បើកការប្រកួតកីឡាបាល់ទាត់និស្សិត TVU League

(TVU) - នាព្រឹកថ្ងៃទី ២៥ ខែតុលា ការប្រកួតបាល់ទាត់លើកដំបូងនៃ TVU League ដែលរៀបចំឡើងដោយសាកលវិទ្យាល័យត្រាវិញ ត្រូវបានបើកជាផ្លូវការក្នុងគោលបំណងជំរុញចលនានៃការហ្វឹកហាត់កាយសម្បទានិងបង្កើតទីលានលត់​ដំ​សម្រាប់​និស្សិត។

YI9 3572

ការប្រកួតបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែតុលានិងបញ្ចប់នៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២០ ដោយប្រមូលផ្តុំក្រុមបាល់ទាត់ចំនួន ៨ ក្រុមមកពីមហាវិទ្យាល័យផ្សេងៗគ្នាចំណុះ​សាកលវិទ្យាល័យត្រាវិញ​។

YI9 3399

លោក ទ្រឿង ទ្រីវូ សមាជិកក្រុមប្រឹក្សាភិបាល​នៃសាកលវិទ្យាល័យត្រាវិញបានថ្លែង​ថា៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សាកលវិទ្យាល័យត្រាវិញរៀបចំកម្មវិធីប្រកួតធំបង្កើត​ទីលាន​កំសាន្ត​សម្រាប់និស្សិត។លោកបានបន្ថែមថា“កម្មវិធីសិក្សា​ដែល​ពេញលេញមិនត្រឹមមានតែ​បណ្តុះ​បណ្តាល​​​ចំណេះដឹង​ប៉ុណ្ណោះទេ ប៉ុន្តែត្រូវអប់រំ​មនុស្ស​​ឱ្យ​ក្លាយ​ជា​មនុស្ស​មាន​សមត្ថភាព​ទាំង​បំណិន​ទន់ ទាំង​កាយសម្បទារឹងមាំ។​ កីឡា​បាល់ទាត់មិនត្រឹមតែជាល្បែងសម្រាប់ការកម្សាន្តប៉ុណ្ណោះទេ ក៏ជាការងារសំខាន់មួយផងដែរនៅក្នុងវិស័យបណ្តុះបណ្តាល ការអប់រំនាពេលបច្ចុប្បន្ននេះ”។

YI9 3426

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើកការប្រកួតកីឡាបាល់ទាត់និស្សិត TVU League