចិត្ត​ដល់​​ប្រ​ជាជន ​ជំ​នះរាល់ការលំបាកក្នុងជីវិត។

IMG 6392

មាន​របាយការណ៍ជូនអង្គសិក្ខាសាលា លោកបណ្ឌិត ផាម ទៀតខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញនិង​ជា​ប្រធាននៃ​គណៈកម្មាធិការរៀបចំសិក្ខា​សាលា​ថ្លែង​ថា៖ សមិទ្ធផលនៃសិល្បៈនាដ​សាស្ត្រ​​យូរកេរ្តិ៍ បានបង្កើតនូវ​​កម្លាំង​ចលករ ជំរុញ​ឱ្យ​ក្រុម​សិល្បៈ​ សិល្បករ សិល្បការនី ប្រ​ជាជន​ខ្មែរ​ស្រឡាញ់​ចូល​ចិត្ត​ និង​បន្ត​ស្ថាបនា​ លើក​កម្ពស់ ​រួមចំណែកក្នុងការសម្តែង អភិរក្សនូវ​ទម្រង់​សិល្បៈ​នេះ​​ឱ្យ​កាន់តែប្រសើរនិងបោះសាយ​​សំឡេង​ជាងមុន។

អង្គ​សិក្ខាសាលា​ទទួល​បាន​អត្ថបទ​ស្រាវជ្រាវ​ចំ​នួន ៤០ និង​ជ្រើស​ចេញនូវ​​អត្ថបទ​ចំនួន ៦ ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ចែក​ជូនទស្សនិកជន​​និង​អង្គ​សិក្ខា​សាលា​ទាំង​មូល។​ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ​ អ្នក​ចូល​រួម​ក៏​បាន​ទស្សនា​នូវ​ឈុត​សម្តែងខ្លី​អំពី​​សិល្បៈ​នាដ​សាស្ត្រ​យូរកេរ្តិ៍​ និង​ការ​ប្រគំ​តន្ត្រី របាំ ចំរៀង​​ប្រជាប្រិយ ​ពោពេញ​ដោយភាព​ប៉ិនប្រសប់របស់​សិល្បករ​ សិល្បការនី​ គួរ​​ជាទី​​មោទកៈ។

បច្ចុប្បន្ន​ សិល្បៈនាដសាស្ត្រ​យូរកេរ្តិ៍​ នៃ​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ត្រូវបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ថាជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ដែល​ជា​ទម្រង់សិល្បៈនាដ​ប្រជាប្រិយ (យោងតាមសេចក្តីសម្រេច លេខ 2684/QĐ-BVHTTDL ចុះថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៤ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍) និង​ទទួលបានមេដាយមាសនៅមហោស្រពសិល្បៈនាដអាជីពនៅឃ្វីញ៉ឺន (ប៊ិញឌីញ)។ សិល្បៈនាដសាស្ត្រ​យូរកេរ្តិ៍​ ថែមទាំង​បាន​​ទទួល​ស្គាល់​ថាជា «ទម្រង់​សិល្បៈ​នាដសាស្ត្រ​ជន​ជាតិ​ក្នុងប្រព័ន្ធនាដសាស្ត្រ​ប្រពៃណីរបស់វៀតណាម»ផង​ដែរ​។

IMG 6437IMG 6524

IMG 6345

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាសាលាស្តីពី៖ សិល្បៈនាដសាស្ត្រយូរកេរ្តិ៍-១០០ឆ្នាំ​កកើតនិងអភិវឌ្ឍ