សាកលវិទ្យាល័យត្រាវិញ៖ បើកបវេសនកាល​ឆ្នាំសិក្សា ២០២០-២០២១ និងរំលឹក​ទិវាគ្រូបង្រៀនវៀតណាម​ ២០ វិច្ឆិកា

(TVU) - នាថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០២០ សាកលវិទ្យាល័យត្រាវិញបានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា​ថ្មី​២០២០-២០២១ និងអបអរសាទរខួបលើកទី ៣៨ នៃ​ទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា។

phat bieu km

nhan chuong

van nghe

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី បណ្ឌិត ផាម ទៀតខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ​ត្រាវិញ​បានរំលឹក​ឡើង​នូវ​សមិទ្ធិផលនានា​​​ដែល​លោក​គ្រូ​អ្នក​គ្រូ​​និងនិស្សិត​ទទួល​បាន​ក្នុង​ឆ្នាំសិក្សាកន្លង៖

ក្នុងឆ្នាំសិក្សា ២០១៩-២០២០, TVU មាន​កិត្តិយស​ទទួលមេដាយពលកម្មលេខ​២ ​របស់​​​ប្រធានរដ្ឋ​​ និងជាសាកលវិទ្យាល័យទី៩ ក្នុងប្រទេសដែលទទួល​បាន​​​​​ស្តង់​ដារ​ត្រួត​ពិនិត្យ​​​គុណភាព ស្របតាមលក្ខណៈវិនិច្ឆ័យថ្មីរបស់ក្រសួងអប់រំនិង​បណ្តុះបណ្តាល។

TVU មានកម្មវិធីសិក្សា​ចំនួន០៤ នៃ​ផ្នែក​សេដ្ឋកិច្ច កម្រិត​​​ស្តង់​ដារ ​FIBAA និងកម្មវិធីសិក្សា​ចំនួន០២ ទៀតក្នុងវិស័យកសិកម្ម-​ជលវប្បកម្ម​ កម្រិត​ស្តង់​ដារ​AUN ផង​ដែរ។ ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យ​ពីរ​​​នៅប្រទេសវៀតណាម បាន​ចូល​​ក្នុង​ចំណាត់​ថ្នាក់នៃ​សាកលវិទ្យាល័យកំពូល​ទាំង​៣០០ ដែលមានបរិស្ថានអប់រំបៃតងនិងការវិនិយោគប្រកបដោយអភិវឌ្ឍ​ចីរភាព​​ឈានមុខគេនៅលើពិភពលោក។

ជាសាកលវិទ្យាល័យតែមួយគត់នៅប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី ៨៦ ​ក្នុង​ចំណាត់ថ្នាក់កំពូលទាំង ១០០ នៃ WURI Ranking ២០២០។ ជាសាកលវិទ្យាល័យដែលមានឥទ្ធិពលនិងចូលរួមចំណែកយ៉ាងវិជ្ជមានដល់សហគម​និងស្ថិតក្នុងចំណាត់ថ្នាក់ទី ២៤ ក្នុងចំណោមកំពូលទាំង ៥០ ទាក់ទងនឹងគុណតម្លៃនៃសហគ្រិនភាព​និងនិម្មិតកម្ម​ច្នៃ​ប្រឌិត។

ជាសាកល​វិទ្យាល័យ​មួយក្នុងចំណោម​សាកលវិទ្យាល័យ​ទាំង ១៥ ដែល​​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាលអនុញ្ញាតិ​​ឱ្យ​រៀបចំការប្រឡង​និង​វាយ​តម្លៃ​សមត្ថភាព​ភាសាអង់គ្លេស ស្របតាមក្របខ័ណ្ឌវាយ​តម្លៃ​សមត្ថភាព​ភាសាបរទេសនៃ​៦កម្រិត​។ មាន​​គ្រូ​បង្រៀន​​ចំ​នួន ០៦ នាក់ គ្រប់​​គុណ​​សម្បទា​ទទួល​បាន​ងារជាសាស្ត្រាចារ្យរង និងគ្រូមួយចំនួនទៀត​ទទួលបាន​សញ្ញាប័ត្របណ្ឌិត… សកម្មភាពបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រនិងកិច្ចសហប្រតិបត្តិការអន្តរជាតិតែងតែជំរុញនិងទទួលបានលទ្ធផលលេចធ្លោជាច្រើន។

