សាកលវិទ្យាល័យ​ត្រាវិញ​សម្រេចជោគ​ជ័យ​នៃ​​ដំណើរ​ការ​​ផលិត​ផ្សិតដង្កូវ (​Cordyceps) ក្នុង​បរិស្ថាន​សិប្បនិម្មិត

ចុង​ឆ្នាំ​ ២០១៤ សាកលវិទ្យាល័យ​ត្រាវិញ​បាន​ចាប់​ផ្តើម​សិក្សាទៅ​លើ​ការ​បង្កាត់​​ផ្សិត​ដង្កូវ​ ហើយ​ស្រាវជ្រាវ​ជោគ​ជ័យ​នូវ​ដំណើរ​ការ​ផលិត​ដែល​ចិញ្ចឹម​​លើសារធាតុ​អង្ករ​សំរូបនិង​លើ​សត្វ​​ដង្កូវ​នាង។ ក្នុង​ដំណាក់​កាល​នោះ​ក្រុមការ​ងារ​​ស្រាវជ្រាវ​បាន​អាទិភាព​ទៅ​លើ​បច្ចេកទេស​​​បង្កាត់​ពូជ​​ដួង​ខ្ទិះ​ ហេតុដូច្នោះការ​ផលិត​ផ្សិត​ដង្កូវ​​ត្រូវ​​បាន​បង្អាក់​ជា​​បណ្តោះ​អាសន្ន​។

unnamedunnamed 1

លោក ង្វៀន ង៉ុក​ទ្រៃ​ នាយក​រង​នៃ​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​ជីវសាស្ត្រ​និង​បរិស្ថាន​ចំណុះ​មហាវិទ្យាល័យ​កសិម្ម​និង​ជលវប្បកម្ម​ បាន​ឱ្យ​ដឹង​ថា៖ មាន​អាជីវកម្មជាច្រើនធ្វើពាណិជ្ជកម្មផលិតផលនេះ​លើ​ទីផ្សារ។ បច្ចុប្បន្ន ផលិតផលនេះមាន​តម្លៃផ្សេងៗគ្នា។ ក្រុមអ្នក​ស្រាវជ្រាវនៅសាកលវិទ្យាល័យត្រាវិញក៏បានផ្តោត​ការ​ផលិតផ្សិតដង្កូវនេះ​ដែរ សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ។ ផលិតផលផ្សិតរបស់យើងខ្ញុំ​ត្រូវបានចិញ្ចឹមជាចម្បងលើសារធាតុសរីរាង្គមិនបន្ថែមសារធាតុរំញោចដើម្បីធានាសុខភាព​ដល់​មនុស្សប្រើ​ប្រាស់។

លោក​បន្ត​ថា៖ បច្ចុប្បន្ន​នេះ ផ្សិត​ត្រូវ​បាន​ចិញ្ចឹម​តាម​វិធីសាស្ត្រ​ពីរ​យ៉ាង ​​គឺលើ​សារធាតុ​អង្ករ​សំរូប និង​លើ​សត្វ​ដង្កូវ​នាង​។ ​វិធីសាស្រ្តទាំងពីរផ្តល់ផលដែលមានសារធាតុឱសថដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយវិធីសាស្ត្រនៃការចិញ្ចឹមនៅលើ​សត្វ​គឺ​ឱ្យផល​ប្លែក​ភ្នែក​ស្រស់ស្អាតដូច​ធម្មជាតិ​ជាង។

ចិញ្ចឹម​លើ​សារធាតុ​អង្ករ​សំរូប​ត្រូវ​បំប៉ន់បន្ថែមនូវ​​សារធាតុចំរាញ់​​ពី​​ដំឡូង​បារាំង ទឹក​ដូង ​សមាសភាគរ៉ែ​​ vitamin,...ក្រោយពេល​បាន​បំប៉ន​បន្ថែម​គ្រប់​គ្រាន់​​នូវ​សារធាតុ​ទាំង​ឡាយ​នោះ​ គឺ​ត្រូវ​យក​វា​ទៅ​​ចំហុយ​ឱ្យ​រំងាប់​មេរោគ រួច​ទុក​​ឱ្យ​ត្រជាក់​អស់​​មួយរាត្រី។ ចំពោះមេ​​ពូជ​​​គឺ​ត្រូវ​បំរុងមុន ដាក់​​​នៅ​លើ​​ម៉ាសិន​គ្រលុកក្នុង​រយៈ​ពេល​​​ប្រាំ​ថ្ងៃ​។ បន្ទាប់​ពី​នោះ​ ចាក់​មេពូជ​​ចំនួន​ 10ml ទៅ​ក្នុង​ប្រ​អប់​ រួច​យក​វា​ទៅបង្កាត់នៅ​ទី​ងងឹត​ដើម្បី​ឱ្យ​វា​លូត​លាស់ឡើង។

នៅ​ពេល​ផ្សិត​លូត​លាស់​ពេញ​ផ្ទៃ​ប្រអប់​ក្នុង​រយៈ​ ៥ ទៅ៧​ ថ្ងៃ គឺ​ត្រូវ​យក​វា​ទៅ​ចិញ្ចឹម​នៅ​បន្ទប់​ផ្សេង។ បន្ទប់​ចិញ្ចឹមនោះ​​ត្រូវ​មាន​ពន្លឺ​និង​បាញ់​ទឹក​បង្កើត​ជា​អ័ព្ទ​ឱ្យ​មាន​សំណើម​។ ពន្លឺ​ក្នុង​អាំងតង់ស៊ីតេប្រហែល ១.០០០ - ១៥០០ lux។ សំណើមនៅចន្លោះពី ៨០-៨៥%។ អស់​​រយៈ​ពេល​ ៤៥ ថ្ងៃ គឺ​អាចប្រមូលផល​បាន។​

ផ្សិតត្រូវបានគេចាត់ទុកថាជាផ្សិតដែលមានលក្ខណៈស្តង់ដារ គឺ​វា​មានសរសៃ​ស្មើ​ ដុះពេញផ្ទៃប្រអប់។ នៅសាកលវិទ្យាល័យត្រាវិញ ផលិតផលផ្សិតចិញ្ចឹម​លើសារធាតុ​អង្ករ​សំរូប​មានអត្រា​ ៧០% ។ ចំពោះចិញ្ចឹម​លើ​សត្វ​ដង្កូវ​នាង​អត្រា​ជោគ​ជ័យ​លើ​ ៦០%។

unnamed 2

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​សម្រេចជោគ​ជ័យ​នៃ​​ដំណើរ​ការ​​ផលិត​ផ្សិតដង្កូវ (​Cordyceps) ក្នុង​បរិស្ថាន​សិប្បនិម្មិត