និស្សិត​ IT នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ចូល​រួម​ទិវា​ការ​ងារ​នៅ​កឹង​ធើ

នាថ្ងៃទី ៧ ខែវិច្ឆិកា ក្រុម​និស្សិត​ IT នៃ​សាកលវិទ្យាល័យត្រាវិញចំនួន ៤៥ នាក់ បានចូលរួមទិវា​ការ​ងារ​​លើ​វិស័យ​ព័ត៌មានវិទ្យា​ដែលប្រារព្ធឡើង​នៅសាកលវិទ្យាល័យកឹង​ធើ។

IMG 6323

ទិវា​ការ​ងារ​ មាន​សម្ភាសនិងជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅតាម​តង់នីមួយៗ​ និង​និស្សិត​ក៏​​​អាច​ស្វែង​យល់​ព័ត៌មាន​អំពីក្រុមហ៊ុននានា​ដែល​មាន​តម្រូវ​ការ​ការ​ងារ​លើ​វិស័យ​បច្ចេក​វិទ្យា​ផង​ដែរ។ ​​នៅទីនេះនិស្សិត​សាកល​វិទ្យាល័យ​ត្រាវិញទទួលបានព័ត៌មាន​នៃ​ក្រុម​ហ៊ុន​ចំនួន​ ១៨ ក្នុងវិស័យព័ត៌មានវិទ្យា​ដូចជា VNPT, FPT Software, TMS, TPS, Dek, … លោក វ៉ ភឿកហ៊ឺង​ប្រធាន​នៃ​ដេប៉ាតឺម៉ង​ព័ត៌មានវិទ្យាថ្លែងថា៖ “នេះជាដំណើរទស្សនកិច្ចដែលមានប្រយោជន៍ជាក់ស្តែង បង្ក​ភាព​ងាយ​ស្រួល​ដល់​​និស្សិត​ក្នុង​ការ​ទំនាក់​ទំនង​ មាន​ការ​យល់​ដឹង​អំពី​ទី​ផ្សារ​ការ​ងារ​ ក៏​ដូច​តម្រូវ​ការ​នៃ​ក្រុម​ហ៊ុន​នានា ដើម្បី​ពង្រឹង​និង​បង្កើនសមត្ថភាពមុខ​ជំនាញនិងបំណិន​ផ្សេងៗ​មុន​ពេលបញ្ចប់ការសិក្សាខាង​មុខ។

និស្សិត ង្វៀន ហ្វិញ​ហឺវ​តៃ សិក្សា​ជំ​នាញព័ត៌មានវិទ្យា​ឆ្នាំ ២០១៧ ចាប់​អារម្មណ៍​ថា៖​ ទិវា​ការ​ងារ​នេះ ខ្ញុំ​បានដាក់​ពាក្យ​សម្ភាសន៍ផ្ទាល់នៅ​មុខងារ​ជា Tester នៅក្រុមហ៊ុន TMA និង TPS។ ទោះបីមិនទាន់​មានលទ្ធផលនៃ​ការ​សម្ភាសន៍​ក៏​ដោយ​​ប៉ុន្តែនេះពិតជាដំណើរកម្សាន្តដែលមាន​អត្ថប្រយោជន៍ជា​​ច្រើន​​ មាន​បទ​ពិសោធ​ន៍​ការ​សម្ភាស​និង​ពង្រឹង​ភាព​ជឿជាក់នាពេលអនាគត” ។

IMG 6366

ក្រៅ​ពី​បង្ក​លក្ខខណ្ឌសម្រាប់និស្សិតទទួលបានព័ត៌មានទី​ផ្សារ​​ការ​ងារ សាស្ត្រាចារ្យទាំង​ឡាយ​ក៏​បាន​ពង្រឹង​និង​បង្កើតទំនាក់ទំនជាមួយ​​ក្រុម​ហ៊ុនធ្វើ​​អាជីវកម្ម ដើម្បី​បង្កើន​ដៃ​គូ​ក្នុង​ការបណ្តុះបណ្តាល សហការស្រាជ្រាវ​ប្រកបដោយចីរភាព​និង​ប្រ​សិទ្ធភាព។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​ IT នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ចូល​រួម​ទិវា​ការ​ងារ​នៅ​កឹង​ធើ