ពិនិត្យសុខភាពសម្រាប់កុមារដោយអត់គិតថ្លៃ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 12 វិច្ឆិកា 2020
- ចុចដង៖ 498
នាព្រឹកថ្ងៃទី ៣១ ខែតុលាមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញបានបើកការត្រួតពិនិត្យនិងចែកចាយថ្នាំដោយឥតគិតថ្លៃដល់កុមារអាយុ ០-៥ ឆ្នាំនៅខេត្តត្រាវិញ។
កុមារទាំងឡាយបានពិនិត្យផ្ទាល់ដោយវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យកុមារទីក្រុងហូជីមិញ និងមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ រួមមាន ត្រួតពិនិត្យសន្ទស្សន៍ទម្ងន់ កម្ពស់ ការត្រួតពិនិត្យទូទៅ និងទទួលបានការណែនាំនូវរបៀបជ្រើសយកអាហារដែលបំប៉នរាងកាយទៅតាមវ័យនីមួយៗនៃកុមារ។
មានកុមារជាង ៩០ នាក់បានត្រួតពិនិត្យ និងឪពុកម្តាយទទួលបានការពិគ្រោះយោបល់ពីគ្រូពេទ្យ អំពីការបំប៉នចំណីអាហារ ផាសុកភាព ក៏ដូចការថែទាំ និងបង្ការរោគជំងឺផ្សេងៗសម្រាប់កុមារពេលនៅផ្ទះ។