គំនិតផ្តួចផ្តើមរបស់និស្សិតសាកលវិទ្យាល័យត្រាវិញក្នុងកម្មវិធី «និស្សិតផ្តើមអាជីវកម្ម» ឆ្នាំ២០២០
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 12 វិច្ឆិកា 2020
- ចុចដង៖ 674
កន្លងទៅថ្មីៗនេះ នៅថ្ងៃទី ០២ ខែវិច្ឆិកា ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសបញ្ជីឈ្មោះនៃគម្រោងនានាដែលបានឈានចូលវគ្គបណ្តុះបណ្តាល វគ្គជ្រើសរើស និងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡង«និស្សិតផ្តើមអាជីវកម្ម»ឆ្នាំ ២០២០។
តាមបញ្ជីឈ្មោះនោះ និស្សិតសាកលវិទ្យាល័យត្រាវិញមានគម្រោងពីរដែលបានឈានចូលក្នុងជុំបណ្តុះបណ្តាល ជ្រើសរើស និងផ្តាច់ព្រ័ត្រ គឺគម្រោង«ម្សៅធ្មៅ(ពួកទាល់ ខ្មូវ ស្រុកខ្លះហៅថាប្រថៀង)ផលិតផលកសិកម្មដើម្បីសុខភាព-KLEN FARM» នៃក្រុមនិស្សិត សឺនថាយង្វន(ជំនាញច្បាប់ព្រហ្មទណ្ឌ) ង្វៀនថាញ់ត្រា(ជំនាញឱសថវិទ្យា) ហាធីយីមឃ្វៀន (ជំនាញបច្ចេកវិទ្យាអាហារ)និង ង្វៀនធីង៉ុកមី (ជំនាញភាសាអង់គ្លេស)។
និងគម្រោង «ផលិតផលទឹកផ្លែចាកបំពង់»នៃក្រុមនិស្សិត ង្វៀនបាឡុក (ជំនាញបច្ចេកវិទ្យាគីមីសាស្ត្រ) ឡឹមធីង៉ុកអៀន (ជំនាញគ្រប់គ្រងពាណិជ្ជកម្ម) ង៉ូភឿកឡុក (ជំនាញបច្ចេកវិទ្យាគីមីសាស្ត្រ) និង ហូធីធៀនថាញ់ (ជំនាញភាសាអង់គ្លេស)។
«ម្សៅធ្មៅផលិតផលកសិកម្មដើម្បីសុខភាព- KLEN FARM» គឺជាផលិតផលដែលផលិតចេញពីមើមធ្មៅសុទ្ធដែលដាំដោយប្រើជីសរីរាង្គ។ ដើម្បីបង្កើតភាពសម្បូរបែបនៃផលិតផលគម្រោងក៏បានច្នៃឱ្យមានប្រភេទផ្សេងៗដូចជា៖ ម្សៅធ្មៅជាតិរមៀតទឹកឃ្មុំ, ម្សៅធ្មៅជាតិផ្កាអញ្ជ័ន, ម្សៅធ្មៅជាតិផ្កាម្លិះ...
«ទឹកផ្លែចាកបំពង់” ជាផលិតផលស្អាតដែលមានរស់ជាតិធម្មជាតិដោយមិនប្រើសារធាតុគីមីឬជាតិការពារក្នុងការផលិតឡើយ។ ផលិតផលនេះត្រូវបានដាក់ដបដែលមានចំណុះ ៣៣០ml។ ផលិតផលនេះប្រើជាគ្រឿងភេសជ្ជសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ បង្ការលើសទម្ងន់ មានផ្ទុកសមាសធាតុបង្ការអុកស៊ីស្សែនីយកម្ម មានប្រយោជន៍សម្រាប់សុខភាព។
វគ្គបណ្តុះបណ្តាលជ្រើសរើសនិងផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡង «និស្សិតផ្តើមអាជីវកម្ម»ឆ្នាំ ២០២០ ត្រូវបានគេរំពឹងថានឹងរៀបចំឡើងនៅថ្ងៃទី ១៨ និង ១៩ ខែធ្នូឆ្នាំ ២០២០ នៅសាកលវិទ្យាល័យគរុកោសល្យ៍បច្ចេកទេសទីក្រុងហូជីមិញ។