បន្ទប់​ស្វ័យសិក្សា​សម្រាប់និស្សិត៖ បើកទ្វារ​ ២៤ ម៉ោង​ក្នុង​សប្តាហ៍

ក្រៅ​ពី​ក្របខណ្ឌ​នៃ​លក្ខណៈវិនិច្ឆ័យសាកលវិទ្យាល័យ​បៃតងប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់​លើសមាមាត្រនៃមជ្ឈដ្ឋាន​បៃតងនៅតាមមណ្ឌល​សិក្សា​ និងការគ្រប់គ្រងកាកសំណល់ ធនធានទឹក ប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ក៏ដូចជាសមត្ថភាពសមាហរណកម្ម​គុណភាពនៃការអប់រំអន្ដរជាតិ... សាកលវិទ្យាល័យ​ត្រាវិញ​តែង​យកចិត្តទុកដាក់​រៀបចំទីកន្លែង​​សិក្សា​នានា ជាក់​ស្តែង​មាន​បន្ទប់​ស្វ័យ​សិក្សា​នៅមជ្ឈមណ្ឌលស្រាវ​ជ្រាវ​និង​ឯកសារ។ បន្ទប់ស្វ័យ​សិក្សា - ជាកន្លែងមួយ​ដែលមានម៉ាស៊ីនត្រជាក់ ប្រព័ន្ធ Wifi គ្រប់​គ្រាន់ ជាទី​កន្លែងដ៏ល្អសម្រាប់ការ​សិក្សាជាក្រុម និស្សិត​អាច​មាន​​គំនិត​ផ្តួចផ្តើមនៃ​ការ​ច្នៃ​ប្រឌិត​ និងមាន​ការ​ដោះដូរ​បទ​ពិសោធ​នៅ​ក្រៅ​ម៉ោងសិក្សា។

IMG 9368

ទីនេះក៏ជាទី​ពេញ​និយម​សម្រាប់​និស្សិតនៅ​​រដូវ​កាល​ប្រ​ឡងម្តងៗ​ដូច្នេះបន្ទប់ស្វ័យ​សិក្សាដោយខ្លួនឯងក៏មានចំនួនច្រើនជាងធម្មតាដែរ។ នៅ​ខាង​ក្រៅ​បន្ទប់ ក៏​មានរៀប​ចំ​តុ កៅ​អី សម្ភារៈ​ឧបទេស​គ្រប់​គ្រាន់ ប្រកប​ដោយ​បរិវេណ​ធំទូលាយ មានម្លប់​ដើមឈើធំៗ និងខ្យល់អាកាសត្រ​ជាក់​ល្អ និស្សិតមានជំរើសជាច្រើន។

ជា​ពិសេស​បន្ទប់​ស្វ័យ​សិក្សា​តែង​បើក​ទ្វារ​ ២៤/២៤​ ម៉ោង​ក្នុង​សប្តាហ៍។ និស្សិត ថៃ សឺនកា សិក្សា​ថ្នាក់គ្រប់គ្រងបដិសណ្ឋារកិច្ចឆ្នាំ ២០១៩ ប្រាប់​ឱ្យ​ដឹងថា៖ សម្រាប់និស្សិត ការសិក្សាដោយខ្លួនឯងគឺចាំបាច់ណាស់។ ក្រៅពីរៀននៅក្នុងថ្នាក់ និស្សិត​ភាគច្រើនត្រូវសិក្សាដោយខ្លួនឯងដើម្បីស្វែងយល់ចំណេះដឹងឱ្យ​បាន​ស៊ីជម្រៅ។ បន្ទប់ស្វ័យ​សិក្សា ដែល​មាន​ទីតាំង​នៅ​ជាន់​ក្រោម​នៃ​​មជ្ឈមណ្ឌលស្រាវជ្រាវ​និង​ឯកសារ គឺជាជំរើស​ដ៏​ប្រ​សើរ​សម្រាប់​យើង​ខ្ញុំ។

មាន​យោបល់ដូចគ្នានេះ​ដែរ​​ អ្នក​ស្រី ហ្វិញ ទ្រឿង​ អៀនវី សិក្សា​ថ្នាក់អនុបណ្ឌិត​នីតិសាស្ត្រឆ្នាំ ២០១៩ និយាយថា៖ ខ្ញុំ​តែង​មក​បន្ទប់​ស្វ័យ​សិក្សានៅ​ទី​នេះ ដើម្បី​​ធ្វើ​មេរៀន​រហូត​ដល់​យប់​ជ្រៅ។ ខ្ញុំ​មាន​ម្ចាស់​ការ​ក្នុង​ការ​ស្រាវជ្រាវ ព្រោះថា​​នៅ​ទីនេះ​មាន​បរិយាកាស​ល្អ មាន​ឯកសារ​ច្រើន និង​អាចពិគ្រោះ​យោបល់​យ៉ាង​ងាយ​ស្រួលបំផុត។​

សាកលវិទ្យាល័យត្រាវិញ មាន​ការ​វិនិយោគពេញ​លេញ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ទាំងសម្ភារៈឧបទេស កន្លែង​ស្វ័យ​សិក្សាសម្រាប់​និស្សិត​មាន​ច្រើន​និង​ធំទូលាយ។ ​មជ្ឈមណ្ឌលស្រាវជ្រាវ​និង​ឯកសារ បំពាក់​ដោយ​សម្ភារៈឧបទេស​ទំនើបៗ ដោយមានប្រព័ន្ធម៉ាស៊ីនត្រជាក់ អ៊ីនធឺណេត ​ប្រភព​ឯកសារ​សម្បូរ​បែប​ទាំងភាសារជាតិ​ និង​ភាសា​​បរទេសនៅគ្រប់​វិស័យ​។

thuvien-tvu-2020DJI 0004111

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បន្ទប់​ស្វ័យសិក្សា​សម្រាប់និស្សិត៖ បើកទ្វារ​ ២៤ ម៉ោង​ក្នុង​សប្តាហ៍