ជាពិសេសក្នុងឆ្នាំ​សិក្សា​កន្លងទៅ សាកលវិទ្យាល័យត្រាវិញ​បានផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​​ការស្រាវជ្រាវវិទ្យាសាស្ត្រ ហើយ​មាន​​ប្រធានបទចំនួន​ ៦០ ត្រូវ​បានអនុវត្ត។ អត្ថបទ​បានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី​ឯកទេសអន្តរជាតិ​ចំនួន ៣០។ ទស្សនាវដ្តី​ឯកទេស​ក្នុង​ប្រទេស​ជាង ១០០។ វចនានុក្រមពីរភាសាវៀតណាម - ខ្មែរនិងខ្មែរ - វៀតណាមបានបោះពុម្ពផ្សាយនិង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការ។

លទ្ធផលស្រាវជ្រាវមួយចំនួនរបស់គ្រូ​និង​និស្សិតដូចជា៖ ស្រាវជ្រាវផលិត​​​ពូជ​បង្កង​នាគ​​ឪម៉ែ​គ្មានជំងឺ​ទទួល​បាន​ជោគ​ជ័យ​(គម្រោងថ្នាក់​ក្រសួង) ។ ផលិតម៉ាស៊ីនខួង CNC ៣អ័ក្ស; ផលិតឧបករណ៍វាស់សីតុណ្ហភាពស្វ័យប្រវត្តិពីចម្ងាយដើម្បីចូលរួមការពារជំងឺ។ ផលិតឧបករណ៍លាងដៃស្ងួតដោយស្វ័យប្រវត្តិ។ ផលិតកង់​អគ្គិសនីដែល​មាន​ទម្រង់​ម៉ាក BMW ។

TVU តែងតែរក្សាទំនាក់ទំនងជាមួយដៃគូអន្តរជាតិជិត ៩០ អង្គ​ភាព ហើយ​មាន​កិច្ច​ជំ​នួប​ជា​មួយ​ប្រទេសជប៉ុននិងកូរ៉េដើម្បីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល បង្កើនការ​​ស្រាវជ្រាវ​និង​អនុវត្តសម្រាប់និស្សិត​លើ​គ្រប់​វិស័យ អប់រំ វប្បធម៌ កសិកម្ម សុខាភិបាល។ល។

ទន្ទឹមនឹងនេះសាកលវិទ្យាល័យនៅតែបន្តពង្រឹងសកម្មភាពនានាដើម្បីគាំទ្រដល់និស្សិតផ្តើមអាជីវកម្មដូចជា៖ រៀបចំវេទិកា​សំណេះ​សំណាល​ រវាង​និស្សិតផ្តើម​អាជីវកម្ម​នឹង​សហគ្រិន។ ដាក់កម្មវិធី​សិក្សា​ផ្តើម​អាជីវកម្ម​ក្នុង​កម្មវិធី​សិក្សា​ទាំង​មូល​។ មានគម្រោងផ្តើម​អាជីវកម្ម​ចំនួន ០២ របស់និស្សិតដែលបានឈានដល់វគ្គផ្តាច់​ព្រ័ត្រ​ (SV-STARTUP - ២០២០); មានគម្រោងចំនួន ០៥ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​នៃពានរង្វាន់ ទេពកោសល្យលួងវ៉ាន់​កាន។ គំរូសហករណ៍​ក្នុងនិស្សិត​នៅរក្សា​និងបន្ត​អភិវឌ្ឍ។ និស្សិតរាប់ពាន់នាក់បាន​ឧទ្ទេសនាម​ការងារភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សា។ សាកល​វិទ្យាល័យ​ត្រាវិញ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនជាមួយសហគ្រាសនិងក្រុម​ហ៊ុន​ក្នុងស្រុកនិងបរទេស និង​បាន​ក្លាយជាសមាជិកនៃបណ្តាញស្វែងរកការងារនិងផ្តើមអាជីវកម្ម​សម្រាប់​និស្សិត​វៀតណាម។ល។

sv doc dv

thu khoa 2020

hb

hb0hb1hb2hb3hb4hb5hb6dai bieuluu niem 2020

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ៖ បើកបវេសនកាល​ឆ្នាំសិក្សា ២០២០-២០២១ និងរំលឹក​ទិវាគ្រូបង្រៀនវៀតណាម​ ២០ វិច្ឆិកា