កាត់​បន្ថយ​ថ្លៃសិក្សានិងឧបត្ថម្ភថវិកាសម្រាប់និស្សិត​រង​គ្រោះ​ធម្មជាតិ​នៅ​ភូមិ​ភាគ​កណ្តាល​​

នាព្រឹកថ្ងៃទី ២៨ ខែតុលា លោក បណ្ឌិត ង្វៀន មីញ​ហ្វា សាកលវិទ្យាធិការរង​នៃសាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា៖ កំណត់ត្រាទឹកជំនន់បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនៃ​ប្រជាជននៅភូមិ​ភាគ​កណ្តាលនៃ​ប្រទេសវៀតណាម។ ផ្ទះជាច្រើនត្រូវបានលិច​ដោយទឹកជំនន់ ដំណាំខូចខាតយ៉ាងធ្ងន់​ធ្ងរ ក្រុមគ្រួសារជាច្រើនត្រូវ​រង​គ្រោះ​ទឹកជំនន់។ល។ ក្នុងនោះមានក្រុមគ្រួសារ​របស់​និស្សិតកំពុង​សិក្សា​នៅ​សាកលវិទ្យាល័យត្រាវិញ។

giamhocphi1-1463x1536

ថ្នាក់ដឹកនាំសាលាបានអំពាវនាវដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យទាំងមូល មាន​ចិត្ត​ចូលរួមចែក​រំលែក​តាម​សទ្ធា​ ​ដល់​ប្រ​ជា​ជន​នៅភាគកណ្តាលនៃ​ប្រទេសវៀតណាម ជំនះគ្រោះមហន្តរាយទឹកជំនន់ដោយសកម្មភាពជាក់ស្តែង គឺការកាត់បន្ថយថ្លៃសិក្សា ៥០% និងប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅដល់សិស្សនៅតំបន់ភូមិភាគ​កណ្តាល​។ ជាក់ស្តែងសាលានឹងកាត់បន្ថយ ៥០% នៃថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ និងជួយឧបត្ថម្ភ ១ លានដុងក្នុងមួយខែសម្រាប់នស្សិត​ម្នាក់ៗ និង​ផ្តល់ក្នុងរយៈពេល ១០ ខែ។ ភ្លាមៗនោះ ​និស្សិតចំនួន ៨ នាក់ដែលមាន​គ្រួសាររងគ្រោះដោយសារទឹកជំនន់ទទួលបាន​ប្រាក់​ឧបត្ថម្ភ​។ សាលាបន្តត្រួត​​ពិនិត្យ​ចំពោះ​ជីវភាព​គ្រួសាររបស់​និស្សិត​ផ្សេងៗ​ទៀត​ដើម្បីអនុវត្តគោលនយោបាយឱ្យ​បានទាន់ពេលវេលាដល់សិស្ស។ សាកលវិទ្យាល័យត្រាវិញបាន​អំពាវ​នាវដល់​សប្បុរស​ជន​​​ មន្ត្រី បុគ្គលិក​​ សាស្ត្រាចារ្យ​ទាំង​ឡាយ​ ហើយ​ទទួល​បាន​ទឹក​ប្រាក់​​ចំនួន​ជាង ១០០ លាន​ដុង។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កាត់​បន្ថយ​ថ្លៃសិក្សានិងឧបត្ថម្ភថវិកាសម្រាប់និស្សិត​រង​គ្រោះ​ធម្មជាតិ​នៅ​ភូមិ​ភាគ​កណ្តាល​​